ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខឹង​ជិះ​ម៉ូតូ​អត់​បាន​ប្រាប់ កាន់ដំបង​ឈើ​វាយ​បុរស​ម្នាក់​បាក់ដៃ​ឆ្វេង ប៉ូលិស​ឃាត់ខ្លួន​ម្ចាស់​ម៉ូតូ បញ្ជូន​ទៅ​តុលាការ

4 ខែ មុន

ខេត្តពោធិ៍សាត់ ៖ ជនសង្ស័យ​ម្នាក់ ពាក់ព័ន្ធ​ករណី​ហិ​.​ង្សា​ដោយ​ចេតនា មាន​ស្ថាន​ទម្ងន់ទោស ត្រូវ​បាន​កម្លាំង​នគរបាល​ស្រុក​ភ្នំក្រវាញ ឃាត់ខ្លួន​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តពោធិ៍សាត់ ។ នគរបាល​ស្រុក​ភ្នំក្រវាញ បានអោយ​ដឹង​ថា…

ខេត្តពោធិ៍សាត់ ៖ ជនសង្ស័យ​ម្នាក់ ពាក់ព័ន្ធ​ករណី​ហិ​.​ង្សា​ដោយ​ចេតនា មាន​ស្ថាន​ទម្ងន់ទោស ត្រូវ​បាន​កម្លាំង​នគរបាល​ស្រុក​ភ្នំក្រវាញ ឃាត់ខ្លួន​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តពោធិ៍សាត់ ។

នគរបាល​ស្រុក​ភ្នំក្រវាញ បានអោយ​ដឹង​ថា កាលពី​វេលា​ម៉ោង​១០​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​២៦ ខែកក្កដា ឆ្នាំ​២០២៤ នៅ​ចំណុច​ភូមិ​អូរ​ព្រាល ឃុំ​សំរោង ស្រុក​ភ្ន​ក្រវាញ ខេត្តពោធិ៍សាត់ មាន​ករណី​អំពើ​ហិ​.​ង្សា​ដោយ​ចេតនា មាន​ស្ថាន​ទម្ងន់ទោស (​វាយ​នឹង​ដំបង​ឈើ​) ដែល​បង្ក​ឡើង​ដោយ​ជនសង្ស័យ​ឈ្មោះ មិន សា​អ៊ី​វ ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ រស់នៅ​ភូមិ​មល់ ឃុំរ​កាត ស្រុក​ភ្នំក្រវាញ ខេត្តពោធិ៍សាត់ បាន​ជិះ​ម៉ូតូ​០១​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម ព​ណ៍​ខ្មៅ សេរី​ឆ្នាំ​២០១៥ ពាក់​ស្លាក​លេខ កំពង់ចាម 1Q-7285 កាន់ដំបង​ឈើ ប្រវែង​១​ម៉ែត្រ ទៅ​វាយ​ជន​រង​គ្រោះ​ឈ្មោះ អេ​ង សុខ​ខុ​ម ភេទ​ប្រុស អាយុ​៥៦​ឆ្នាំ រស់នៅ​ភូមិ​ឃុំ​ជាមួយ​គ្នា ដែល​កំពុង​អង្គុយ​ផឹក​ស្រាស នៅផ្ទះ​របស់​ឈ្មោះ ប៊ុ​ន សុខ ភេទ​ស្រី រស់នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ ត្រូវ​ចំនួន​០២​ដំបង ១​ដំបង ត្រូវ​ចំ​ក្បាល និង​១​ដំបង​ទៀត ចំ​ដៃ​ខាងឆ្វេង​បណ្ដាល​អោយ​បាក់ដៃ ហើយ​ក៏​បាន​ស្រែក​ជេរ​ទៅ​លើ​ជន​រង​គ្រោះ​ទៀត​ថា អា​..​ម្រា​យ​! បើ​អ្ហែង​ខ្លាំង ទៅ​ប្ដឹង​ទៅ រួច​ជនសង្ស័យ ក៏​បាន​ឡើង​ជិះ​ម៉ូតូ​ត្រឡប់​ចេញ​ទៅ​វិញ​បាត់​ទៅ ។

នគរបាល​ស្រុក​ភ្នំក្រវាញ បាន​បន្ត​ថា ករណី​ហិ​.​ង្សា​ខាងលើ​នេះ ដោយ​មូលហេតុ ជនសង្ស័យ បាន​ខឹង​នឹង​ជន​រង​គ្រោះ ជិះ​ម៉ូតូ​របស់​ខ្លួន ដោយ​ពុំ​បាន​ប្រាប់ ហើយ​ធ្វើ​អោយ​ម៉ូតូ​ដួល​វៀច​ហ្វ្រាំង និង​វៀច​ឈ្នាន់ ។

ក្រោយ​ពី​ទទួល​បាន​ពាក្យបណ្ដឹង​ពី​ជន​រង​គ្រោះ សមត្ថកិច្ច​បាន​នាំ​ជនសង្ស័យ​មក​កាន់​អធិការដ្ឋាន​នគរបាល​ស្រុក​ភ្នំក្រវាញ និង​បាន​រាយការណ៍​ជូន​លោក កូយ កាន់​យ៉ា ព្រះ​រា​ជ្ញ​អាជ្ញា​អយ្យការ​អម​សាលាដំបូង​ខេត្តពោធិ៍សាត់ លោក​បានអោយ​សមត្ថកិច្ច ឃាត់ខ្លួន​ជនសង្ស័យ បញ្ជូន​ទៅ​តុលាការ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ