ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ល្បាត​តាម​គោលដៅ ប្រទះ​ឃើញ​ឈើ​ម្រេញ​០៤​ដុំធំៗ នៅ​ក្នុង​ព្រៃ​ក្បែរ​ចំការ​មួយ​កន្លែង រក​ម្ចាស់​មិនឃើញ

4 ខែ មុន

ខេត្តកំពង់ស្ពឺ ៖ កម្លាំង​សមត្ថកិច្ច​ចម្រុះ​ល្បាត​តាម​គោលដៅ​សំខាន់​ៗ និង​ស្មុគស្មាញ ក៏​ប្រទះ​ឃើញ​ឈើ​ម្រេញ ឡាំង​រួច មុខកាត់​ធំ​ៗ​ចំនួន​៤​ដុំ ដែល​ឈ្មួញ​យក​ទៅ​លាក់​ទុក​ក្នុង​ព្រៃ​ក្បែរ​ចំការ​មួយ​កន្លែង តាម​បណ្តោយ​ផ្លូវលំ ដែល​ឈ្មួញ​បម្រុង​ដឹក​យក​ទៅ​លក់​បន្ត…

ខេត្តកំពង់ស្ពឺ ៖ កម្លាំង​សមត្ថកិច្ច​ចម្រុះ​ល្បាត​តាម​គោលដៅ​សំខាន់​ៗ និង​ស្មុគស្មាញ ក៏​ប្រទះ​ឃើញ​ឈើ​ម្រេញ ឡាំង​រួច មុខកាត់​ធំ​ៗ​ចំនួន​៤​ដុំ ដែល​ឈ្មួញ​យក​ទៅ​លាក់​ទុក​ក្នុង​ព្រៃ​ក្បែរ​ចំការ​មួយ​កន្លែង តាម​បណ្តោយ​ផ្លូវលំ ដែល​ឈ្មួញ​បម្រុង​ដឹក​យក​ទៅ​លក់​បន្ត សមត្ថកិច្ច​ជំនាញ​កំពុង​តែ​ធ្វើការ​ស្រាវជ្រាវ​រក​ម្ចាស់​ឈើ​នោះ​ហើយ ។

ការ​ប្រទះ​ឃើញ​ឈើ​៤​ដុំ ដែល​ឈ្មួញ​បំផ្លាញ​ព្រៃឈើ​យក​ទៅ​លាក់​ទុក​បម្រុង​ដឹក​យក​ទៅ​លក់​បន្ត​នោះ បាន​កាលពី​ព្រលប់​ថ្ងៃ​ទី​៣១ ខែកក្កដា ឆ្នាំ​២០២៤ នៅ​ចំណុច​ព្រៃ​ក្បែ​ចំការ​មួយ​កន្លែង តាម​ផ្លូវលំ ស្ថិត​នៅ​ក្នុងភូមិ​អូរ​តា​ពូ​ង ឃុំ​ភក្តី ស្រុក​ប​សេដ្ឋ ខេត្តកំពង់ស្ពឺ ។

សមត្ថកិច្ច​ស្រុក​បានឱ្យ​ដឹង​ថា នៅ​មុន​ពេល​ប្រទះ​ឃើញ​ឈើ​ចំនួន ៤​ដុំ​នេះ គឺ​គណៈ​បញ្ជាការ​ឯកភាព រដ្ឋបាល​ស្រុក​ប​សេដ្ឋ បាន​ដឹកនាំ​កម្លាំង​ជំនាញ នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ប​សេដ្ឋ និង​កម្លាំង​ប៉ុស្តិ៍​ភក្តី ល្បាត​តាម​តំបន់​ស្មុគស្មាញ ក៏​ប្រទះ​ឃើញ​ឈើ​ចំនួន​០៤​ដុំ (​ប្រភេទ​ឈើ​ម្រេញ​) មានមុខ​ទំហំ​ធំ​ៗ ក្រោយ​ពី​ប្រទះ​ឃើញ បាន​រាយការណ៍ ទៅ​ជំនាញ​រដ្ឋបាល​ព្រៃឈើ ចុះ​មក​ធ្វើការ​វាស់វែង ឈើ​ចំនួន​៤​ដុំ​នោះ សរុប​ស្មើនឹង ២,១២៣ ម៉ែត្រគូប ។

សមត្ថកិច្ច​បាន​បន្ត​ថា ឈើ​ប្រភេទ​ម្រេញ​៤​ដុំ ដែល​ប្រទះ​ឃើញ​នេះ គឺ​ឈ្មួញ​រកស៊ី​ដឹកឈើ បាន​លាក់​ទុក​ក្នុង​ព្រៃ​ក្បែរ​ចំការ​ស្វាយ​មួយ​កន្លែង ស្ថិត​ក្នុងភូមិ​អូរ​តា​ពូ​ង ឃុំ​ភក្តី ស្រុក​ប​សេដ្ឋ​នេះ ។

ប្រជាពលរដ្ឋ ដែល​រស់នៅ​ក្បែរ​កន្លែង​ប្រទះ​ឃើញ​ឈើ​នេះ បង្ហើប​ថា ទីតាំង​ខាងលើ​នេះ​ជា​កន្លែង​ស្តុក​ឈើ​យូរ​ឆ្នាំ​មក​ហើយ លើកដាក់​លើកដាក់ ដឹក​ជញ្ជូន​តាម​គោ​យន្ត​ផង និង​តាម​រថយន្ត​ផង​។ គេ​មិនដឹង​ថា ឈ្មួញ​ដឹក​ជញ្ជូន​ឈើ​នេះ ចេញពី​តំបន់​ណា​មក​នោះ​ទេ ប៉ុន្តែ​អ្វី​ដែល​គេ​ចាប់អារម្មណ៍​នោះ ជំនាញ​រដ្ឋបាល​ព្រៃឈើ មាន​តាំងពី​សង្កាត់​គី​រី​វ័​ន្ត សង្កាត់​ត្រែង​ត្រ​យឹ​ង សង្កាត់​ប​សេដ្ឋ និង​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ប​សេដ្ឋ ថែម​ទៀត​ផង​នោះ តើ​ហេតុ​អ្វី​បានជា​គ្មាន​ឆន្ទៈ​ក្នុង​ការ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ព្រៃឈើ បែរជា​ទុក​ឱ្យ​គណៈ​បញ្ជាការ​ឯកភាព​ស្រុក ចុះ​ល្បាត​ហើយ​រាយការណ៍​ទៅ​អស់លោក​ជំនាញ​ទៅ​វិញ ? ។

ក្រោយ​ធ្វើការ​រឹបអូស​ឈើ​ទាំង​០៤​ដុំ​នោះ ចំពោះ​វត្ថុ​តាង​ឈើ​ខាងលើ គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​ស្រុក​បាន​ប្រគល់​ជូន​ទៅ​រដ្ឋបាល​ព្រៃឈើ​ស្រុក​ប​សេដ្ឋ ដើម្បី​ចាត់ការ​បន្តរ​តាម​ច្បាប់រដ្ឋបាល​ព្រៃឈើ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ