ប៊ីគីនីមួយឈុតនេះ ត្រូវបានដាក់ដេញថ្លៃ តម្លៃជិត១៨ម៉ឺនដុល្លារអាមេរិក
(អាមេរិក)៖ ឈុតប៊ីគីនីពណ៌មាសដែលស្លៀកដោយ Carrie Fisher សម្តែងជា ព្រះនាង Leia ក្នុងរឿង Star war-…
(អាមេរិក)៖ ឈុតប៊ីគីនីពណ៌មាសដែលស្លៀកដោយ Carrie Fisher សម្តែងជា ព្រះនាង Leia ក្នុងរឿង Star war-…
(អាមេរិក)៖ ឈុតប៊ីគីនីពណ៌មាសដែលស្លៀកដោយ Carrie Fisher សម្តែងជា ព្រះនាង Leia ក្នុងរឿង Star war- Return of the Jedi ត្រូវបានលក់ដេញថ្លៃក្នុងតម្លៃ ១៧៥,០០០ ដុល្លារ។ ឈុតនេះដែលត្រូវបានបង្ហាញនៅក្នុងឈុតឆាកដំបូងនៃខ្សែភាពយន្ត Star war ឆ្នាំ១៩៨៣។
នៅថ្ងៃទី២៦ ខែកក្កដា ក្រុមហ៊ុនដេញថ្លៃដែលមានមូលដ្ឋាននៅទីក្រុង Dallas រដ្ឋតិចសាស់ សហរដ្ឋអាមេរិក បានដាក់ដេញថ្លៃជាផ្លូវការនូវសំលៀកបំពាក់ដែលគួរឱ្យចងចាំបំផុតពីខ្សែភាពយន្តដ៏ល្បីល្បាញនេះ។
យោងតាមលោក Joe Maddalena អនុប្រធានការដេញថ្លៃបេតិកភណ្ឌ និយាយថាឈុតប៊ីគីនីបានបង្កើតការប្រកួតប្រជែងដ៏ខ្លាំងក្លាក្នុងចំណោមអ្នកប្រមូលទិញ។ Joe Maddalena មិនភ្ញាក់ផ្អើលទេដែលឈុតមួយនេះទាក់ទាញចំណាប់អារម្មណ៍ពីសាធារណជនក៏ព្រោះ រឿង Star war សុទ្ធតែមានអ្នកគាំទ្រច្រើន៕ ប្រភព៖ en-in/entertainment
ចែករំលែកព័តមាននេះ