ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វ៉ាង ស្រី​ណូ សារភាព​រឿង​មានកូន ​​គឺដោយសារនាង​ចាក់​មេជី​វិត

7 ខែ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ នៅ​ទីបំផុត ​តារា​សម្តែង​អ្នក​នាង ​វ៉ាង ស្រី​ណូ បាន​សារភាព​ថា កូន​នៅ​ក្នុង​ផ្ទៃ​របស់​នាង​គឺ​កើតឡើង​ដោយសារ​ការ​ចាក់​មេជី​វិត ដោយ​នាង​មិន​មាន​ស្វាមី​អ្វី​នោះ​ឡើយ ។…

រាជធានីភ្នំពេញ ៖ នៅ​ទីបំផុត ​តារា​សម្តែង​អ្នក​នាង ​វ៉ាង ស្រី​ណូ បាន​សារភាព​ថា កូន​នៅ​ក្នុង​ផ្ទៃ​របស់​នាង​គឺ​កើតឡើង​ដោយសារ​ការ​ចាក់​មេជី​វិត ដោយ​នាង​មិន​មាន​ស្វាមី​អ្វី​នោះ​ឡើយ ។

ការ​លើក​បញ្ជាក់​ពី​តារា​ស្រី​រូប​នេះ​ធ្វើ​ឡើង បន្ទាប់​ពី​មហាជន​មួយ​ចំនួន​បាន​ជជីក​ពី​ការ​មានកូន​របស់​នាង​កើតឡើង​ដោយ​របៀប​​ណា ក្នុង​ពេល​ដែល​នាង​មិន​មាន​ស្វាមី ខ​ណៈ​ពេល​មាន​អ្នកខ្លះ​យល់​ថា ការ​មាន​ផ្ទៃពោះ​របស់​នាង​គ្រាន់​ជា​ការ​លេងសើច ។

ក្នុង​សំ​ណេ​រដែ​ល​បាន​លើក​ឡើង​បង្ហោះ​​តាម​បណ្តាញ​សង្គម វ៉ាង ស្រី​ណូ បាន​លើក​ឡើង​ថា សូម​អគុណ​បងប្អូន​ដែល​បាន​ខ​មិន​អបអរសាទរ​ព្រមទាំង​ជូនពរ​ខ្ញុំ​និង​កូន ។ នាង​បញ្ជាក់​ថា មាន​អ្នក​ខ​មិន​ច្រើន​ណាស់​សួរ​ថា ខ្ញុំ​មាន​ផ្ទៃពោះ​មែន ឬក៏​លែង? នៅ​មាន​អ្នកខ្លះ​មិន​ទាន់​ជឿ ហើយ​អ្នកខ្លះ​សួរ​ថា ទំងន់​តាម​ណា​បើ​អត់​មាន​ប្តី​ផង​? អ្នកខ្លះ​សួរ​ថា ទំ​នង់​ហើយ មិច​មិន​ដែល​ឃើញ​ខ្ញុំ​បង្ហាញមុខ​ប្តី ,,,​?  តើ​កូន​ក្នុង​ផ្ទៃ​ប្រុស​ឬ​ស្រី ?

ចំលើយ​គឺ​នាង​ខ្ញុំ​មាន​ផ្ទៃពោះ​មែន , ខ្ញុំ​អត់​មាន​ប្តី​ទេ ខ្ញុំ​នៅ​តែ​ជា​ស៊ីង​ហ្គ​ល​ដដែល អី​ឡូ​វ​ខ្ញុំ​ជា ស៊ី​ង​ហ្គ​ល​មាំ​មី​ដូច​ខ្ញុំ​បាន​ប្រាប់​ចឹ​ង​! ។ នាង​ថា ខ្ញុំ​យក​កូន​តាម​បែប​វិទ្យាសាស្ត្រ (​ចាក់​មេជី​វិត​) ! ពេល​នេះ ​អាយុ​ផ្ទៃពោះ​8​ខែ​ហើយ ! ចាប់ផ្តើម​តាំង​គភ៌​ពី​ខែមករា​មក តែ​ខ្ញុំ​មានសំណាង​ពពោះ​កូន​នេះ​មិន​ចាញ់ សុខ​ភាពរឹងមាំ ខ្ញុំ​ធ្វើ​ដំណើរ ហោះហើរ​បាន​គ្រប់​ប្រទេស  ទាំង​អា​ស៊ី អឺរ៉ុប អា​មេ​រិ​ក​ ។

នាង​បន្ថែម​ថា ពេល​មាន​ផ្ទៃពោះ​ខ្ញុំ​មាន​រីករាយ មិន​បាក់ទឹកចិត្ត​ដូច​ម្តាយ​ពពោះ​មួយ​ចំនួន​។​ខ្ញុំ​ធ្វើការ​បាន​ធម្មតា ឡាយ​លក់​ធម្មតា បងប្អូន​ដែល​មើល​ឡាយ​ខ្ញុំ​ទាំងអស់​មើល​មិនដឹង​ថា ​ខ្ញុំ​មាន​ទំងន់​
ផង ! ។

វ៉ាង ស្រី​ណូ បញ្ជាក់​ថា​ កូន​ក្នុង​ផ្ទៃ ជា​កូនស្រី ! និង​ត្រូវ​សំរាល​ខែ០៩ខា​ងមុខ​នេះ ! ដូច​គំរោង​ដែល​ខ្ញុំ​ធ្លាប់​ប្រាប់​ក្នុង​សារ​ព័ត៌​មាន កាល៣​ឆ្នាំ​មុន​ថា​ ចង់បាន​កូនស្រី​ឆ្នាំរោង អី​ឡូ​វ​បាន​សំរេច​ហើយ !

បើ​តាម​នាង វ៉ាង ស្រី​ណូ គ្រប់យ៉ាង​ គឺ​ខ្ញុំ​មិន​បាន​លាក់បាំង​រឺ​កុហក់​ឡើយ ខ្ញុំ​ធ្លាប់​បាន​ប្រកាស​ពី​គោល​ជំហរ​នឹង​ប្រ​ណ​ង់​ប្រាថ្នា​ខ្ញុំ​ដល់​បងប្អូន​ទាំងអស់​មុន​ហើយ ! មាន​តែ​បងប្អូន​ខ្លះ​មិន​បាន​ចាំ រឺ​មិន​ចាប់អារម្មណ៍ តែ​ហ្វែ​ន​អ្នក​គំ​ទ្ររ​ខ្ញុំ​មួយ​ចំនួន​គាត់​ចាំ​ច្បាស់ !

នាង​ថា ខ្ញុំ​ជា​មនុស្ស​ចូល​ចិត្ត​ធ្វើ​អី​បើកចំហរ មាន​ទំនួល​ខុស​ត្រូវ​ និង​ជា​មនុស្ស​វិជ្ជមាន​! រឿង​ប្តី ខ្ញុំ​មិន​ដែល​គិត​ថា​ចង់បាន ហើយ​ក៏​ប្រាប់​បងប្អូន​តាម​ការ​ពិត​មិន​លាក់បាំង អី​ឡូ​វ​ខ្ញុំ​ធ្វើ​អោយ​បងប្អូន​ឃើញ​ហើយ​ថា​ វា​ពិតមែន​ដូច​អ្វី​ដែល​ខ្ញុំ​និយាយ​! ខ្ញុំ​ជា​មនុស្ស​ម្ចាស់​ការ​លើ​ខ្លួនអែង ! ខ្ញុំ​មាន​ក្តី​សុខ​នឹង​ប្រើ​ជីវិត​ឯករាជ​បែប​នេះ ព្រោះ​នេះ​ជា​សម័យ​ស្ត្រី​ខ្លាំង ! ហើយ​សូម​ខ្ញុំ​លើកទឹកចិត្ត​ដល់​បងប្អូន​ស្ត្រី​ខ្មែរ​ទាំងអស់​អោយ​ចេះ​ផ្តល់​តំលៃ​អោយ​ខ្លួនអែង និង​រឹង​មាំ​ឡើង​កុំ​ទន់ជ្រាយ រឿង​អ្វី​ក៏​ស្ត្រី​អាច​ធ្វើ​បាន​ដែរ ត្រូវ​ជឿជាក់​លើ​សមត្ថភាព​របស់​ខ្លួន​! កុំ​បាក់ទឹកចិត្ត ៕ ​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ