ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆ្លង​ចរន្ត​អគ្គិសនី​បណ្តាល​ឱ្យឆាបឆេះ​បង្គោល​ភ្លើង​​​ផ្អើល

1 ខែ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយ​មាន​ជ័យ​ ៖ ​ករណីឆ្លង​ចរន្ត​អគ្គិសនី បណ្តាលឱ្យ​ឆាបឆេះ​បង្គោល​ភ្លើង​ តែត្រូវ​អន្តរា​គមន៍​ពន្លត់​ទាន់​ មិន​បង្កប៉ះពាល់​ដល់​ផ្ទះ​​ប្រជាពលរដ្ឋ​នោះទេ ហេតុការណ៍កើតឡើង​នៅ​ថ្ងៃ​ទី​២៦ ខែ​ក​ក្ក​ដា ឆ្នាំ​២០២៤​ ស្ថិតក្នុង​ភូមិ​ក្បាលស្ពាន​មួយ…

ខេត្តបន្ទាយ​មាន​ជ័យ​ ៖ ​ករណីឆ្លង​ចរន្ត​អគ្គិសនី បណ្តាលឱ្យ​ឆាបឆេះ​បង្គោល​ភ្លើង​ តែត្រូវ​អន្តរា​គមន៍​ពន្លត់​ទាន់​ មិន​បង្កប៉ះពាល់​ដល់​ផ្ទះ​​ប្រជាពលរដ្ឋ​នោះទេ ហេតុការណ៍កើតឡើង​នៅ​ថ្ងៃ​ទី​២៦ ខែ​ក​ក្ក​ដា ឆ្នាំ​២០២៤​ ស្ថិតក្នុង​ភូមិ​ក្បាលស្ពាន​មួយ សង្កាត់​អូរ​ជ្រៅ ក្រុង​ប៉ោយ​ប៉ែ​ត​ ។

ប្រជាពលរដ្ឋ​ប្រាប់​ថា​ ​នៅ​ពេល​ដែល​អគ្គិភ័យ​បាន​ឆាបឆេះ​បង្គោល​ភ្លើង​​ ក៏​ឃើញ​មាន​ឆ្លង​ចរន្ត​ប្រអប់​កាប៊ី​ន​ភ្លើង​បង្ក​អោយ​ឆាបឆេះ​ខ្សែរ​ភ្លើង​ជា​អណ្តាតភ្លើង​ និង​មាន​ផ្សែង​ខ្មួលខ្មាញ​បណ្តាល​ប្រជាពលរដ្ឋ​នៅ​ក្បែរ​បាន​ភ័យ​ស្លន់​ស្លោ​រ​រត់​ឆ្លេរ​ឆ្លា ​ហើយ​នាំ​គ្នា​យក​បំពង់​ពន្លត់អគ្គិភ័យ​បាន​នាំ​​គ្នា​បាញ់​ពន្លត់​ ដោយរង់​ចាំ​​ក្រុម​អន្តរាគមន៍​បាញ់​ពន្លត់​បាន​ទាន់​ សំណាង​ណាស់​មិន​បណ្តាល​ប៉ះ​ពាល់​ផ្ទះ​សំបែង​ប្រជាពលរដ្ឋ​នៅ​ក្បែរ ​។

ប្រជាពលរដ្ឋ​បាន​បញ្ជាក់​ថា​ ​មូលហេតុ​ដែល​អគ្គិ​ភ័យ​​​នេះ​កើតឡើង គឺ​បណ្តាល​មក​ពី​ឆ្លង​ចរន្ត​ប្រអប់​កាប៊ី​ន​ភ្លើង​ដែល​ចែកចាយ​ចូល​ផ្ទះប្រជាពលរដ្ឋ​ប្រើប្រាស់ ​ហើយ​មាន​ផ្ទះ​​ពលរដ្ឋ​រស់នៅ​ក្បែរ​ជា​ច្រើន​ល្វែង​នៅ​ពេល​អគ្គី​ភ័យ​ឆាបឆេះ ​ទើប​ប្រជាពលរដ្ឋ​មានការ​ព្រួយបារម្ភ​ ទើប​រត់​ឆ្លេឆ្លា​និង​ភ័យ​ខ្លាច ​ហើយ​ប្រជាពលរដ្ឋ​ពោល​​ថា​ អគ្គិ​ភ័យ​​​ឆាបឆេះ​បង្គោល​ភ្លើង​នៅ​ក្រុង​ប៉ោយ​ប៉ែ​ត​ គឺ​កើត​ឡើង​ញឹក​ញាប់​​ណាស់​ ។

អ្នកបច្ចេកទេស​អគ្គិសនី​បាន​បញ្ជាក់​ដែរថា​ ​មូលហេតុ​ដែល​អគ្គិ​ភ័យ​ឆាបឆេះ​បង្គោល​ភ្លើង​គឺ​អាច​បណ្តាល​មក​ពី​ភ្លើង​ប្រើប្រាស់​ច្រើន​ ហើយ​ដាក់​ភ្លើង​តូច​ ឬអំពែរ​តូច ​ទើប​បណ្តាល​ឱ្យក្តៅ​ឆ្លង​ចរន្ត​អគ្គិស​នី​បង្ក​ឱ្យ​មានការ​ឆាបឆេះ​ញឹកញាប់​ ​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ