រាជធានីភ្នំពេញ ៖ ប្រអប់ខ្មៅឧទ្ធម្ភាគចក្រដែលធ្លាក់បាត់ដានហើយត្រូវបានរកឃើញនោះនឹងត្រូវដោះយកមកវិភាគ ខណៈក្រុមកំលាំងចម្រុះនឹងបន្តរុករកឲ្យឃើញអាកាសយាននិកម្នាក់ដែលកំពុងបាត់ខ្លូនម្នាក់ទៀតទាល់តែឃើញ ។ នេះបើតាមនាយឧត្តម សេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការង នាយសេនាធិការចម្រុះ នៃកងហោធពលខេមរភូមិន្ទ។
ផ្តល់បទសម្ភាសដល់អ្នកសារព័ត៌មាននាព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤ នៅខេត្តពោធិ៍សាត់នាយឧត្តមសេនីយ៍ ឥត សារ៉ាត់បានបញ្ជាក់ថា ក្រុមកំលាំងចម្រុះរបស់កងយោធនពលខេមរភូមិន្ទបានទៅដល់ទីកន្លែងដែលឧទ្ធម្ភាគចក្រធ្លាក់ហើយ នឹងបានឃើញអាកាសយាននិកម្នាក់បានស្លាប់បាត់បង់ជីវិត ហើយអាកាសយាននិកម្នាក់ទៀតមិនបានរកឃើញនោះទេ។

ឯកឧត្តមសេនីយ៍បានអះអាងថាដែលក្រុមការងារបានទៅដល់នេះត្រូវបានចំណាយពេលជាច្រើនថ្ងៃព្រោះថាអាកាសធាតុមិនបានអំណោយផលសម្រាបើការរុរកនោះទេ។ ទើបតែរយៈពេលពេល២ថ្ងៃមកនេះអាកាសធាតុបានអំណោយហើយជាក់ស្តែងនៅថ្ងៃទី២៩កក្កដា ឧទ្ធម្ភាគចក្របានសម្រេចបើកទៅមើលរហូតដល់ឃើញកន្លែងឧទ្ធម្ភាគចក្រនោះធ្លាក់ ខណៈដែលគោលចំណុចនេះត្រូវបានឧទ្ធម្ភាគចក្របានប៉ងហោះទៅកាន់កន្លែងនោះចំនួន១០ដង តែមិនអាចទៅរួចដោយសាអាកាសធាតុមិនអំណោយផល។
បើតាមឧត្តមសេនីយ៍ ឥត សារ៉ាត់បានឲ្យដឹងទៀតថាការចុះរុករករបស់ក្រុមកំលាំងយោធពលខេមរភូមិន្ទនេះមានការរៀបចំផែនកាតយ៉ាងច្បាស់លាស់តាមការណែនាំរបស់សម្តេច ធបិតីហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រីកម្ពុជា និងឯកឧត្តម ឧបនាយរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការជាតិ។ ក្នុងនោះបានការងារបានបាញ់ផ្កាយរណប ការបង្ហោះដ្រូន និងតាមស្វែងរកតាមប្រព័ន្ធទាក់ទងរវាងដែលជាប់នឹងឧទ្ធម្ភាគចក្រដូចគ្នាផងដែរ។

ឧត្តមសេនីយ៍បានលើកឡើងទៀតថានៅពេលកំលាំងអាកាសបានជិះឧទ្ធម្ភាគចក្ររកឃើញទីតាំងពីខាងលើ បានប្រាប់ទៅក្រុមថ្មើជើងដើម្បីឲ្យចូលទៅដល់កន្លែងកើតហេតុ បានឃើញអាកាសយាននិកម្នាក់បានស្លាប់បាត់បង់ជីវិត ចំណែកម្នាក់ទៀតមិនបានរកឃើញនោះទេ តែទោះយ៉ាងណាក្រុមកំលាំងនឹងបន្តរកឲ្យទាល់តែឃើញ។
បើតាមឯកឧត្តម នាយឧត្តមសេនីយ៍បានឲ្យដឹងថាក្រុមកំលាំងបានចុះរុករកមានការពិបាកក្នុងករធ្វើដំណើរ ព្រោះផ្លូវពិបាក ហើយអាកាសធាតុមិនអំណោយផល រហូតពេលខ្លះការហូបចុកក៏ពិបាកផងដែរ។ តែទោះយ៉ាងណាក្នុងស្មារតីគោរពតាមបទបញ្ជារបស់ថ្នាក់ដឹកនាំថាត្រូវតែរកឲ្យឃើញាទោះបីចំណាយពេលយូរប៉ុណ្ណាក៏ដោយ ក្រុមកំលាំងបានព្យាយាមក្នុងការស្វែងរករហូតដល់ឃើញ។
ក្នុងកិច្ចសម្ភាសន័នោះដែរ ឧត្តម សេនីយ៍ ឥត សារ៉ាត់បានការយកសាកសពអាកាសយាននិកចេញពីក្នុងព្រៃ ចំណែកឧទ្ធម្ភាគចក្រនឹងត្រូវដោះប្រអប់ខ្មៅដើម្បីអ្នកជំនាញមកសិក្សាវិភាគដើម្បីដឹងពីមូលហេតុដែលនាំឲ្យធ្លាក់។

ជាមួយគ្នានោះដែរនាយឧត្តមសេនីយ៍ក៏អំពាវនាវដល់សាធារណៈមតិថាកុំចេះតែនិយាយពីមូលហេតុនេះមូលហេតុនោះ អ្នកនេះអ្នកនោះរកឃើញ តែការនិយាយជាសិស្ធិរបស់គេ ។
ឯកឧត្តមបញ្ជាក់ថា «ខ្ញុំគ្រាន់តែ សូមបញ្ជាក់ថាឧទ្ធម្ភាគចក្រនេះគឺកងកំលាំងយើងជាអ្នករកឃើញ មិនមែនអ្នកនេះ អ្នកនោះរកឃើញទេ»។
នាយឧត្តមសេនីយ៍ ឥត សារ៉ាត់បានលើកឡើងទៀតថា នៅពេលនេះក្រុមកងទ័ពស្វែងរក កំពុងតាមរកលោក ស៊ុន ផ្លា ដែលជាអ្នកបើកបរម្នាក់ទៀត បន្ទាប់ពីរកឃើញសពលោក ខេង ឆៃយុទ្ធ ស្លាប់នៅលើកៅអីយន្តហោះ។

សូមជម្រាបថា ក្រុមកំលាំងចម្រុះបានចុះរុករកអស់រយៈពេល១៧ថ្ងៃ គិតមកដល់រសៀលថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៤បានរកឃើញឧទ្ធម្ភាគចក្រដែលបានដាត់ដំណឹងហើយ។នេះបើតាមអ្នកនាំពាក្យក្រសួងការពារជាតិ។
ឯកឧត្តម ឧត្តមសេនីយ៍ ឈុំ សុជាតអ្នកនាំពាក្យក្រសួងការពារជាតិបានឲ្យដឹងថាបន្ទាប់ពីបើកប្រតិបត្តិការរុករក អស់រយៈពេល១៧ថ្ងៃ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៤នេះ ក្រុមប្រតិបត្តិការរុករកបានប្រទះឃើញឧទ្ធម្ភាគចក្រ ដែលបានបាត់ដំណឹងនៅតំបន់ជួរភ្នំក្រវាញ តាំងពីថ្ងៃទី១២ ខែកក្កដាហើយ។

អ្នកនាំពាក្យបានលើកឡើងថា ឧទ្ធម្ភាគចក្រនេះ ត្រូវបានប្រទះឃើញពីលើអាកាសនៅចំណុចភ្នំយ៉ាវយ៉ៃ ស្ថិតនៅក្នុងឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ បន្ទាប់ពីអាកាសធាតុអំណោយផល ខណៈពេលនេះ កម្លាំងថ្មើរជើងកំពុងទៅកាន់ទីនោះ។
សូមជម្រាបថាកម្លាំងចម្រុះដែលបានចុះរុករកអស់រយៈពេល១៧ថ្ងៃមកហើយដែរឧទ្ធម្ភាចក្រយោធា Z9 ដែលបាត់ដំណឹងនៅតំបន់ជួរភ្នំក្រវាញ។
មធ្យោបាយក្នុងការរុករកនេះមានដូចជា ឧទ្ធម្ភាគចក្រ ដ្រូន កងទ័ពថ្មើរជើងមកពីខាងកងទ័ពជើងអាកាស កងទ័ពជើងគោក កងទ័ពជើងពិសេសជាដើម សរុបមានជាង១,០០០នាក់៕

ចែករំលែកព័តមាននេះ