ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រមុខ UN ជំរុញឱ្យមានសកម្មភាពជាសកល ដើម្បីទប់ទល់នឹងកំដៅខ្លាំង

1 ខែ មុន

អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក អាន់តូនីញ៉ូ ហ្គូតេរ៉េស កាលពីព្រហស្បតិ៍នេះ បានអំពាវនាវឱ្យមានសកម្មភាពជាសកល ដើម្បីទប់ទល់នឹងកំដៅខ្លាំង ព្រោះថា «សីតុណ្ហភាពខ្លាំង លែងជាបាតុភូតមួយថ្ងៃ…

អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក អាន់តូនីញ៉ូ ហ្គូតេរ៉េស កាលពីព្រហស្បតិ៍នេះ បានអំពាវនាវឱ្យមានសកម្មភាពជាសកល ដើម្បីទប់ទល់នឹងកំដៅខ្លាំង ព្រោះថា «សីតុណ្ហភាពខ្លាំង លែងជាបាតុភូតមួយថ្ងៃ មួយសប្តាហ៍ ឬមួយខែទៀតហើយ»។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានចិន ស៊ីនហួរ។

លោក អាន់តូនីញ៉ូ ហ្គូតេរ៉េស បាន​និយាយ​ក្នុង​សុន្ទរកថា​ទៅកាន់​សារព័ត៌មាន​ស្តីពី​កំដៅ​ខ្លាំង​ថា​៖ «​ផែនដី​កាន់តែ​ក្តៅ និង​គ្រោះថ្នាក់​សម្រាប់​មនុស្ស​គ្រប់រូប​នៅ​គ្រប់​ទីកន្លែង​»។

ប្រធានអង្គការសហប្រជាជាតិបានអំពាវនាវឱ្យក្រុមប្រទេស G20 ផ្លាស់ប្តូរការឧបត្ថម្ភធនឥន្ធនៈហ្វូស៊ីលទៅជាការកកើតឡើងវិញ និងគាំទ្រដល់ប្រទេស និងសហគមន៍ដែលងាយរងគ្រោះ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ