ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឥណ្ឌូណេស៊ី​ត្រៀម​កាត់​ទោស​អ្នក​ល​ក់​សាច់​សុនខ​២​នាក់​នៅ​កោះ​បា​លី

1 ខែ មុន

ទី​ក្រុង​ហ្សាកាតា៖ អាជ្ញាធរ​ឥណ្ឌូណេស៊ី​នៅ​លើ​កោះ​បាលី​រឹប​អូស​​បាន​សាច់​សុនខ​ដោត​ចង្កាក់​​ និង​សាច់​សុនខ​ឆៅ​រាប់​សិប​គីឡូ​ក្រាម​ដែល​អាជីវ​ករ​អាំង​លក់​​​។ ចំណាត់​ការ​នេះ​ធ្វើ​ឡើង​នៅ​លើ​កោះ​បាលី​ដែល​ជា​តំបន់​រមណីយ​ដ្ឋាន​ដ៏​ពេញ​និយម​ និង​ដែល​មាន​ភ្ញៀវ​ជាតិ និង​អន្តរ​ជាតិ​ទៅ​លេង​កម្សាន្ត​ជា​​ច្រើន​។ ​​នៅ​លើ​កោះ​​ទី​នេះ​ ការ​ទិញ​-លក់។ ​ការ​​បរិភោគ​សាច់​សុន​ខ​ត្រូវ​ចាត់​ទុក​​ជា​អំពើ​​ខុស​ច្បាប់​នៅ​លើ​កោះ​បាលី​​។​ ​នេះ​​បើ​យោ​ង​តាម​ការ​​​អះ​អាង​របស់​មន្ត្រី​រដ្ឋាភិបាល​ឥណ្ឌូណេស៊ី​។…

ទី​ក្រុង​ហ្សាកាតា៖ អាជ្ញាធរ​ឥណ្ឌូណេស៊ី​នៅ​លើ​កោះ​បាលី​រឹប​អូស​​បាន​សាច់​សុនខ​ដោត​ចង្កាក់​​ និង​សាច់​សុនខ​ឆៅ​រាប់​សិប​គីឡូ​ក្រាម​ដែល​អាជីវ​ករ​អាំង​លក់​​​។ ចំណាត់​ការ​នេះ​ធ្វើ​ឡើង​នៅ​លើ​កោះ​បាលី​ដែល​ជា​តំបន់​រមណីយ​ដ្ឋាន​ដ៏​ពេញ​និយម​ និង​ដែល​មាន​ភ្ញៀវ​ជាតិ និង​អន្តរ​ជាតិ​ទៅ​លេង​កម្សាន្ត​ជា​​ច្រើន​។ ​​នៅ​លើ​កោះ​​ទី​នេះ​ ការ​ទិញ​-លក់។ ​ការ​​បរិភោគ​សាច់​សុន​ខ​ត្រូវ​ចាត់​ទុក​​ជា​អំពើ​​ខុស​ច្បាប់​នៅ​លើ​កោះ​បាលី​​។​ ​នេះ​​បើ​យោ​ង​តាម​ការ​​​អះ​អាង​របស់​មន្ត្រី​រដ្ឋាភិបាល​ឥណ្ឌូណេស៊ី​។

សូម​រំលឹក​ថា​អាជ្ញាធរ​កោះ​បាលី​បាន​ចេញ​ច្បាប់​ថ្មី​កាល​ពី​ឆ្នាំ​២០២៣​ដើម្បី​ហាម​ឃាត់​ទាំង​ស្រុង​នូវ​ការ​ជួញ​ដូរ​សាច់​សុនខ​។ អ្នក​ដែល​ល្មើស​នឹង​បទ​បញ្ញត្តិ​នេះ​អាច​នឹង​ជាប់​ពន្ធ​នា​គារ​៣​ខែ​ ឬ​​​​​បង់​ប្រាក់​ពិន័យ​៥០​លាន​រូពី ឬ​ស្មើ​នឹង​៣០៦៤​ដុល្លារ​។ ទោះ​ជា​មាន​ច្បាប់​តឹង​រ៉ឹង​យ៉ាង​នេះ​ក្ដី ការ​ជួញ​ដូរ​សាច់​សុនខ​នៅ​តែ​កើត​មាន​។ បើ​ទុក​ជា​មិន​កើត​មាន​នៅ​លើ​កោះ​បាលី​ក៏​កើត​មាន​នៅ​ទី​កន្លែង​ដទៃ​ទៀត​នៃ​ប្រទេស​ឥណ្ឌូណេស៊ី​ផង​ដែរ​។​

រូប​តំណាង​

កាល​ពី​សប្ដាហ៍​មុន អាជ្ញាធរ​ចុះ​ពិនិត្យ​មើល​សភាព​ការណ៍​នៅ​លើ​កោះ​បាលី និង​​រក​ឃើញ​ថា​មាន​អាជីវ​ករ​បី​នាក់​នៅ​តែ​ឆ្លៀត​បំពាន​លក់​សាច់​សុនខ​ដដែល​។ នេះ​បើ​យោង​តាម​ការ​​​ប្រធាន​ផ្នែក​សណ្ដាប់​ធ្នាប់​ប្រាប់​ទី​ភ្នាក់​ងារ​ព័ត៌​មាន​អា​អែហ្វ​ប៉េ (AFP)។ ​កាល​​នោះ អាជ្ញាធរ​រឹប​អូស​​​​សាច់​សុនខ​៥០០​ចង្កាក់​ពី​អាជីវ​ករ​ម្នាក់​នៅ​ស្រុក​ជេម​ប្រាណា (Jembrana) ​និង​រឹប​អូស​បាន​សាច់​សុនខ​ឆៅ​​ទម្ងន់​៥៦​គីឡូ​ក្រាម​​ពី​អាជីវ​ករ​ម្នាក់​ទៀត​។ អ្នក​ទាំង​២​​​លក់​សាច់​សុនខ​នៅ​កន្លែង​ផ្សេង​គ្នា​ ប៉ុន្តែ​នៅ​ក្នុង​ស្រុក​តែ​មួយ​​។​

អាជ្ញាធរ​រក​ឃើញ​ថា​អាជីវ​ករ​លក់​សាច់​សុនខ​ម្នាក់​​ទើប​តែ​ប្រព្រឹត្ត​កំហុស​នេះ​​ជា​លើក​ទី​មួយ​ទេ។​ ចំណែក​អ្នក​លក់​​ពីរ​នាក់​ទៀត​ធ្លាប់​ត្រូវ​អាជ្ញាធរ​រឹប​អូស​សាច់​សុនខ​របស់​ពួក​គាត់​ និង​ហៅ​ទៅ​អប់​រំ​កែ​ប្រែ​រួច​ហើយ​ ប៉ុន្តែ​នៅ​តែ​មិន​រាង​ចាល​។ មិន​តែ​ប៉ុណ្ណោះ​ ពួ​ក​គេ​ក៏​ធ្លាប់​ប្រព្រឹត្ត​បទ​ល្មើស​ដទៃ​ទៀត និង​ធ្លាប់​ប្ដឹង​ផ្ដល់​គ្នា​ឡើង​តុលាការ​ផង​ដែរ​។​

រូប​តំណាង​

អាជ្ញាធរ​មិន​ចង់​រក​រឿង​ច្រើន​ទេ​។ ពួក​គេ​គ្រាន់​តែ​ចង់​បន្ត​នីត​វិធី​លើ​សំណុំ​រឿង​បទ​ល្មើស​តូច​ៗ​ចំពោះ​អ្នក​ដែល​មិន​រាង​ចាល​។ ពួក​គេ​ចង់​ទុក​ឱកាស​ឱ្យ​អ្នក​លក់​សាច់​សុនខ​ទាំង​នេះ​កែ​សម្រួល​មុខ​របរ​របស់​ខ្លួន​កុំ​លក់​សាច់​សុនខ​ទៀត​​​​។ អាជ្ញាធរ​ប្រាប់​ថា​ពួកគេ​មិន​ទាន់​ចាត់​វិធាន​ការ​ក្ដៅ​ផ្នែក​ផ្លូវ​ច្បាប់​នៅ​ឡើយ​ទេ​។ ប៉ុន្តែ​ពួក​គេ​ចង់​ពន្យល់​អាជីវ​ករ​ទាំង​នោះ​ថា​​ការ​ជួញ​ដូរ​សាច់​សុនខ​ជា​រឿង​ខុស​ច្បាប់​ និង​មូល​ហេតុ​អ្វី​បាន​​ជា​​អាជ្ញា​ធរ​ត្រូវ​ហាម​ឃាត់​​​សាច់​សុនខ​។

​ចំពោះ​អាជីវ​​ករ​ដែល​នៅ​តែ​ផ្គើន​នឹង​បម្រាម​នេះ​ អាជ្ញា​ធរ​ឈប់​យោគ​យល់​ត​ទៅ​ទៀត​ហើយ​​។​ អាជីវ​ករ​ពីរ​នាក់​​ត្រូវ​​​ឡើង​តុលា​ការ​នៅ​ខែ​សីហា​។​​ នៅ​លើ​ពិភព​លោក​នេះ មាន​តែ​ប្រទេស​មួយ​ចំនួន​តូច​ប៉ុណ្ណោះ​ដែល​នៅ​​អនុញ្ញាត​​ឱ្យ​​លក់​សាច់​សុនខ និង​សាច់​ឆ្មា​។ ​ក្នុង​នោះ​ក៏​មាន​ប្រទេស​ឥណ្ឌូណេស៊ី​មួយ​ដែរ​។ ក៏​ប៉ុន្តែ​ក៏​មាន​សកម្ម​ជន​ខាង​សិទ្ធិ​របស់​សត្វ​ធ្វើ​យុទ្ធ​នា​ការ​តស៊ូ​មតិ​ដើម្បី​ស្នើ​សុំ​ឱ្យ​អាជ្ញាធរអនុ​ម័ត​​​ច្បាប់​ហាម​ឃាត់​​ការ​ជួញ​ដូរ​សាច់​សុនខ​ទូទាំង​ប្រទេស​តែ​ម្ដង។ ​ខេត្ត-​ក្រុង​ខ្លះ​នៅ​ប្រទេស​ឥណ្ឌូណេស៊ី​ក៏​ចាប់​ផ្ដើម​ហាម​ឃាត់​អាជីវ​កម្ម​ប្រភេទ​នេះ​ជា​បណ្ដើរ​ៗ​ហើយ​​ដូច​ជា​​នៅ​ទី​ក្រុង​សេម៉ារ៉ាង​នៅ​លើ​កោះ​ជ្វា​ជា​ដើ​ម​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ