ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ត្រាំ​រិះ​គន់​លោក​ស្រី​ហារីស​ពី​បទ​ដាក់​សម្ពាធ​ទៅ​លើ​អ៊ីស្រាអែល

1 ខែ មុន

ទី​ក្រុង​វ៉ាស៊ីនតោន៖ លោក​ត្រាំ​កំពុង​ព្យាយាម​បង្ហាញ​ទៅ​មជ្ឈដ្ឋាន​ខាង​ក្រៅ​ថា​លោក​​​មាន​ទំនាក់​ទំនង​ល្អ​ជា​មួយ​ថ្នាក់​ដឹក​នាំ​អ៊ីស្រាអែល​ លោក​ណឺតាន់​យ៉ាហ៊ូ​។ លោក​ទាំង​២​​បាន​​ជួប​គ្នា​នៅ​​រមណីយ​ដ្ឋាន​ម៉ា​អាឡាហ្គោ (Mar-a-Lago)​ តប​តាម​ការ​ស្នើ​សុំ​របស់​លោក​ណឺតាន់​យ៉ាហ៊ូ​។ កិច្ច​ជំនួប​នេះ​កើត​ឡើង​នៅ​ក្នុង​កាលៈ​ទេសៈ​សំខាន់​នៅ​ពេល​​​សង្គ្រាម​អ៊ី​ស្រាអែល​បន្ត​ផ្ទុះ​ឡើង​នៅ​តំបន់​ហ្កាហ្សា និង​​នៅ​​ពេល​ប្រទេស​អាមេរិក​កំពុង​ឃោសនា​បោះ​ឆ្នោត​។ លោក​ត្រាំ​ទំនង​ជា​ចង់​ត្រង​សន្លឹក​ឆ្នោត​ពី​ជន​ជាតិ​អាមេរិក​ដើម​កំណើត​អ៊ីស្រាអែល​។ លោក​ឆ្លៀត​និយាយ​វាយ​ប្រហារ​លោកស្រី​ហារីស…

ទី​ក្រុង​វ៉ាស៊ីនតោន៖ លោក​ត្រាំ​កំពុង​ព្យាយាម​បង្ហាញ​ទៅ​មជ្ឈដ្ឋាន​ខាង​ក្រៅ​ថា​លោក​​​មាន​ទំនាក់​ទំនង​ល្អ​ជា​មួយ​ថ្នាក់​ដឹក​នាំ​អ៊ីស្រាអែល​ លោក​ណឺតាន់​យ៉ាហ៊ូ​។ លោក​ទាំង​២​​បាន​​ជួប​គ្នា​នៅ​​រមណីយ​ដ្ឋាន​ម៉ា​អាឡាហ្គោ (Mar-a-Lago)​ តប​តាម​ការ​ស្នើ​សុំ​របស់​លោក​ណឺតាន់​យ៉ាហ៊ូ​។ កិច្ច​ជំនួប​នេះ​កើត​ឡើង​នៅ​ក្នុង​កាលៈ​ទេសៈ​សំខាន់​នៅ​ពេល​​​សង្គ្រាម​អ៊ី​ស្រាអែល​បន្ត​ផ្ទុះ​ឡើង​នៅ​តំបន់​ហ្កាហ្សា និង​​នៅ​​ពេល​ប្រទេស​អាមេរិក​កំពុង​ឃោសនា​បោះ​ឆ្នោត​។

លោក​ត្រាំ​ទំនង​ជា​ចង់​ត្រង​សន្លឹក​ឆ្នោត​ពី​ជន​ជាតិ​អាមេរិក​ដើម​កំណើត​អ៊ីស្រាអែល​។ លោក​ឆ្លៀត​និយាយ​វាយ​ប្រហារ​លោកស្រី​ហារីស អនុ​ប្រធានា​ធិបតី​អាមេរិក​ និង​ជា​បេក្ខ​ជន​ប្រធានា​ធិបតី​​នៅ​អាណត្តិ​ថ្មី​។ លោក​ត្រាំ​ថា​លោ​កស្រី​ហារីស​ខ្វះ​សេច​ក្ដី​គោរព​ចំពោះ​ប្រទេស​អ៊ីស្រាអែល​​ដោយ​ដាក់​សម្ពាធ​ទៅ​លើ​​លោក​ណឺតាន់​យ៉ាហ៊ូ និង​​បង្ខំ​ឱ្យ​លោក​បិទ​បញ្ចប់​សង្គ្រាម​ឱ្យ​បាន​ឆាប់​។

​លោក​ណឺតាន់​យ៉ាហ៊ូ​ជួប​លោក​ត្រាំ​មួយ​ថ្ងៃ​ក្រោយ​កិច្ច​ជំនួប​ជា​មួយ​លោក​បៃដិន និង​លោក​ស្រី​ហារីស​នៅ​សេត​វិមាន​។ លោក​ត្រាំ និង​លោក​ស្រី​ហារីស​អាច​នឹង​ប្រកួត​ត​ទល់​គ្នា​នៅ​ក្នុង​ការ​បោះ​ឆ្នោត​នា​ខែ​វិច្ឆិកា​បើ​សិន​គណ​បក្ស​ប្រជា​ធិបតេយ្យ​ប្រកាស​តែង​តាំង​លោក​ស្រី​ជា​បេក្ខ​ជន​ប្រធានា​ធិបតី​ពេញ​សិទ្ធិ​នា​ពេល​ខាង​មុខ​។ នៅ​រមណីយ​ដ្ឋាននោះ លោក​ត្រាំ​ទទួល​ស្វាគមន៍​លោក​ណឺតាន់​យ៉ាហ៊ូ​យ៉ាង​កក់​ក្ដៅ​​​។

ផ្ទុយ​ពី​លោក​ស្រី​ហារីស​ដែល​ហាក់​ដូច​ជា​ដាក់​សម្ពាធ​ទៅ​លើ​លោក​ណឺតាន់​យ៉ាហ៊ូ និង​ហាក់​ដូច​ជា​មាន​សមាន​ចិត្ត​ចំពោះ​ជន​ស៊ីវិល​ប៉ាឡេស្ទីន​ លោក​ត្រាំ​​ចង់​ឈរ​នៅ​ខាង​លោក​ណឺតាន់​យ៉ាហ៊ូ​។ ​ប៉ុន្តែ​មែន​ទែន​ទៅ, លោក​ទាំង​២​ក៏​ធ្លាប់​មាន​ទំនាក់​ទំនង​ល្អក់​កករ​នឹង​គ្នា​ផង​ដែរ​។ គេ​មិន​ត្រូវ​ភ្លេច​ទេ​ថា​កាល​ពី​ពេល​ដឹង​ថា​លោក​បៃដិន​ឈ្នះ​ឆ្នោត​កាល​ពី​ចុង​ឆ្នាំ​២០២០​នោះ លោក​ណឺតាន់​យ៉ាហ៊ូ​បាន​អប​អរ​សាទរ​ចំពោះ​លោក​បៃដិន​។ កាល​នោះ លោក​ត្រាំ​ខឹង​សម្បារ​យ៉ាង​ខ្លាំង​។ លោក​ត្រាំ​ចាត់​ទុក​ថា​នោះ​ជា​ការ​បោះ​ឆ្នោត​ក្លែង​ក្លាយ​ និង​មាន​ការ​លួច​បន្លំ​សន្លឹក​ឆ្នោត​។​

​លោក​ត្រាំ​ទើប​តែ​រិះ​គន់​យ៉ាង​ចាស់​ដៃ​ចំពោះ​អ្វី​ដែល​លោក​យល់​ថា​អ៊ីស្រាអែល​មាន​ភាព​កម្សោយ​ផ្នែក​សន្តិ​សុខ​ជាតិ​ទើប​បាន​ជា​ក្រុម​ហាម៉ាស់​អាច​វាយ​ប្រហារ​បាន​ដោយ​ងាយ​ស្រួល​កាល​ពី​ថ្ងៃ​ទី​៧ ខែ​តុលា ឆ្នាំ​២០២៣​​ហើយ​នាំ​ឱ្យ​ផ្ទុះ​សង្គ្រាម​រហូត​ដល់​សព្វ​ថ្ងៃ​។ ប៉ុន្តែ​លើក​នេះ​លោក​ត្រាំ​ហាក់​ដូច​ជា​ចង់​បង្ហាញ​ថា​លោក​គ្មាន​រឱស​ឋាន​អ្វី​នឹង​លោក​ណឺតាន់​យ៉ា​ហ៊ូ​ត​ទៅ​ទៀត​ទេ​។​

លោក​ត្រាំ​ថ្លែង​ថា​យើង​មាន​ទំនាក់​ទំនង​ជា​មួយ​គ្នា​ល្អ​ណាស់​។ លោ​កបាន​បង្ហើប​ឱ្យ​ដឹង​ត្រួស​ៗ​អំពី​កម្ម​វិធី​នយោបាយ​របស់​លោក​។ ក្នុង​នោះ លោក​នឹង​ដូរ​ទីទាំង​ស្ថាន​ទូត​ពី​ទី​ក្រុង​តែឡាវីវ​ទៅ​យេរូសាឡឹម​ និង​ដក​ខ្លួន​ចេញ​ពី​កិច្ច​ព្រម​ព្រៀង​នុយ​ក្លេអ៊ែរ​ជា​មួយ​ប្រទេស​អ៊ីរ៉ង់​។ លទ្ធ​ផល​ស្ទង់​មតិ​ថ្មី​ៗ​នេះ​បង្ហាញ​ថា​លោក​ស្រី​ហារីស និង​លោក​ត្រាំ​ទទួល​បាន​សំឡេង​គាំទ្រ​ប្រហាក់​ប្រហែល​គ្នា​។ ដូច្នេះ ថ្នាក់​ដឹក​នាំ​ប្រទេស​ខ្លះ​កំពុង​តែ​រា​រែក​នៅ​ក្នុង​គោល​ជំហរ​របស់​ខ្លួន​ព្រោះ​មិន​ដឹង​ថា​តើ​ត្រូវ​​ងាក​ទៅ​រក​បេក្ខ​ជន​រូប​ណា​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ