ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គណៈកម្មការ​រៀបចំ​បុណ្យ​ស​.ពអាកាសយានិក​ពីររូប នា​បរិវេណ​មូលដ្ឋាន​កងទ័ព​ជើង​អាកាស​ពោធិ​ចិន​តុង ​រាជធានីភ្នំពេញ

9 ខែ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រោង​ពិធីបុណ្យ​ស​-​ព​អាកាសយានិក​ទាំង​០២​រូប គឺ​លោក ស៊ុន ផល្លា និង​លោក ខេ​ង ឆៃ​យុទ្ធ ត្រូវ​បាន​គណៈកម្មការ​រៀបចំ​ពិធីបុណ្យ​ស​-​ព…

រាជធានី​ភ្នំពេញ ៖ រោង​ពិធីបុណ្យ​ស​-​ព​អាកាសយានិក​ទាំង​០២​រូប គឺ​លោក ស៊ុន ផល្លា និង​លោក ខេ​ង ឆៃ​យុទ្ធ ត្រូវ​បាន​គណៈកម្មការ​រៀបចំ​ពិធីបុណ្យ​ស​-​ព បាន​រៀបចំ​រួច​ហើយ នា​បរិវេណ​មូលដ្ឋាន​កងទ័ព​ជើង​អាកាស​ពោធិ​ចិន​តុង រាជធានី​ភ្នំពេញ នៅ​រសៀល​ថ្ងៃ​ទី ៣០ ខែកក្កដា ឆ្នាំ​២០២៤​នេះ ។ នេះបើតាមទូរទស្សន៍ជាតិកម្ពុជាបានបង្ហោះ ។

គិត​ត្រឹម​រសៀល​ថ្ងៃ​ទី​៣០ ខែកក្កដា​នេះ សព​មិន​ទាន់​បាន​ដឹក​មក​ដល់​នៅឡើយ​ទេ ។

សូម​បញ្ជាក់​ថា យោង​តាម​រយៈ​សេចក្ដីជូនដំណឹង​របស់​ក្រសួងការពារជាតិ នៅ​ថ្ងៃ​ទី​៣០ កក្កដា​នេះ​ថា ព្រឹក​ថ្ងៃនេះ វេលា​ម៉ោង​១០ និង​៣០​នាទី ក្រុមការងារ​រុករក និង​សង្គ្រោះ​របស់​ក្រសួងការពារជាតិ​បាន​រក​ឃើញ​សាកស​.​ព​អាកាសយានិក​ទី​២ គឺ​អាកាសយានិក ស៊ុន ផល្លា ដែល​នៅ​ចម្ងាយ​២១០​ម៉ែត្រ​ពី​ឧទ្ធម្ភាគចក្រ ដែល​បាន​បាត់​ការ​ទាក់ទង កាលពី​ថ្ងៃ​ទី​១២ ខែកក្កដា ឆ្នាំ​២០២៤ កន្លង​មក ក្នុង​បេសកកម្ម​ហ្វឹកហ្វឺន​នៅ​ចំណុច​ឃុំ​ថ្មដា ស្រុក​វាល​វែង ខេត្តពោធិ៍សាត់ ។

ក្រសួងការពារជាតិ​គូសបញ្ជាក់​ថា «​ពេល​នេះ​ក្រុមការងារ​រុករក និង​សង្គ្រោះ​មិន​ទាន់​អាច​ទាន់​បញ្ជូន​សាកសព​តាម​ឧទ្ធម្ភាគចក្រ​មក​កាន់​ទីបញ្ជាការ​ស្រាល​បាន​ទេ ដោយសារ មេឃ​កំពុង​ភ្លៀង​ខ្លាំង​នៅ​តំបន់​នោះ​»​។

ការ​ពលី​ជីវិត​របស់​អាកាសយានិក​ទាំង​២​រូប​នេះ គឺជា​ការ​បាត់បង់​នូវ​ធនធានមនុស្ស របស់​កង​យោធពលខេមរភូមិន្ទ​ជា​ពិសេស​កងទ័ព​ជើង​អាកាស​ដែល​គួរ​ឲ្យ​សោកស្តាយ​បំផុត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ