ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចោរ​ជំនាញ​កាច់ក​ម៉ូតូ ​ល្បីឈ្មោះ សន ធី ហៅក្លូ ចេញពី​គុក​បាន​១​ខែ លួច​ម៉ូតូ​៣​ករណី​ទៀត ចាប់​ប​ញ្ចូ​ន​ឲ្យ​ទៅ​ដេក​គុក​វិញ

1 ខែ មុន

រាជធានី​ភ្នំពេញ ៖ តាំងពី​ជំនាន់​ឆ្នាំ​១៩៩០​ប្លាយ រហូត​មក​ដល់ឆ្នាំ២០២៤នេះ អ្នក​ណា​មិន​ល្បី​នៅ​រាជធានី​ភ្នំពេញ ចោរ​ជំនាញ​ខាង​កាច់ក​ម៉ូតូ​ឈ្មោះ សន ធី ហៅក្លូ ល្បី​រហូត​ពេល​ខ្លះ…

រាជធានី​ភ្នំពេញ ៖ តាំងពី​ជំនាន់​ឆ្នាំ​១៩៩០​ប្លាយ រហូត​មក​ដល់ឆ្នាំ២០២៤នេះ អ្នក​ណា​មិន​ល្បី​នៅ​រាជធានី​ភ្នំពេញ ចោរ​ជំនាញ​ខាង​កាច់ក​ម៉ូតូ​ឈ្មោះ សន ធី ហៅក្លូ ល្បី​រហូត​ពេល​ខ្លះ ក្លូ នៅ​ក្នុង​គុក​ឲ្យ​តែ​មាន​ករណី​ចោរលួច​កាច់​សោ​ម៉ូតូ ប្រាកដ​ណាស់​ម្នាក់​ៗ របូត​ថា “​គ្មាន​ចោរ​មកពីណា​ក្រៅពី​អា​ក្លូ​” ទេ ។ ជាក់ស្តែង សន ធី ហៅ​ក្លូ ជា​ចោរលួច​កាច់​សោ​ម៉ូតូ​ជើង​ចាស់​រូប​នេះ ទើប​ចេញពី​គុក​បាន ១ខែ ក៏​ធ្វើ​សកម្មភាព​លួច​ម៉ូតូ ​៣ករណី​ទៀត ដែល​ពេល​នេះ​ ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន​ និង​បញ្ជូន​ទៅ​ពន្ធនាគារ​វិញ។ ហើយ​ក៏​អាច​ចាត់​ទុក​ថា មួយ​ជីវិត​របស់ សន ធី ហៅ​ក្លូ គ្មាន​ការ​កែប្រែ​ចិត្ត គំនិត​ពី​សន្តាន​ “​ចោរ​” ​ទៅ​ជា​មនុស្ស​ល្អ​ រស់​ក្ន​ង​សង្គម​ដូច​គេឯង​ទេ អ៊ីចឹ​ង​មាន​តែ​ឲ្យ​គាត់​ដេក​ក្នុង​គុក​រហូត​ទៅ ព្រោះ​បើ​ឲ្យ​គាត់​ នៅ​ក្រៅ​ឃុំ​ ប្រជាពលរដ្ឋ​ខ្វាយខ្វល់ តែ​រឿង​ចោរលួច​ម៉ូតូ ។

លោក​វរសេនីយ៍ឯក ម៉​ម សា​វន នាយការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល ​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹង​ថា ដោយ​ទទួល​បាន​បញ្ជា​ដឹកនាំ​ដ៏​ខ្ពង់ខ្ពស់​ពីលោកឧត្តមសេនីយ៍ឯក ជួន ណា​រិ​ន្ទ អគ្គស្នងការ​រង និង​ជា​ស្នងការ​នគរបាល រាជធានី​ភ្នំពេញ និង​លោក​ឧត្តមសេនីយ៍ត្រី ប៊ុ​ន សត្យា ស្នងការ​រង​ទទួល​ផែន​ការងារ​នគរបាល​ព្រហ្មទណ្ឌ និង​លោក​ឧត្តមសេនីយ៍ទោ លី ប៊ុ​ន​អេ​ង ស្នងការ​រង​ទទួល​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាល កាលពី​ថ្ងៃ​ទី​២៤ និង​ថ្ងៃ​ទី​២៥ ខែកក្កដា ឆ្នាំ​២០២៤ លោក​បាន​ដឹកនាំ​កម្លាំង​ផ្ទាល់ សហការ​ជាមួយ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​បឹងកក់​២ ខណ្ឌទួលគោក នគរបាល​ស្រុក​ត្រាំកក់ និង​នគរបាល​ស្រុ ក​ទ្រាំង ខេត្តតាកែវ ស្រាវ​ជាវ និង​ឃាត់ខ្លួន​ជនសង្ស័យ​ជា​ចោរ​កាច់​សោ​ម៉ូតូ បន្តបន្ទាប់​ចំនួន​៣នាក់ ព្រមទាំង​ដកហូត​ម៉ូតូ​ចំនួន​៤គ្រឿង ពាក់​ពន្ធ​អំពើ​លួច​(​លួច​យក​ម៉ូតូ​របស់​ប្រជាពលរដ្ឋ​) ចំនួន០៣ករណី ។

ជនសង្ស័យ​ទាំង​៣នាក់ មាន ៖
១.​ឈ្មោះ សន ធី ហៅ ក្លូ ភេទ​ប្រុស អាយុ ៦២ ឆ្នាំ មុខរបរ (​ចោរ​ជើង​ចាស់ ទើប​ចេញពី​ពន្ធ​នា​ថ្ងៃ​ទី​១២ ខែមិថុនា ឆ្នាំ​២០២៤)
២.​ឈ្មោះ ផា​ន់ វ​ណ្ណា ហៅ វែង ភេទ​ប្រុស អាយុ​៤៤ ឆ្នាំ អ្នក​ទទួលផល​ចោរកម្ម (​ទិញ​ម៉ូតូ​ចោរ​)
៣-​ឈ្មោះ មា វ​ណ្ណី ហៅ នី ភេទ​ប្រុស អាយុ​៤៤ ឆ្នាំ អ្នក​ទទួលផល​ចោរកម្ម (​ទិញ​ម៉ូតូ​ចោរ​)។

លោក​វរសេនីយ៍ឯក ម៉​ម សា​វន បន្ត​ថា អំពើ​លួច​ចំនួន​៣ ករណី​នោះ​មាន ៖
១.​លួច​យក​ម៉ូតូ​ម៉ាក​ហុងដា​សេ​១២៥ ពណ៌ ខ្មៅ សេរី​ឆ្នាំ​២០១៧ ពាក់​ផ្លា​ក​លេខ​ភ្នំពេញ​១GF-១៧១២ ប្រព្រឹត្ត​នៅ​ចំណុច​ក្នុង​ក្រសួងសុខាភិបាល​អគា​លេខ​៨០ ផ្លូវ​លេខ​២៨៩ ក្រុម​១៤ សង្កា ត់​ ​បឹង​កក់​២ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​២៤ ខែមិថុនា ឆ្នាំ​២០២៤ វេលា​ម៉ោង​ប្រហែល​០៩ និង​៣០ នាទី ជន​រង​គ្រោះជា​ម្ចាស់​ម៉ូតូ​មានឈ្មោះ ប៊ិ​ត រ៉ា​វី ភេទ​ប្រុស អាយុ​៥៩ ឆ្នាំ មុខរបរ មន្ត្រី​ក្រសួងសុខាភិបាល ។

២.​លួច​ម៉ូតូ​១​គ្រឿង ម៉ាក​ហុងដា​សេ​១២៥ ពណ៌​ខ្មៅ សេរី​ឆ្នាំ​២០១៤ ពាក់​ផ្លា​ក​លេខ​ភ្នំពេញ​១DF-០២៧៣) ប្រព្រឹត្ត​នៅ​ចំណុច​ក្នុង​ក្រសួង​ព័ត៌មាន អគារ​AKP ផ្លូវ​លេខ​៩៣ ភូមិ​៦ សង្កា ត់​ស្រះ​ចក ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​១៩ ខែ កក្កដា ឆ្នាំ​២០២៤ វេលា​ម៉ោង​ប្រហែល ១០ និង ៣០ នាទី​ជន​រង គ្រោះ​ម្ចាស់​ម៉ូតូ​ឈ្មោះ សេង សុ​វ​ណ្ណា​រិ​ទ្ធ ភេទ​ប្រុស អាយុ​៤៩ ឆ្នាំ មុខរបរ ជំនួយការ​ក្រសួង​ព័ត៌មាន ។

៣.​លួច​យក​ម៉ូតូ​ម៉ាក​ហុងដា​សេ​១២៥ ពណ៌ ខ្មៅ សេរី​ឆ្នាំ​២០១៦ ពាក់​ផ្លា​ក​លេខ​ភ្នំពេញ​១FR-៦៩៤៦ ប្រព្រឹត្ត​នៅ​ចំណុច​ក្នុង​វត្ត​សំពៅ​មាស ភូមិ​៦ សង្កាត់​បឹង​ព្រលឹត ខណ្ឌ​៧​មក​រា រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​២៩ ខែមិថុនា ឆ្នាំ​២០២៤ វេលា​ម៉ោង​ប្រហែល​០៥ និង ៣០ នាទី ដែល​ជន​រង​គ្រោះ​ម្ចាស់​ម៉ូតូ​ឈ្មោះ លី​ម ស៊ី​ខុ​ង ភេទ​ប្រុស អាយុ​៥៤ ឆ្នាំ មុខរបរ រត់​ម៉ូតូឌុប ។

សម្ភារចាប់​យក​ម៉ូតូ​៤ គ្រឿង ៖
១.​ម៉ូតូ​ម៉ាក​ហុងដា​សេ​១២៥ ពណ៌ ខ្មៅ សេរី​ឆ្នាំ​២០២០​ពាក់​ស្លាក​លេខ កំពត​១U-២៤៩២ ។
២.​ម៉ូតូ​ម៉ាក​ហុងដា​សេ​១២៥ ពណ៌ ខ្មៅ សេរី​ឆ្នាំ​២០១៧ ពាក់​ផ្លា​ក លេខ​ព្រៃវែង​១H-០៨៩៤ ​។
៣.​ម៉ូតូ​ម៉ាក​ហុងដា​សេ​១២៥ ពណ៌ ខ្មៅ សេរី​ឆ្នាំ​២០១៦​ពាក់​ស្លាក លេខ​ព្រៃវែង​១H-១៦៤៨ ។
៤.​ម៉ូតូ​ម៉ាក​ហុងដា​សេ​១២៥ ពណ៌ ខ្មៅ សេរី​ឆ្នាំ​២០១៦​ពាក់​ស្លាក​លេខ ភ្នំពេញ​១FR-៦៩៤៦(​ម៉ូតូ​របស់​ជន​រង​គ្រោះ​ឈ្មោះ លី​ម ស៊ី​ខុ​ង​) ។
ក្រោយ​ឃាត់ខ្លួន​ជនសង្ស័យ​ និង​វត្ថុ​តាង​ម៉ូតូ​៤គ្រឿង ត្រូវ​បាន​សមត្ថកិច្ច​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ តាម​នីតិវិធី ៕

អាក្លូ ពាក់អាវស ចោរជើងចាស់ កាច់សោម៉ូតូ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ