ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លក់​ផ្ទះ លក់​វីឡា លក់ខុន​ដូ​ ធ្លាក់​ចុះ​ប្រមាណ​៣០​ភាគរយ

4 ខែ មុន

វិស័យ​អចលនទ្រព្យ​បន្ត​មាន​ភាព​ទន់ខ្សោយ ដោយ​ថ្លៃ​ និង​ការ​លក់​លំនៅ​ដ្ឋា​ន ​និង​ខុន​ដូ បាន​ធ្លាក់​ចុះ ខណៈវិស័យ​សំណង់​ត្រូវ​បាន​ព្យាករណ៍​ថា ​មាន​កំណើន​ឡើង​វិញ​បន្តិច ហើយ​ការ​ងើបឡើង​វិញ​នេះបាន​មក​ពី​គម្រោង​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​រូប​វន្ត​សាធារណៈ​ប៉ុណ្ណោះ ​។ របាយការណ៍​ឆមាស​ទី​១…

វិស័យ​អចលនទ្រព្យ​បន្ត​មាន​ភាព​ទន់ខ្សោយ ដោយ​ថ្លៃ​ និង​ការ​លក់​លំនៅ​ដ្ឋា​ន ​និង​ខុន​ដូ បាន​ធ្លាក់​ចុះ ខណៈវិស័យ​សំណង់​ត្រូវ​បាន​ព្យាករណ៍​ថា ​មាន​កំណើន​ឡើង​វិញ​បន្តិច ហើយ​ការ​ងើបឡើង​វិញ​នេះបាន​មក​ពី​គម្រោង​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​រូប​វន្ត​សាធារណៈ​ប៉ុណ្ណោះ ​។

របាយការណ៍​ឆមាស​ទី​១ និង​លើក​ទិស​ដៅ ​បន្ត​ឆមាស​ទី​២ របស់​ធនាគារជាតិ​នៃ​កម្ពុជាបានអោយ​ដឹង​ថា ​សកម្មភាព​លក់​លំនៅ​ដ្ឋា​ន ប្រភេទ​ផ្ទះល្វែង វីឡា​ភ្លោះ និង​ទោល ព្រមទាំង​ខុន​ដូ ត្រូវ​បាន​ប៉ាន់​ស្មានថា ​ថយ​ចុះពី២៩,៣ ភាគរយ ទៅ៣៣,៦​ភាគរយ រីឯស​ន្ទ​ស្សន៍​ថ្លៃ​លំនៅ​ដ្ឋា​នបាន​ថយ​ចុះ ៤,១​ភាគរយ ក្នុង​នោះ​នៅ​រាជធានី​ភ្នំពេញ ​បាន​ថយ​ចុះ ៥,៤ ភាគរយ ហើយ​តាម​បណ្តា​ខេត្ត​បាន​កើនឡើង ៣,១​ភាគរយ​ ។ ចំណែក​វិស័យ​សំណង់​ត្រូវ​បាន​ប៉ាន់​ស្មានថា​ មាន​កំណើន​ទាប ដែល​គាំទ្រ​ដោយ​គម្រោង​អភិវឌ្ឍន៍​សាធារណៈ​សំខាន់​ៗ​ដូច​ជា ផ្លូវ ស្ពាន និង​អាកាសយានដ្ឋាន​ប៉ុណ្ណោះ​ ។

ប្រភព​ដដែល​បន្ត​ថា ការ​នាំ​ចូល​សម្ភារ​ និង​បរិក្ខា​សំណង់​បន្ត​កើនឡើង ​គួរ​អោយ​កត់សម្គាល់ ប្រមាណ​ជា២២,១% ធៀប​នឹងកំណើន ០,៤% នៅ​គ្រា​ដូច​គ្នា​ក្នុង​ឆ្នាំ​មុន​ ។ តម្លៃ​គម្រោង​សំណង់​ទទួល​បានការ​អនុម័ត​បាន​ថយ​ចុះ២៣​ភាគរយ ដែល​ក្នុង​នោះ​សំណង់​លំនៅ​ដ្ឋា​ន ត្រូវ​បាន​ប៉ាន់​ស្មានថា ថយ​ចុះ១៤,៩​ភាគរយ និង​សំណង់​ផ្សេង​ៗ៤៤,៧ ភាគរយ ថយ​ចុះ៣២,៩ ភាគរយ ខណៈ​ដែល​សំណង់​សាធារណៈ កើន​តែ​នៅ​កម្រិត​ត្រឹម​២,៧​ភាគរយ​ ។

ក្នុង​ឆមាស​ទី​១​នេះ ធនាគារ​បាន ផ្តល់​ឥណ​ន​ទាន​ត្រូវ​បាន​ផ្តល់​ដល់​ការ​ទិញ​ផ្ទះ​ជា​កម្ម​សិទ្ធ​ផ្ទាល់ខ្លួន មាន​ចំនួន​១២,៦​ភាគរយ ថយ​ចុះ​ប្រមាណ​ជា​៤,៥​ភាគរយ​ ។ ការ​ជួញដូរ​អចលនទ្រព្យចំនួន១១,៣ភាគរយកើនឡើង២៥,១​ភាគរយ សំណង់​ចំនួន៩,៧ ភាគរយ ​។
ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ លោក​បណ្ឌិត ជ័យ តិច អ្នក​ស្រាវជ្រាវ​ការ​អភិវឌ្ឍ​សង្គម​ និង​សេដ្ឋកិច្ចបានអោយ​ដឹង​ថា ការ​វិនិយោគ​ដោយ​ផ្ទាល់​របស់​ប្រទេស​ចិន ភាគច្រើន​វិនិយោគ​លើ​ស្ពាន​ថ្នល់ ដែល​អនុញ្ញាត្ត​ល​អោយ​កម្ពុជា​អា​ចត​ភ្ជាប់ អាច​សម​សម្រួល​ពាណិជ្ជកម្ម​នៅ​ក្នុង​តំបន់ ក៏​ដូច​ជា​ទៅ​កាន់​ពិភពលោក​ ។

លោក​បណ្ឌិត ជ័យ តិច បានអោយ​កម្មវិធី​លុយ នៃ​សារព័ត៌មាន​កោះសន្តិភាព ដឹង​ថា «​ការ​វិនិយោគ​សាងសង់​រោងចក្រ ឧស្សាហកម្ម ដើម្បី​នាំ​ចេញ​ ។ ចំណែក​កូរ៉េ​ភាគច្រើន​វិនិយោគ​ប្រមាណ​ជា​១០,២ភាគរយ ការ​វិនិយោគ​សំខាន់​ៗ​ទៅ​លើ​ឧស្សាហកម្ម​វាយ​ន​ភណ្ឌ​កាត់ដេរ ការ​កែ​ច្នៃ​កសិផល ការ​ដំឡើង​ និង​ផលិត​រថយន្តគ្រឿង​បង្គុំ​អេ​ឡិច​ត្រូ​និ​ច​ផ្សេង​ៗក៏​ដូច​ជា ​ហេដ្ឋារចនាសម្ព័ន្ធ​នៅ​កម្ពុជា​»​។

ប្រជាពលរដ្ឋ​ម្នាក់​រស់នៅ​រាជធានី​ភ្នំពេញ សុំ​មិន​បញ្ចេញ​ឈ្មោះ បាន​លើក​ឡើង​ថា វិស័យ​អចលនទ្រព្យ និង​សំណង់​ក្នុង​ឆ្នាំ២០២៤​នេះ អាច​នៅ​មាន​ភាព​ស្រពិចស្រពិល ប៉ុន្តែ​ទោះ​យ៉ាងណា​វិស័យ​នេះ​នឹង​បន្ត​ងើបឡើង​យឺត​ ដោយសារ​កា​រំពឹង​ទុក​កំណើនសេដ្ឋកិច្ច​ក្នុងស្រុក និង​ការ​ហូរ​ទុន​វិនិយោគ​ពីរ​ទេស ខណៈ​បច្ចុប្បន្ន រាជរដ្ឋាភិបាល​ក្នុង​អាណត្តិ​ទី​៧​នេះ បាន​ខិតខំ​ប្រឹងប្រែង​យ៉ាង​ខ្លាំង នៃ​ការ​បង្កើត​នូវ​កិច្ច​សហប្រតិបត្តិការ​ជាមួយ​បណ្តា​ប្រទេស​ជា​មិត្ត ឲ្យ​កាន់តែ​ស្អិតរ​មួ​ត ក្នុង​គោលដៅ​ទាក់ទាញ​វិនិយោគិន​ឲ្យ​មក​វិនិយោគទុន​កាន់តែ​ច្រើន ជា​ពិសេស​ការ​អភិវឌ្ឍវិស័យ​អ​ចនទ្រ​ព្យ​នេះជាដើម ​។

យោង​តាម​របាយការណ៍​របស់​សាលា​រាជធានី​ភ្នំពេញបាន​ឲ្យ​ដឹង​ថា គិត​ត្រឹម​ឆ្នាំ២០២៣ នៅ​រាជធានី​ភ្នំពេញ មាន​សំណង់​បុរី​ចំនួន ៣១០​កន្លែង អគារ​ខ្ពស់​ៗ​ចាប់ពី​ប្រាំ​ជាន់ឡើង​ទៅ មាន​ចំនួន ១.៧៧៧​អគារ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ