រាជធានីភ្នំពេញ ៖ នៅថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៤ បន្ទាប់ពីទទួលបានពាក្យបណ្តឹងពីជនរងគ្រោះ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារ បានឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីចាប់រំលោ.,ភនារីរងគ្រោះម្នាក់បានសម្រេច ប្រព្រឹត្តកាលពីយប់ថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៤ នៅចំណុចផ្លូវ បេតុង OCIC ភូមិដើមគរ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ ។
ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានភ្នំពេញ បានអោយដឹងថា ជនសង្ស័យមានឈ្មោះ កែវ សកល ហៅទី ភេទប្រុស មុខរបរជាយោធា ឋាន្តរស័ក្តិ វរសេនីយ៍ឯក (ស័ក្តិ៥) ។
បច្ចុប្បន្ន ជនសង្ស័យខាងលើ ត្រូវបានកម្លាំងជំនាញ បញ្ចូនមកកាន់ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីបន្តនីតិវិធី ៕
ចែករំលែកព័តមាននេះ