ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​បៃដិន​ថា​ការ​ធ្វើ​ឃា.ត​មេដឹក​នាំ​ក្រុម​ហាម៉ាស់​គ្មាន​ផល​ចំណេញ​ទេ

5 ខែ មុន

ទី​ក្រុង​វ៉ាស៊ីនតោន៖ លោក​បៃដិន​ថ្លែង​ថា​ការ​ធ្វើ​ឃាត​មេ​ដឹក​នាំ​កំពូល​របស់​ក្រុម​ហាម៉ាស់​​ឈ្មោះ​ឥស្មាអ៊ីល ហានីយេ​កាល​ពី​ថ្ងៃ​ពុធ​នោះ​គ្មាន​​​ផល​ចំណេញ​សម្រាប់​ការ​ចរ​ចារ​​​ឱ្យ​មាន​បទ​ឈប់​បាញ់​នៅ​តំបន់​ហ្កាហ្សា​ទេ​។ ឥឡូវ​នេះ មាន​សញ្ញា​ថា​ភាព​តាន​តឹង​អាច​នឹង​កើត​ឡើង​បន្ថែម​ទៀត​នៅ​តំបន់​មជ្ឈិម​បូព៌ា​ក្រោយ​ការ​ធ្វើ​ឃាត​ហានេយ៉េ​នៅ​ប្រទេស​អ៊ីរ៉ង់​។ ក្រុម​ខ្លះ​ចង់​សង​សឹក​ទៅ​លើ​អ៊ីស្រា​អែល​។ អ្នក​រស់​នៅ​តំបន់​ហ្កាហ្សា​បារម្ភ​ថា​ការ​ធ្វើ​ឃាត​ហានីយេ​អាច​នឹង​ធ្វើ​ឱ្យ​សង្គ្រាម​​អូស​បន្លាយ​កាន់​តែ​យូរ​។ អ៊ីរ៉ង់​ប្រកាស​ថា​ការ​ធ្វើ​ឃាត​នោះ​កើត​ឡើង​ក្រោយ​ពេល​ហានីយេ​ចូល​រួម​ពិធី​ស្បថ​ចូល​កាន់​តំណែង​របស់​ប្រធានា​ធិបតី​អ៊ីរ៉ង់​ថ្មី​ត្រឹម​តែ​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ​។ ​ចំពោះ​សំណួរ​របស់​អ្នក​សារ​ព័ត៌​មាន​ដែល​ថា «​តើ​ការ​ធ្វើ​ឃាត​ហានីយេ​អាច​នឹង​ធ្វើ​ឱ្យ​ខូច​ឱកាស​ចរ​ចា​គ្នា​ដើម្បី​ឱ្យ​មាន​​បទឈប់​បាញ់​​ដែរ​ឬ​ទេ​?»…

ទី​ក្រុង​វ៉ាស៊ីនតោន៖ លោក​បៃដិន​ថ្លែង​ថា​ការ​ធ្វើ​ឃាត​មេ​ដឹក​នាំ​កំពូល​របស់​ក្រុម​ហាម៉ាស់​​ឈ្មោះ​ឥស្មាអ៊ីល ហានីយេ​កាល​ពី​ថ្ងៃ​ពុធ​នោះ​គ្មាន​​​ផល​ចំណេញ​សម្រាប់​ការ​ចរ​ចារ​​​ឱ្យ​មាន​បទ​ឈប់​បាញ់​នៅ​តំបន់​ហ្កាហ្សា​ទេ​។ ឥឡូវ​នេះ មាន​សញ្ញា​ថា​ភាព​តាន​តឹង​អាច​នឹង​កើត​ឡើង​បន្ថែម​ទៀត​នៅ​តំបន់​មជ្ឈិម​បូព៌ា​ក្រោយ​ការ​ធ្វើ​ឃាត​ហានេយ៉េ​នៅ​ប្រទេស​អ៊ីរ៉ង់​។

ក្រុម​ខ្លះ​ចង់​សង​សឹក​ទៅ​លើ​អ៊ីស្រា​អែល​។ អ្នក​រស់​នៅ​តំបន់​ហ្កាហ្សា​បារម្ភ​ថា​ការ​ធ្វើ​ឃាត​ហានីយេ​អាច​នឹង​ធ្វើ​ឱ្យ​សង្គ្រាម​​អូស​បន្លាយ​កាន់​តែ​យូរ​។ អ៊ីរ៉ង់​ប្រកាស​ថា​ការ​ធ្វើ​ឃាត​នោះ​កើត​ឡើង​ក្រោយ​ពេល​ហានីយេ​ចូល​រួម​ពិធី​ស្បថ​ចូល​កាន់​តំណែង​របស់​ប្រធានា​ធិបតី​អ៊ីរ៉ង់​ថ្មី​ត្រឹម​តែ​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ​។

​ចំពោះ​សំណួរ​របស់​អ្នក​សារ​ព័ត៌​មាន​ដែល​ថា «​តើ​ការ​ធ្វើ​ឃាត​ហានីយេ​អាច​នឹង​ធ្វើ​ឱ្យ​ខូច​ឱកាស​ចរ​ចា​គ្នា​ដើម្បី​ឱ្យ​មាន​​បទឈប់​បាញ់​​ដែរ​ឬ​ទេ​?» លោក​បៃដិន​ឆ្លើយ​ត​ប​ថា​ «គ្មាន​ប្រយោជន៍​ទេ​»។ លោក​​​ថ្លែង​បន្ត​ទៀត​ថា​លោ​កបាន​សន្ទនា​គ្នា​ដោយ​ផ្ទាល់​ជា​មួយ​នាយក​រដ្ឋ​មន្ត្រី​អ៊ីស្រាអែល លោក​ណឺតាន់​យ៉ាហ៊ូ​ក កាល​ពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​។

​រហូត​មក​ដល់​ពេល​នេះ រដ្ឋាភិបាល​របស់​លោក​ណឺតាន់​យ៉ាហ៊ូ​​មិន​ដែល​ប្រកាស​ថា​ខ្លួន​ជា​អ្នក​ដៃ​ដល់​នៅ​ក្នុង​អំពើ​ឃាត​កម្ម​នេះ ឬ​ក៏​ថា​ខ្លួន​ជាប់​ពាក់​ព័ន្ធ​នឹង​អំពើ​នេះ​ក៏​គ្មាន​ដែរ​។ ប៉ុន្តែ​លោក​បាន​ទទួល​ស្គាល់​ថា​ធ្លាប់​បាន​បាញ់​សម្លាប់​មេ​ដឹក​នាំ​កំពូល​ៗដទៃទៀត​របស់​ក្រុម​ហាម៉ាស់ និង​ហេស្បូឡា​។

ដូច្នេះ អ៊ីស្រាអែល​យល់​ថា​នេះ​ជា​ «ការ​ទះ​មួយ​កំផ្លៀង​យ៉ាង​ដំណំ​» ទៅ​លើ​ក្រុម​ចលនា​ប្រដាប់​អាវុធ​​​ដែល​គាំទ្រ​​ដោយ​​អ៊ីរ៉ង់​។ មិន​តែ​ប៉ុណ្ណោះ​ លោក​ណឺតាន់​យ៉ាហ៊ូ​ឆ្លៀត​ព្រមាន​​បា​​បើ​ក្រុម​ណា​មួយ ឬ​ប្រទេស​ណា​មួយ​ចង់​វាយ​ប្រហារ​សង​សឹក​ទៅ​លើ​អ៊ីស្រាអែល លោ​កនឹង​ចាត់​វិធាន​ការ​ឆ្លើយ​តប​យ៉ាង​ពេញ​ទំហឹង​។​

​នៅ​ពេល​ភាព​តាន​តឹង​នៅ​តែ​​បន្ត​កើត​មាន​រវាង​អ៊ីស្រាអែល​ជា​មួយ​អ៊ីរ៉ង់ និង​ក្រុម​ហេស្បូឡា​​បែប​នេះ​​ធ្វើ​ឱ្យ​គេ​បារម្ភ​ថា​អាច​នឹង​មាន​ជម្លោះ​កាន់​តែ​ខ្លាំង​នៅ​ក្នុង​តំបន់​មជ្ឈិម​បូព៌ា​។ ​​​ភាព​តាន​តឹងដែល​កំពុង​កើត​មាន​​ស្រាប់​ទៅ​ហើយ​នោះ​​អា​នឹង​ផ្ទុះ​ឡើង​កាន់​តែ​ខ្លាំង​។ រហូត​មក​ដល់​ពេល​នេះ ​ជន​ជាតិ​ប៉ាឡេស្ទីន​ដែល​ស្លាប់​នៅ​ក្នុង​សង្គ្រាម​នៅ​តំបន់​​ហ្កាហ្សា​​កើន​​ដល់​ជិត​បួន​ម៉ឺន​នាក់​​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ