ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឧប្បត្តិហេតុធ្លាក់ទូរថភ្លើងដឹកប្រេងឥន្ធនៈក្រឡា.ប់ខ្លួនឯងនៅរ៉ាបំណក់ស្រុកក្រគរ

4 ខែ មុន
  • ពោធិ៍សាត់

ខេត្តពោធិ៍សាត់ ៖ រថភ្លើង​ដឹក​ប្រេង​មួយ​គ្រឿង​ធ្វើ​ដំណើរ​ពី​ក្រុង​ប៉ោយ​ប៉ែ​ត ខេត្តបន្ទាយមានជ័យ​ឆ្ពោះទៅ​កាន់​រាជធានី​ភ្នំពេញ មក​ដល់​ចំណុច​គីឡូ​ម៉ែ​ត​លេខ​១២៣ ខាងកើត​រ៉ា​បំ​ណ​ក់ ទល់មុខ​វត្ត​បំ​ណ​ក់ ឃុំ​ឈើ​តុំ ស្រុក​ក្រគរ ខេត្តពោធិ៍សាត់…

ខេត្តពោធិ៍សាត់ ៖ រថភ្លើង​ដឹក​ប្រេង​មួយ​គ្រឿង​ធ្វើ​ដំណើរ​ពី​ក្រុង​ប៉ោយ​ប៉ែ​ត ខេត្តបន្ទាយមានជ័យ​ឆ្ពោះទៅ​កាន់​រាជធានី​ភ្នំពេញ មក​ដល់​ចំណុច​គីឡូ​ម៉ែ​ត​លេខ​១២៣ ខាងកើត​រ៉ា​បំ​ណ​ក់ ទល់មុខ​វត្ត​បំ​ណ​ក់ ឃុំ​ឈើ​តុំ ស្រុក​ក្រគរ ខេត្តពោធិ៍សាត់ បាន​ក្រឡា​.​ប់​ធ្លាក់​ចេញពី​ផ្លូវ​ដោយ​ខ្លួនឯង ប៉ុន្តែ​មិន​បង្ក​គ្រោះថ្នាក់​ដល់​អាយុជីវិត​អ្នក​ជិះ​ក្នុង​រថភ្លើង ឬ​ប្រជាពលរដ្ឋ ដែល​រស់នៅ​តាម​ដងផ្លូវ​រថភ្លើង​នោះ​ទេ ។

រាជធានី​ភ្នំពេញ ៖ អ្នកនាំពាក្យ​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន​បាន​បញ្ជាក់​ឲ្យ​ដឹង​ថា ឧប្បត្តិហេតុ​ធ្លាក់​ទូរថភ្លើង​ដឹក​ប្រេងឥន្ធនៈ​ចេញពី​ដែក​រ៉ៃ លើ​ផ្លូវដែក​ភាគ​ខាងជើង​ចំណុច PK-123+350 ស្ថិត​ក្នុងភូមិ​ក​ប៉ាស់ ឃុំ​ឈើ​តុំ ស្រុក​ក្រគរ ខេត្តពោធិ៍សាត់ ចំនួន​៦​ទូ​(​ទូ​ទទេ​) មិន​បណ្តាល​ឲ្យ​រងគ្រោះថ្នាក់​ដល់​អ្នកបើកបរ អ្នក​ធ្វើ​ដំណើរ និង​ប្រជាពលរដ្ឋ​រស់នៅ​តាម​ដងផ្លូវ​ដែក​ឡើយ ។

លោក​ផ​ន រឹម អ្នកនាំពាក្យ​ក្រសួង​ធា​រណការ និង​ដឹក​ជញ្ជូន​បាន​បញ្ជាក់​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​៤ ខែសីហា ឆ្នាំ​២០២៤​យ៉ាង​ដូច្នេះ​ថា​៖« ខ្ញុំបាទ​សូម​ជម្រាប​ជូន​ថា នៅ​វេលា​ម៉ោង​៤​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​៤ ខែសីហា ឆ្នាំ​២០២៤ រថភ្លើង​មួយ​ខ្សែ​ចេញដំណើរ​ពី​បាត់ដំបង​ឆ្ពោះទៅ​កាន់​រាជធានី​ភ្នំពេញ បាន​ជួប​ឧប្បត្តិហេតុ ធ្លាក់​ទូរថភ្លើង​ដឹក​ប្រេងឥន្ធនៈ​ចេញពី​ដែក​រ៉ៃ លើ​ផ្លូវដែក​ភាគ​ខាងជើង​ចំណុច PK-123+350 ស្ថិត​ក្នុងភូមិ​ក​ប៉ាស់ ឃុំ​ឈើ​តុំ ស្រុក​ក្រគរ ខេត្តពោធិ៍សាត់ ចំនួន​៦​ទូ (​ទូ​ទទេ​) មិន​បណ្តាល​ឲ្យ​រងគ្រោះថ្នាក់​ដល់​អ្នកបើកបរ អ្នក​ធ្វើ​ដំណើរ និង​ប្រជាពលរដ្ឋ​រស់នៅ​តាម​ដងផ្លូវ​ដែក​ឡើយ​» ។

អ្នកនាំពាក្យ​បាន​ឲ្យ​ដឹង​ថា ក្រុមការងារ​នាយកដ្ឋាន​ផ្លូវដែក​នៃ​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន និង​ក្រុមហ៊ុន Royal Railway Cambodia បាន​ទៅ​ដល់​កន្លែង​កើតហេតុ​ភ្លាម​ៗ​ដើម្បី​អន្តរាគមន៍ និង​យក​រថយន្ត​ស្ទូច​លើក​ទូរថភ្លើង​មក​ដាក់​លើ​ផ្លូវដែក​វិញ ។

លោក​ផ​ន រឹម​បាន​គូសបញ្ជាក់​ថា​បន្ថែម​ថា ៖ ក្រុមការងារ​បច្ចេកទេស​កំពុង​ពិនិត្យ​ជាក់ស្តែង​នៅ​កន្លែង​កើតហេតុ ដោយ​មើលឃើញ​ស្ថានភាព​ផ្លូវដែក​ខូចខាត​ប្រវែង​១០០​ម៉ែត្រ និង​ស្រុត​មួយ​ចំហៀង​ដោយសារ​ទឹក​ហូរ​ច្រោះ​បន្ទាប់​ពី​ភ្លៀង​ធ្លាក់​ជា​បន្តបន្ទាប់​ប៉ុន្មាន​ថ្ងៃ​ជាប់​ៗ​គ្នា​នេះ​» ។

អ្នក​នាំ​អ្នកនាំពាក្យ​បាន​ឲ្យ​ដឹង​ទៀត​ថា ក្រុមហ៊ុន​រ៉ូ​យ៉ា​ល់​រេល​វេ ដែល​ទទួល​បាន​សិទ្ធិ​វិនិយោគ​ពី​រាជរដ្ឋាភិបាល តែង​បាន​ប្រកាស​ប្តេជ្ញា​ចិត្ត​ក្នុង​ការ​ផ្តល់​ជូន​នូវ​សេវាកម្ម​ដឹក​ជញ្ជូន​ទំនិញ​តាម​រយៈ​ផ្លូវដែក ប្រកបដោយ​ប្រសិទ្ធភាព និង​គួរ​ឱ្យ​ទុកចិត្ត​នៅ​ទូ​ទាំង​ប្រទេស​កម្ពុជា​។​ក្រុមហ៊ុន​នឹង​នៅ​តែ​បន្ត​ប្តេជ្ញា​ចិត្ត​ក្នុង​ការ​ផ្តល់​នូវ​សេវាកម្ម​អោយ​កាន់តែ​ល្អ​ជូន​ដល់​អតិថិជន​ទាំងអស់ និង​ចូលរួម​ចំណែក​ក្នុង​ការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ និង​សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា​។

បើ​តាម​អ្នកនាំពាក្យ​បាន​លើក​ឡើង​ថា​លទ្ធផល នៃ​ការ​ស្រាវជ្រាវ​លម្អិត នាយកដ្ឋាន​ផ្លូវដែក នៃ​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន និង​ភាគី​ក្រុមហ៊ុន Royal Railway Cambodia នឹង​ផ្សព្វផ្សាយ​នា​ពេល​ក្រោយ​៕

បើតាមសមត្ថកិច្ច បានឱ្យដឹងថា ក្រោយ​ពេល​ក្រឡា​.​ប់​ផ្ដាច់​ទូ​ទាំងអស់ក្បាលរថភ្លើង​បាន​អូស​ទូ​ចំនួន​១១​ទៀត​ទៅ​មុខ​ចម្ងាយ​ប្រមាណ​២​រយ​ម៉ែ​ត​ពី​កន្លែង​ក្រឡា​.​ប់ ។ ករណី​ក្រឡា​.​ប់​រថភ្លើង​នៅ​រ៉ា​បំ​ណ​ក់ ឃុំ​ឈើ​តុំ ស្រុក​ក្រគរ ខេត្តពោធិ៍សាត់​នេះ នៅ​ម្ដុំ​កន្លែង​ចាស់ រថភ្លើង​បុក​រថយន្ដក្រុង កាលពី​ប៉ុន្មាន​ខែ​មុន​ដែល​អាច​បណ្ដាល​មក​ពី​គុណភាព​ផ្លូវ​ទន់ជ្រាយ​ផ្នែក​ខាងក្រោម គួប​ផ្សំ​នឹង​រថភ្លើង​ចាស់​ទ្រុឌទ្រោម​ផង​ដែរ ព្រោះថា ផ្លូវ​រថភ្លើង​វៀច​ដែក ហើយ​ភ្លៅ​កង់​រថភ្លើង​ដាច់​រមៀល​ចេញ​រថភ្លើង​តែ​ម្ដង ។

ទោះ​យ៉ាងណា ករណី​នេះ​មិន​បណ្ដាល​ឲ្យ​មាន​មនុស្ស​រងគ្រោះថ្នាក់​នោះ​ទេ ។ អ្នកបើកបរ​រថភ្លើង​ឈ្មោះ តៃ វី​រី​យ៉ា ភេទ​ប្រុស អាយុ​៥៨​ឆ្នាំ ជាតិខ្មែរ រស់នៅ​ភូមិ​២ សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ ៕

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ