ក្តៅៗ កម្លាំងកំពុងចុះទៅរកឧទ្ធម្ភាចក្រដែលធ្លាក់ស្ថិតនៅចំណុចខ្នងភ្នំយ៉ាវយ៉ៃ
- ពោធិ៍សាត់
ខេត្តពោធិ៍សាត់ ៖ ព័ត៌មានបឋម! មុននេះបន្តិច ! អ្នកនាំពាក្យក្រសួងការពារជាតិ ៖ សូមជម្រាបជូនដំណឹងបឋមថា បន្ទាប់ពីបើកប្រតិបត្តិការរុករក អស់រយៈពេល១៧ថ្ងៃ…
ខេត្តពោធិ៍សាត់ ៖ ព័ត៌មានបឋម! មុននេះបន្តិច ! អ្នកនាំពាក្យក្រសួងការពារជាតិ ៖ សូមជម្រាបជូនដំណឹងបឋមថា បន្ទាប់ពីបើកប្រតិបត្តិការរុករក អស់រយៈពេល១៧ថ្ងៃ…
ខេត្តពោធិ៍សាត់ ៖ ព័ត៌មានបឋម! មុននេះបន្តិច ! អ្នកនាំពាក្យក្រសួងការពារជាតិ ៖ សូមជម្រាបជូនដំណឹងបឋមថា បន្ទាប់ពីបើកប្រតិបត្តិការរុករក អស់រយៈពេល១៧ថ្ងៃ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៤នេះ ក្រុមប្រតិបត្តិការរុករកបានប្រទះឃើញឧទ្ធម្ភាគចក្រ ដែលបានបាត់ដំណឹងនៅតំបន់ជួរភ្នំក្រវាញ តាំងពីថ្ងៃទី១២ ខែកក្កដាហើយ ។ នេះបើតាមនាយកដ្ឋានព័ត៌មាន បានប្រកាសមុននេះបន្តិច ។
សូមបញ្ជាក់ថា មធ្យោបាយក្នុងការរុករកនេះ មានដូចជា ឧត្ថម្ភាគចក្រ ដ្រូន កងទ័ពថ្មើរជើងមកពីខាងកងទ័ពជើងអាកាស កងទ័ពជើងគោក កងទ័ពជើងពិសេសជាដើម សរុបមានជាង១,០០០នាក់ ។ ក្នុងការរកឧទ្ធម្ភាចក្រនេះ ត្រូវបានប្រទះឃើញនៅចំណុចលើខ្នងភ្នំយ៉ាវយ៉ៃ ស្ថិតនៅក្នុងឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ។
សូមបញ្ជាក់ថា ទ្ធម្ភាចក្រ Z-9 មានលេខសម្គាល់ MH-912 របស់កងទ័ពអាកាសកម្ពុជាបានបាត់ទំនាក់ទំនងជាមួយបញ្ជាការដែនអាកាសទាំងស្រុង តាំងពីថ្ងៃទ១២ ខែកក្កដា ក្នុងអំឡុងពេលហ្វឹកហាត់រយៈចម្ងាយឆ្ងាយ ផ្គួបផ្សំជាមួយនឹងអាកាសធាតុពុំសូវអំណោយផល ។ ព័ត៌មានលំអិតនឹងមានផ្សាយបន្ត ៕
ចែករំលែកព័តមាននេះ