ខេត្តតាកែវ ៖ ខណៈពេលដែលដែលរដូវវស្សាចូលមកដល់ ដែលរដូវនេះនឹងនាំមកជំងឺដង្កាត់មួយចំនួនដល់សត្វគោនិងក្របី មន្ត្រីជំនាញបសុពេទ្យខេត្តតាកែវបានធ្វើការអំពាវនាវដល់បងប្អូនប្រជាកសិករដែលមានចញ្ចឹមគោឬក្រី សូមនាំសត្វគោ-ក្របីមកចាក់វ៉ាក់សាំងការពារជំងឺសារទឹកនិងជំងឺអុតក្លាម ដែលមន្ត្រីជំនាញបសុព្យាបាលបានធ្វើការចុះចាក់ទៅគ្រប់ឃុំសង្កាត់នៅទូទាំងខេត្តតា
កែវ។
ថ្លែងនៅក្នុងឱកាសចុះចាក់ថ្នាំបង្ការចំងឺសារទឹកនិងជំងឺអុតក្ដាមលើគោក្របៅរបស់បងប្អូនប្រជា ពលរដ្ឋនៅក្នុងឃុំរាមអណ្ដើក ស្រុកកីរីវង់ នៅថ្ងៃសុក្រទី ២ ខែ សីហា ឆ្នាំ ២០២៤នេះ លោក ថៃ លី ប្រធានការរិយាល័យបសុព្យាបាលនៃមន្ទីរកសិកម្មរុក្ខាប្រមាញ់នេសាទខេត្តតាកែវ បានអោយដឹងថា មន្ត្រីជំនាញបសុព្យាបាលបានចាប់ផ្ដើមយុទ្ធនាការចុះចាក់វ៉ាក់សាំងគោក្របីរបស់បងប្អូនប្រជា ពលរដ្ឋចាប់ពីថ្ងៃនេះតទៅ ដោយចាប់ផ្ដើមពីឃុំរាមអណ្ដើកស្រុកគីវីវង់មុនគេ ដោយមានឯកឧត្តមអភិបាលខេត្តតាកែវបានចូលរួមជាកិត្តិយស។ យុទ្ធនាការចាក់វ៉ាក់សាំងជំងឺសារទឹកនិងជំងឺអុតក្ដាមនេះ គឺធ្វើយ៉ាងណាចាក់គោ ក្របី អោយបានចំនួន៩០ភាគរយ នៃគោក្របីរបស់បងប្អូនប្រជាកសិករនៅក្នុងខេត្តតាកែវដែលមានចំនួនប្រមាណ២៧ម៉ឺនក្បាល។
លោក ថៃ លី បានបន្តថា កាលពីឆ្នាំកន្លងទៅមានករណីយ៍ជំងឺអុតក្ដាមឬសារទឹកកើតលើគោ ក្របី របស់បងប្អូនប្រជាកសិករយើង ដូច្នោះដើម្បីការពារជំងឺនេះកុំអោយឆ្លងបន្តទៀតដល់គោក្របី សូមបងប្អូនប្រជាកសិករដែលមានចញ្ចឹមគោ ក្របី សូមនាំមកចាក់វា់ក់សាំងការពារជំងឺសារទឹកនិងជំងឺអុតក្ដាម ដោយឥតគិតថ្លៃ។
លោក វ៉ី សំណាង អភិបាលខេត្តតាកែវបានធ្វើការណែនាំដល់បងប្អូនប្រជាពលរដ្ឋដែលចញ្ចឹមគោ ក្របី សូមនាំគោក្របីមកចាក់ការពារជំងឺសារទឹកនិងជំងឺអុតក្ដាម ដែលមន្ត្រីជំនាញបសុពេទ្យបានរៀបចំចាក់ជូនដោយឥតគិតថ្លៃ ហើយរដូវនេះជារដូវវស្សានិងមានទឹកឡើង ដូច្នោះសូមបងប្អូនប្រជាកសិករនាំគោក្របីរបស់ខ្លួនទៅកន្លែងទីទូលមានសុវត្ថិភាព ជៀសវាងមានគ្រោះថ្នាក់ដល់គោក្របីដែលយើងចញ្ចឹម៕
ចែករំលែកព័តមាននេះ