ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ឃាត់ខ្លួន​ក្មេ.ង.​ទំនើង​៦​នាក់ ក្រោយ​ធ្វើ​សកម្មភាព​វា.យ.​កា.ប់​ចា.ក់​គ្នា​ពេល​រាត្រី

4 ខែ មុន
  • បន្ទាយមានជ័យ

​អនុវត្ត​តាម​ការ​ណែនាំ និង បទបញ្ជា​របស់​លោក​ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ នៅ​ថ្ងៃ​ទី​៣១ ខែកក្កដា ឆ្នាំ​២០២៤ លោក​វរសេនីយ៍ទោ…

​អនុវត្ត​តាម​ការ​ណែនាំ និង បទបញ្ជា​របស់​លោក​ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ នៅ​ថ្ងៃ​ទី​៣១ ខែកក្កដា ឆ្នាំ​២០២៤ លោក​វរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការ​នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត បាន​ដឹកនាំ​កម្លាំង​នគរបាល​ជំនាញ​ព្រហ្មទណ្ឌ​និង​កម្លាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ផ្សារ​កណ្តាល​ចុះ​ស្រាវជ្រាវ​និង​បាន​ឃាត់ខ្លួន​ក្មេង​ទំនើង​៦​នាក់ យក​មក​សួរនាំ​ក្រោយ​ពី​ពួក​គេ​បាន​ធ្វើ​សកម្មភាព​វាយ​កាប់​ចាក់​គ្នា​តាម​ដងផ្លូវ​ទី​សាធារណៈ​។

ក្មេង​ទំនើង​នោះ​មានឈ្មោះ ដូច​ខាងក្រោម​៖

១.​ឈ្មោះ ហួត ចាន់​ណា​រ៉ា ភេទ​ប្រុស អាយុ​១៧​ឆ្នាំ រស់នៅ​ភូមិ​ផ្សារ កណ្តាល សង្កាត់​ផ្សា​ត​កណ្តាល (​អ្នករក្សា​ដាវ​ទុក​សម្រាប់​ប្រហារ​) លទ្ធផល​ស្វែងរក​សារធាតុ​ញៀន​អវិជ្ជមាន ។​ ២.​ឈ្មោះ​ស៊ិ​ន ប៊ុ​ន​ថេ​ត ភេទ​ប្រុស អាយុ​១៧​ឆ្នាំ រស់នៅ​ភូមិ​សែ​សិន សង្កាត់​អូរ​អំបិល (​ជា​បក្ខពួក​)​លទ្ធផល​ស្វែងរក​សារធាតុ​ញៀន​អវិជ្ជមាន​។​ ៣.​ឈ្មោះ ជា សា​រិ​ន ភេទ​ប្រុស អាយុ​១៨​ឆ្នាំ រស់នៅ​ភូមិ​ទឹកថ្លា សង្កាត់​ទឹកថ្លា​(​បក្ខពួក​) លទ្ធផល​ស្វែងរក​សា​ធាតុ​ញៀន​អវិជ្ជមាន​ជា​អ្នក​កាប់​ម៉ូតូ​របស់​ជន​រង​គ្រោះ​នៅ​មុខ​ហាង​មី​ហិ​រ​កាលពី​យប់​ថ្ងៃ​ទី​២៥/៧/០២៤ បណ្តាល​អោយ​ខួច​ខាត​ម៉ូតូ​ចំនួន​មួយ​គ្រឿង​នឹង​ធ្លាប់​ធ្វើ​សម្មភាព​កាប់​ចំនួន​៣​ដង​មក​នៅ​ដី​ថ្មី​។ ​

៤.​ឈ្មោះ សល់ សាន់ ភេទ​ប្រុស អាយុ​១៧​ឆ្នាំ រស់នៅ​ភូមិ​រោង​ម៉ាស៊ីន សង្កាត់​អូរ​អំបិល លទ្ធផល​ធ្វើតេស្ត​ស្វែងរក​សារធាតុ​ញៀន​វិជ្ជមាន​(+) (​បក្ខពួក​) ។​៥.​ឈ្មោះ ដុះ ដា​វីត ភេទ​ប្រុស អាយុ​២២​ឆ្នាំ រស់នៅ​ភូមិ​ផ្សារ​កណ្តាល ក្រុង​ប៉ោយ​ប៉ែ​ត លទ្ធផល​ស្វែងរក​សារធាតុ​ញៀន​វិជ្ជមាន​(+) (​បក្ខពួក​) ។​ ៦.​ឈ្មោះ យ៉ា​ត់ ឆៃ​យ៉េន ភេទ​ប្រុស អាយុ​១៨​ឆ្នាំ រស់នៅ​ភូមិ​សុខសាន្ត សង្កាត់​និមិត្ត (​បក្ខពួក​) លទ្ធផល​ស្វែងរក​សារធាតុ​ញៀន​អវិជ្ជមាន ។

តាម​ចម្លើយ​សារភាព​របស់​ឈ្មោះ ជា សា​រិ​ន បាន​និយាយ​ថា ពួក​ខ្លួន​បាន​នាំ​គ្នា​ដើរ​លេង​នៅ​ម្ដុំ​ចុងស្រល់​មាន​គ្នា​បួន​នាក់​ម៉ូតូ​២​គ្រឿង​លុះ​ប្រហែល​ម៉ោង​០០​នឹង​៥​នាទី​ឈាន​ចូល​ថ្ងៃ​ទី​៣១ ខែកក្កដា ឆ្នាំ​២០២៤ ពួក​ខ្លួន​បាន​នាំ​គ្នា​ត្រឡប់​មក​ផ្ទះ​នៅ​ភូមិ​ផ្សារ​កណ្ដាល​វិញ​ពេល​នោះ​ខ្លួន​ជិះ​ម៉ូតូ​មួយ​គ្រឿង​មាន​គ្នា​៣​នាក់ ប្រដាប់​ដោយ​កាំបិត​ខ្វែវ​២​ដើម លុះ​ពេល​ដែល​ពួក​ខ្លួន​ជិះ​ម៉ូតូ​ដល់​ចំណុច​ស្តង់​តា​ងួ​ន​ភូមិ​គីឡូ​លេខ​៤ បាន​ជួបនឹង​ជន​រង​គ្រោះ​មាន​គ្នា​៤​នាក់​ស្រី​ជិះ​ម៉ូតូ ២ គ្រឿង​នៅ​ពី​ខាង​មុខ ហើយ​បាន​ធ្វើ​សកម្មភាព​ដេញ​តាម​ពីក្រោយ រហូត​ដល់​ចំណុច​កើតហេតុ​មុខ​មី​ហឹរ​ពួក​ខ្ញុំ​បាន​ដេញ​ទាន់​និង​កាប់​ទៅ​លើ​ម៉ូតូ​ជន​រង​គ្រោះ​ប្រហែល​៥​កាំបិត រីឯ​ជន​រង​គ្រោះ​ក៏​បាន​រត់គេច​ខ្លួន​បាត់​ទៅ​។

បញ្ចា​ក់​: ឈ្មោះ ជា សា​រិ​ន ពី​មុន​ខ្ញុំ​ធ្លាប់​កាប់​គេ​៣​ករណី​នៅ​ចំណុច​ដី​ថ្មី​។​បច្ចុប្បន្ន​ក្មេង​ទំនើង​ទាំង ៦​នាក់ ត្រូវ​ដែល​បាន​បញ្ជូន​ទៅ​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល ដើម្បី​សួ​នាំ​កសាង​សំណុំរឿង​ចាត់ការ​បន្ត​តាម​នីតិវិធី​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ