ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាកាសយានិក​២​រូបដែលពលីក្នុងហេតុការធ្លាក់ឧទ្ធម្ភាចក្រត្រូវបានដំឡើងឋានន្តរស័ក្តិ​

6 ខែ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ប្រមុខ​ការពារ​ជាតិ អញ្ជើញ​បំពាក់​ឋានន្តរស័ក្តិ​ជា​កិច្ច​ប​ច្ឆា​មរណៈ​ជូន​អាកាសយានិក​២​រូប និង​សម្តែង​នូវ​ការ​សោកស្តាយ ចំពោះ​ការ​បាត់បង់​នាយទាហាន អាកាសយានិក​ដ៏​ឆ្នើម ដែល​បាន​ធ្វើ​ពលិកម្ម​ដើម្បី​បុព្វហេតុ​ជាតិ​មាតុភូមិ ។ នេះ​បើ​យោង​តាម​នាយកដ្ឋាន​ព័ត៌មាន​បាន​បង្ហោះ​មុន​នេះ…

រាជធានី​ភ្នំពេញ ៖ ប្រមុខ​ការពារ​ជាតិ អញ្ជើញ​បំពាក់​ឋានន្តរស័ក្តិ​ជា​កិច្ច​ប​ច្ឆា​មរណៈ​ជូន​អាកាសយានិក​២​រូប និង​សម្តែង​នូវ​ការ​សោកស្តាយ ចំពោះ​ការ​បាត់បង់​នាយទាហាន អាកាសយានិក​ដ៏​ឆ្នើម ដែល​បាន​ធ្វើ​ពលិកម្ម​ដើម្បី​បុព្វហេតុ​ជាតិ​មាតុភូមិ ។ នេះ​បើ​យោង​តាម​នាយកដ្ឋាន​ព័ត៌មាន​បាន​បង្ហោះ​មុន​នេះ ។

នាយ​ឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួងការពារជាតិ នៅ​ព្រឹក​ថ្ងៃ​ទី​២ ខែសីហា​នេះ បាន​អញ្ជើញ បំពាក់​ឋានន្តរស័ក្តិ​ជា​កិច្ច​ប​ច្ឆា​មរណៈ និង​គោរព​វិញ្ញាណក្ខន្ធ​ស​.​ព អាកាសយានិក​ចំនួន ២​រូប គឺ​ឧត្តមសេនីយ៍ត្រី ស៊ុន ផល្លា នាយ​ផ្នែក​ហោះហើរ កង​ហោះ​ឧទ្ធម្ភាគចក្រ បញ្ជាការដ្ឋាន​កងទ័ព ជើង​អាកាស និង​វរសេនីយ៍ទោ ខេ​ង ឆៃ​យុទ្ធ អាកាសយានិក​កង​ហោះ​ទី​២ ផ្នែក​ហោះហើរ កង​ហោះ​ឧទ្ធម្ភាគចក្រ បញ្ជាការដ្ឋាន​កងទ័ព​ជើង​អាកាស ដែល​បាន​ពលី​ដោយ​ជួប​ឧបទ្ទវហេតុ​ធ្លាក់​ឧទ្ធម្ភាគចក្រ​ក្នុង​អំឡុង ពេល​បំពេញបេសកកម្ម​ហោះហើរ​ហ្វឹកហ្វឺន កាលពី​ថ្ងៃ​សុក្រ ៧​កើត ខែអាសាឍ ឆ្នាំរោង ឆស័ក ព​.​ស​.២៥៦៨ ត្រូវ​នឹង​ថ្ងៃ​ទី​១២ ខែកក្កដា ឆ្នាំ​២០២៤​។

ក្នុង​ឱកាស​ប្រកបដោយ​សមាន​ទុក្ខ​នេះ នាយ​ឧត្តមសេនីយ៍ ទៀ សីហា សូម​សម្តែង​នូវ​ការ​សោកស្តាយ ស្រណោះ​អាឡោះអាល័យ​ជាទី បំផុត​ជាមួយ​ក្រុម​គ្រួសារ​អាកាសយានិក​ចំនួន ២​រូប ព្រោះ​ការ​បាត់បង់​នេះ គឺជា​ការ​បាត់បង់​នាយទាហាន អាកាសយានិក​ដ៏​ឆ្នើម ដែល​បាន​ធ្វើ​ពលិកម្ម​ដើម្បី​បុព្វហេតុ​ជាតិ​មាតុភូមិ​ជាទី​ស្នេហា និង​រួមសុខទុក្ខ​ជាមួយ ប្រជាជន​កម្ពុជា​រហូត​ដល់​ថ្ងៃ​អវសាន​នៃ​ជីវិត​។
ក្នុង​នាម​ក្រសួងការពារជាតិ នាយ​ឧត្តមសេនីយ៍ ទៀ សីហា សូម​ឧទ្ទិស​បួងសួង​ដល់​ដួង​វិញ្ញាណក្ខន្ធ​អាកាសយានិក​ចំនួន ២​រូប សូម​ឆាប់​បាន​ចាប់កំណើត​ក្នុង​សុគតិភព​គ្រប់​ៗ​ជាតិ​កុំបី​ឃ្លៀងឃ្លាត​ឡើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ