ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរ​ព្រមាន​ក្រុមហ៊ុន​មួយ​នៅ​ខេត្តកណ្ដាល​ដាក់​ក្នុង​បញ្ជីខ្មៅ ​

1 ខែ មុន
  • កំពង់ចាម

ខេត្តកំពង់ចាម​ ៖ គម្រោង​ផ្លូវ​ដី​មួយ​ខ្សែ​ប្រវែង​១៣០០​ម៉ែត្រ​ តម្លៃ​ដាក់​ឲ្យ​ដេញថ្លៃ​ជាង​១០៦​លាន​រៀល​ ​ត្រូវ​បាន​រៀបចំ​ដាក់​ឲ្យ​ដេញថ្លៃ​ជា​សាធារណៈ​ធ្វើ​ឡើង​នៅ​សាលាឃុំ​ព្រែក​តាន​ង់ ស្រុក​កោះសូទិន ​កាលពីព្រឹក​ថ្ងៃ​ទី​២៦ ​កក្កដា ​ឆ្នាំ​២០២៤​ ។…

ខេត្តកំពង់ចាម​ ៖ គម្រោង​ផ្លូវ​ដី​មួយ​ខ្សែ​ប្រវែង​១៣០០​ម៉ែត្រ​ តម្លៃ​ដាក់​ឲ្យ​ដេញថ្លៃ​ជាង​១០៦​លាន​រៀល​ ​ត្រូវ​បាន​រៀបចំ​ដាក់​ឲ្យ​ដេញថ្លៃ​ជា​សាធារណៈ​ធ្វើ​ឡើង​នៅ​សាលាឃុំ​ព្រែក​តាន​ង់ ស្រុក​កោះសូទិន ​កាលពីព្រឹក​ថ្ងៃ​ទី​២៦ ​កក្កដា ​ឆ្នាំ​២០២៤​ ។ ជាមួយ​នោះ​ អាជ្ញាធរ​បាន​ធ្វើការ​ព្រមាន​ដល់​ក្រុម​ហ៊ុន​មួយ​នៅ​ខេត្តកណ្ដាល​ដាក់​ក្នុង​បញ្ជីខ្មៅ ដែល​បាន​មក​ចូលរួម​ដេញថ្លៃ​បង្ក​សំឡេង​រំខាន​ក្រោយ​ពី​ដាក់​ប៊ីត​ក្នុង​ប្រអប់​សំបុត្រ​រួច​ដើរ​ចេញ​ទៅ​ក្រៅ​ ។

លោក​សុខ ឃាង ប្រធាន​លទ្ធកម្ម​ឃុំ​ព្រែក​តាន​ង់ មាន​ប្រសាសន៍​ឲ្យ​ដឹងថា ចំពោះ​ផ្លូវ​ដែល​ត្រូវ​បាន​រៀបចំ​ដាក់​ឲ្យ​ដេញថ្លៃ​ជា​ប្រភេទ​ផ្លូវ​ដី​ស្ថិត​នៅ​ភូមិ​ទី​១២ គឺ​មាន​ក្រុមហ៊ុន​ចំនួន​៨ បាន​ចូលរួម​ដេញ​ថ្លៃ​ដោយ​ដេញ​បាន​លើ​ក្រុមហ៊ុន​ស៊ីវ ជី​ង ក្នុង​តម្លៃ​ជាង​៣២​លាន​រៀល ​។ ចំពោះ​ទិដ្ឋភាព​នៃ​ការ​ដេញ​ថ្លៃ​គឺ​រៀបចំ​មាន​សណ្ដាប់ធ្នាប់​ល្អ​ដោយ​មាន​កម្លាំង​អាវុធហត្ថ​និង​នគរបាល មិន​ឱ្យ​មាន​សកម្មភាព​ចាប់​ទាញ​ដៃ​ទាញ​ជើង​ក្នុង​ពេល​ដេញថ្លៃ​ឡើយ​។

ប្រធាន​លទ្ធកម្ម​ឃុំ​រូប​នេះ​មាន​ប្រសាសន៍​រំលឹក​ថា នៅ​ក្នុង​ឆ្នាំ​២០២២​និង​២០២៣ ក្រុមហ៊ុន​ឈ្មោះ​
ស៊ីវ ជី​ង ធ្លាប់​ដេញ​បាន​ផ្លូវ​ដី​ដែល​មាន​ប្រវែង​រាប់​ពាន់​ម៉ែត្រ​ស្ថិត​នៅ​ភូមិ​ទី​៥ ទៅ​ដល់​ភូមិ​ទី​១២ ចំពោះ​ទឹកដៃ​ក្រុមហ៊ុន​វិញ​អឺ​អាច​ទទួលយក​បាន មិន​មាន​បញ្ហា​ចោទ​នោះ​ទេ​។ មក​ដល់​ឆ្នាំ​២០២៤ ក្រុមហ៊ុន​ដដែល​នេះ​បាន​ដេញ​ផ្លូវ​ដី​មួយ​ខ្សែ​ទៀត​​ ​ដែល​មាន​ទីតាំង​ស្ថិត​នៅ​ភូមិ ១២​ប្រវែង​១៣០០​ម៉ែត្រ​។

ចំពោះ​លទ្ធផល​នៃ​ការ​ដេញថ្លៃ​ឃើញ​ថា​មានការ​ចុះ​រហូត​ដល់​ក្បែរ​៧០% ឯណោះ​កត្តា​នេះ​ធ្វើ​ឲ្យ​អាជ្ញាធរ​មូលដ្ឋាន​ព្រួយបារម្ភ​រឿង​គុណភាព​ផ្លូវ​ផង​ដែរ​។​ប៉ុន្តែ​បើសិន​ការ​ជួសជុល​ផ្លូវ​ដី​មិន​ត្រឹមត្រូវ​តាម​ស្តង់ដារ​បច្ចេកទេស​ក្នុង​សៀវភៅ​កិច្ចសន្យា​ទេ​នោះ​គឺ​មិន​ទទួលយក​។ ប្រធាន​លទ្ធកម្ម​ឃុំ​រូប​នេះ​បាន​លើក​ឡើង​បន្ថែម​ថា​ក្នុង​ឃុំ​ព្រែក​តាន​ង់់ មាន​សរុប​ចំនួន​១៣​ភូមិ ហើយ​ប្រជាពលរដ្ឋ​សរុប​ជាង​មួយ​ម៉ឺន​នាក់​។ ក្នុង​ពេល​អនាគត​អាជ្ញាធរ​និង​ប្រឹង​អភិវឌ្ឍន៍​ផ្លូវ​ដី​ទៅ​ជា​ផ្លូវ​បេតុង​ឲ្យ​បាន​គ្រប់​ភូមិ​ដើម្បី​បង្ក​លក្ខណៈ​ងាយស្រួល​ពលរដ្ឋ​ដឹក​កសិផល​ទៅ​កាន់​ទីផ្សារ​ឆាប់រហ័ស​និង​ចំណេញ​ពេលវេលា​។

លោក​សុខ ឃាង ប្រធាន​លទ្ធកម្ម​ឃុំ​បញ្ជាក់​ថា ចំពោះ​ក្រុមហ៊ុន​យី​ម សុខ​ខេន នៅ​ខេត្តកណ្ដាល ដែល​បាន​មក​ចូលរួម​ដេញថ្លៃ​នៅ​សាលាឃុំ​ព្រែក​តាន​ង់ទើបតែ​ឃើញ​មាន​លើក​នេះ​ទេ ។​ដោយសារ​តែ​សកម្មភាព​ក្រុមហ៊ុន​នេះ​ក្នុង​រយៈពេល​១០​នាទី នៃ​ការ​ដេញថ្លៃ​ក្រោយ​ពី​ដាក់​សំណើ​ក្នុង​ប្រអប់​សំបុត្រ​រួច​បាន​ដើរ​ចេញ​ទៅ​ខាងក្រៅ​មិន​គោរព​វិន័យ​ដោយ​ស្រែក​សំឡេង​រំខាន​ត្រូវ​បាន​រដ្ឋបាល​ខេត្ត ធ្វើ​លិខិត​ព្រមាន​ដាក់​ក្នុង​បញ្ជីខ្មៅ​បើ​មាន​លើក​ក្រោយ​បែប​នេះ​ទៀត​នោះ មិន​អនុញ្ញាត​ឱ្យ​ដេញថ្លៃ​ឡើយ​។

សូម​បញ្ជាក់​ថា​ ដំណើរការ​ដេញថ្លៃ​បាន​ប្រព្រឹត្ត​ទៅ​បាន​ល្អ ដោយសារ​តែ​ការ​ដេញថ្លៃ​កន្លង​មក​នៅ​សាលាឃុំ​ខ្នារ​ស​ស្រុក​ស្រី​សន្ធរ ជាប់​ក្នុង​បញ្ជីខ្មៅ​របស់​ក្រសួងមហាផ្ទៃ​។ ក្រោយ​ពី​មាន​ហេតុការណ៍​នេះ​កើតឡើង​ឃើញ​ថា​ដំណើរការ​ដេញថ្លៃ​គម្រោង​ផ្លូវ​តាម​ស្រុក​ឃុំ​ដាក់​កម្លាំង​នគរបាល​និង​អាវុធហត្ថ ​ដើម្បី​ឲ្យ​មាន​សណ្ដាប់ធ្នាប់​ល្អ​។​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ