ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អូស្ត្រាលី​អំពាវ​នាវ​ឱ្យ​របប​សឹក​ភូមា​ដូ​រ​មាគ៌ា​នយោ​បាយ​បច្ចុប្បន្ន​នេះ​ចេញ

1 ខែ មុន

ទី​ក្រុង​វៀង​ចន្ទន៍​៖ រដ្ឋ​មន្ត្រី​ការ​បរទេស​អូស្ត្រាលី​ជំរុញ​ឱ្យ​ថ្នាក់​ដឹក​នាំ​កំពូល​ៗ​នៃ​របប​យោធា​ភូមា​របស់​លោក​មីន​អុង​ឡាំង​ជ្រើស​រើស​យក​មាគ៌ា​នយោបាយ​ផ្សេង​ពី​ពេល​បច្ចុប្បន្ន​​ និង​បិទ​បញ្ចប់​សង្គ្រាម​ស៊ីវិល​ដែល​បន្ត​ឆាប​ឆេះ​រហូត​មក​ដល់​សព្វ​ថ្ងៃ​។ ការ​អំពាវ​នាវ​នេះ​ធ្វើ​ឡើង​នៅ​ពេល​​មាន​កិច្ច​ប្រជុំ​រដ្ឋ​មន្ត្រី​ការ​បរទេស​អាស៊ាន​នៅ​ប្រទេស​ឡាវ​ និង​កិច្ច​ប្រជុំ​រវាង​អាស៊ាន​​ជា​មួយ​ប្រទេស​ជា​ដៃ​គូ​មួយ​ចំនួន​ទៀត​។ ម៉្យាង​ទៀត ការ​អំពាវ​នាវ​នេះ​ក៏​ធ្វើ​ឡើង​នៅ​មុន​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​ផង​ដែរ​។​ ប្រមុខ​ការ​ទូត​អូស្ត្រាលី លោក​ស្រី​ផឹន​នី វ៉ុង…

ទី​ក្រុង​វៀង​ចន្ទន៍​៖ រដ្ឋ​មន្ត្រី​ការ​បរទេស​អូស្ត្រាលី​ជំរុញ​ឱ្យ​ថ្នាក់​ដឹក​នាំ​កំពូល​ៗ​នៃ​របប​យោធា​ភូមា​របស់​លោក​មីន​អុង​ឡាំង​ជ្រើស​រើស​យក​មាគ៌ា​នយោបាយ​ផ្សេង​ពី​ពេល​បច្ចុប្បន្ន​​ និង​បិទ​បញ្ចប់​សង្គ្រាម​ស៊ីវិល​ដែល​បន្ត​ឆាប​ឆេះ​រហូត​មក​ដល់​សព្វ​ថ្ងៃ​។ ការ​អំពាវ​នាវ​នេះ​ធ្វើ​ឡើង​នៅ​ពេល​​មាន​កិច្ច​ប្រជុំ​រដ្ឋ​មន្ត្រី​ការ​បរទេស​អាស៊ាន​នៅ​ប្រទេស​ឡាវ​ និង​កិច្ច​ប្រជុំ​រវាង​អាស៊ាន​​ជា​មួយ​ប្រទេស​ជា​ដៃ​គូ​មួយ​ចំនួន​ទៀត​។ ម៉្យាង​ទៀត ការ​អំពាវ​នាវ​នេះ​ក៏​ធ្វើ​ឡើង​នៅ​មុន​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​ផង​ដែរ​។​

ប្រមុខ​ការ​ទូត​អូស្ត្រាលី លោក​ស្រី​ផឹន​នី វ៉ុង (Penny Wong)​ ថ្លែង​ថា​លោក​ស្រី​ខ្វាយ​ខ្វល់​យ៉ាង​ខ្លាំង​​​ចំពោះ​​បញ្ហា​ជម្លោះ​ប្រដាប់​អាវុធ​នៅ​​ភូមា​ចាប់​តាំង​ពី​មាន​រដ្ឋ​ប្រហារ​ឆ្នាំ​២០២១។ លោក​ស្រី​​​ជំរុញ​ឱ្យ​​ឧត្ដម​សេនីយ៍​កំពូល​ៗ​នៃ​របប​សឹក​​​អនុវត្ត​​តាម​ផែន​ការ​សន្តិ​ភាព​​ទាំង​៥​ចំណុច​ដូច​ដែល​ខ្លួន​បាន​សន្យា​នៅ​ចំពោះ​មុខ​សមាគម​អាស៊ាន​​ចាប់​តាំង​ពី​​​មាន​អំពើ​រដ្ឋ​​​ប្រហារ​នោះ​ថ្មី​ៗ​​។

​លោក​ស្រី​ថ្លែង​ថា​យើង​​​មើល​ឃើញ​​​អស្ថិរ​ភាព​ អសន្តិ​សុខ​ មរណ​ភាព​ ទុក្ខ​វេទនា​កើត​ឡើង​ដោយ​សារ​ជម្លោះ​ប្រដាប់​អាវុធ​។ ថ្ងៃ​នេះ នៅ​ប្រទេស​ឡាវ​មាន​កិច្ច​ប្រជុំ​វេទិកា​សន្តិ​សុខ​នៅ​ក្នុង​តំបន់​ដែល​ចូល​រួម​ដោយ​រុស្ស៊ី​ អាមេរិក ចិន ជប៉ុន​ អង់គ្លេស​ និង​ប្រទេស​ដទៃ​ទៀត​។ គេ​គិត​ថា​រដ្ឋ​មន្ត្រី​ការ​បរទេស​អាមេរិក​​ លោក​ប្លីង​ខិន នឹង​និយាយ​ពាក់​ព័ន្ធ​នឹង​សង្គ្រាម​ស៊ីវិល​នៅ​ភូមា​។ លោក​បាន​ធ្វើ​​ដំណើរ​ទៅ​ដល់​ប្រទេស​ឡាវ​កាល​ពី​ព្រឹក​ថ្ងៃ​សៅរ៍​ ហើយ​នឹង​​ជួប​ប្រជុំ​​​ជា​មួយ​សម​ភាគី​អាស៊ាន​។ លោក​ក៏​ត្រៀម​ជួប​គ្នា​ទ្វេ​ភាគី​ជា​មួយ​រដ្ឋ​មន្ត្រី​ការ​បរទេស​ចិន​ផង​ដែរ​។​

លោក​ប្លីង​ខិន​នឹង​អំពាវ​នាវ​ឱ្យ​អនុវត្ត​ឱ្យ​​បាន​ត្រឹម​ត្រូវ​​ទៅ​តាម​ច្បាប់​អន្តរ​ជាតិ​នៅ​ក្នុង​បញ្ហា​សមុទ្រ​ចិន​ខាង​ត្បូង​បន្ទាប់​ពី​មាន​ការ​ប៉ះ​ទង្គិច​គ្នា​ជា​ច្រើន​ដង​រវាង​នាវា​ល្បាត​របស់​កង​ទ័ព​ជើង​ទឹក​ចិន និង​ទូក​កៅ​ស៊ូ​របស់​ហ្វ៊ីលីពីន​។ ការ​ប៉ះ​ទង្គិច​គ្នា​​​មិន​ដល់​ថ្នាក់​ផ្ទុះ​អាវុធ​ទេ​ ប៉ុន្តែ​ច្រើនកើត​ឡើង​​ក្រោម​រូប​ភាព​​ជា​ការ​បាញ់​ទឹក​ និង​ការ​ប្រើ​កាំ​បិត​-ពូថៅ​លើក​សម្ញែង​ដាក់​ក្រុម​ម្ខាង​ទៀត​។

ទោះ​ជា​យ៉ាង​ណា​ក្ដី ភាគី​ហ្វ៊ីលីពីន​អះ​អាង​ថា​នៅ​សប្ដាហ៍​នេះ​ថា​ខ្លួន​បាន​យក​រឿង​នេះ​ទៅ​ជជែក​ជា​មួយ​​ភាគី​ចិន​ ហើយ​ចិន​បាន​អនុញ្ញាត​​ឱ្យ​ទូក​ហ្វ៊ីលីពីន​អាច​ដឹក​របស់​របរ​ទៅ​ផ្គត់​ផ្គង់​គ្នា​របស់​គេ​ដែល​ប្រចាំ​ការ​នៅ​ក្នុង​ខ្មោច​កប៉ាល់​១​​គ្រឿង​ដែល​បន្សល់​ទុក​តាំង​ពី​សម័យ​សង្គ្រាម​លោក​លើក​ទី​២ និង​ដែល​បាន​ជាប់​កឿង​នៅ​១​​កន្លែង​នៃ​លំហ​សមុទ្រ​មាន​ជម្លោះ​។ ហ្វ៊ីលីពីន​យក​ខ្មោច​នាវា​នេះ​ធ្វើ​ជា​តឹង​តាង​សម្គាល់​ថា​ទី​នេះ​​​ជា​​ព្រំ​ដែន​ទឹក​របស់​ខ្លួន​​​។​

ហ្វ៊ីលីពីន​ថ្លែង​ថា​កាល​ពី​ព្រឹក​ថ្ងៃ​សៅរ៍​ថា​​​ខ្លួន​បាន​ដឹក​ស្បៀង​អាហារ​ផ្សេង​ៗ​យក​ទៅ​ផ្គត់​ផ្គង់​នៅ​លើ​ខ្មោច​កប៉ាល់​នោះ ហើយ​ឃើញ​ថា​លែង​មាន​ការ​ប្រទាំង​ប្រទើស​គ្នា​ត​ទៅ​ទៀត​។ ជា​កិច្ច​បញ្ចប់​ ប្រមុខ​ការ​ទូត​អូស្ត្រាលី​ក៏​ឆ្លៀត​និយាយ​​អំពី​បញ្ហា​សមុទ្រ​ចិន​ខាង​ត្បូង​ផង​ដែរ​។ លោក​ស្រី​ថ្លែង​ថា​ជា​រឿង​សំខាន់​ដែល​សមុទ្រ​ចិន​ខាង​ត្បូង​ជា​ទី​កន្លែង​មាន​សន្តិ​សុខ​ និង​ជា​ដែន​សមុទ្រ​អន្តរ​ជាតិ​ដែល​ប្រទេស​នានា​អាច​ធ្វើ​ដំណើរ​ឆ្លង​កាត់​ដោយ​គ្មានបញ្ហា​។ លោ​កស្រី​​សង្ឃឹម​ថា​ភាព​តាន​តឹង​នឹង​ថយ​ចុះ​​ទៅ​វិញ​​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ