ខេត្តសៀមរាបអាចទទួលជើងហោះហើរថ្មីពីហ្វីលីពីន
- សៀមរាប
ក្រុមហ៊ុនអាកាសចរណ៍ សេប៊ូ ប៉ាស៊ីហ្វិក អ៊ែឡាញ (CEBU PACIFIC AIRLINE) អាចនឹងត្រូវហោះហើរត្រង់មកកាន់ខេត្តសៀមរាបនៅពេលខាងមុខ ។ នេះបើតាមការបញ្ជាក់របស់រដ្ឋបាលខេត្តសៀមរាប។…
ក្រុមហ៊ុនអាកាសចរណ៍ សេប៊ូ ប៉ាស៊ីហ្វិក អ៊ែឡាញ (CEBU PACIFIC AIRLINE) អាចនឹងត្រូវហោះហើរត្រង់មកកាន់ខេត្តសៀមរាបនៅពេលខាងមុខ ។ នេះបើតាមការបញ្ជាក់របស់រដ្ឋបាលខេត្តសៀមរាប។…
ក្រុមហ៊ុនអាកាសចរណ៍ សេប៊ូ ប៉ាស៊ីហ្វិក អ៊ែឡាញ (CEBU PACIFIC AIRLINE) អាចនឹងត្រូវហោះហើរត្រង់មកកាន់ខេត្តសៀមរាបនៅពេលខាងមុខ ។ នេះបើតាមការបញ្ជាក់របស់រដ្ឋបាលខេត្តសៀមរាប។
ប្រភពដដែលបានឲ្យដឹងថា ព័ត៌មាននេះ ត្រូវបានបង្ហើបនៅពេលដែលលោកស្រី ហ្លីរីដា អាន កាមិល ម៉ាយូ (Flerida Ann Camille p. Mayo) ឯកអគ្គរដ្ឋទូតហ្វីលីពីន បានជួបពិភាក្សាជាមួយនឹង លោក ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប កាលពីចុងខែកក្កដា ឆ្នាំ២០២៤ កន្លងទៅ ។
ក្នុងជំនួបនេះដែរ លោកស្រី បានបង្ហាញនូវបំណង ធ្វើឱ្យមានការហោះហើរត្រង់ពីប្រទេសហ្វីលីពីនមកកាន់ខេត្តសៀមរាប ដោយក្នុងពេលខាងមុខឆាប់ៗនេះ ហើយលោកស្រី នឹងធ្វើការពិភាក្សាផ្ទាល់ជាមួយអាកាសចរ CEBU PACIFIC AIRLINE ដើម្បីសិក្សាអំពីការហោះហើរត្រង់មកកាន់ខេត្តសៀមរាប។
បន្ថែមពីលើនេះ លោកអភិបាលខេត្តបានស្នើសុំទៅភាគីហ្វីលីពីនឱ្យមានការភ្ជាប់ទំនាក់ទំនងសម្ព័ន្ធមេត្រីភាពរវាងខេត្តសៀមរាប ជាមួយខេត្តសេប៊ូ (CEBU) របស់ប្រទេសហ្វីលីពីន ដែលជាខេត្តមានសក្តានុពលនាំមុខផ្នែកទេសចរណ៍របស់ហ្វីលីពីន រួមជាមួយនឹងការរីកចម្រើនក្នុងវិស័យម្ហូបអាហារ ភេសជ្ជៈ និងក្រុមហ៊ុនវិនិយោគផ្សេងៗទៀតដែលអាចមកវិនិយោគនៅខេត្តសៀមរាបផ្ទាល់។
ទន្ទឹមនោះ លោកស្រី បានជួបជាមួយបងប្អូនប្រជាពលរដ្ឋហ្វីលីពីន ដែលកំពុងរស់នៅក្នុងខេត្តសៀមរាប ភាគច្រើនពួកគាត់ប្រកបមុខរបរជាគ្រូបង្រៀនភាសាអង់គ្លេស និងជាបុព្វជិកសាសនាកាតូលិក និងខ្លះទៀតជាអ្នកស្ម័គ្រចិត្តក្នុងកិច្ចការសង្គម ពួកគាត់បានបង្ហាញអារម្មណ៍កក់ក្តៅក្នុងការទទួលបានការយកចិត្តទុកដាក់ខ្ពស់ពីរដ្ឋបាលខេត្ត ចំពោះសុខទុក្ខ និងសុខសុវត្ថិភាពរបស់ពួកគាត់។
លោក អភិបាលខេត្តពិតជាមានសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែងចំពោះការលើកឡើងរបស់លោកស្រី និង បន្តចូលរួមក្នុងកិច្ចសហប្រតិបត្តិការ ជំរុញក្នុងវិស័យទេសចរណ៍ វិនិយោគ និងការចងសម្ព័ន្ធមេត្រីភាពរវាងខេត្តសៀមរាប និងខេត្តសេប៊ូ ដើម្បីឱ្យចេញជាលទ្ធផលផ្លែផ្កាសម្រាប់ជាប្រយោជន៍របស់ប្រជាជនខេត្តសៀមរាប និងប្រជាជនហ្វីលីពីន។
ចែករំលែកព័តមាននេះ