អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ដែលវិនិយោគដោយក្រុមហ៊ុនចិន ត្រូវបានគេដឹងថា ទទួលយន្តហោះសរុបបានចំនួន១០.៩៧១ជើង ដោយមានអ្នកដំណើរជាង១លាននាក់។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ីនហូរ ។

ប្រតិបត្តិករគ្រប់គ្រងព្រលានយន្តហោះនេះ បាននិយាយនៅក្នុងរបាយការណ៍មួយ កាលពីថ្ងៃសុក្រ ថា អាកាសយានដ្ឋាន បានគ្រប់គ្រងជើងហោះហើរសរុបចំនួន ១០.៩៧១ ជើង ជាមួយនឹងអ្នកដំណើរប្រហែល១,០២លាននាក់ ចាប់តាំងពីពេលបើកដំណើរការនៅក្នុងខែវិច្ឆិកា ឆ្នាំ២០២៣ ដល់ខែមិថុនា ឆ្នាំ ២០២៤ ។

ក្រុមហ៊ុន Angkor International Airport Investment (Cambodia) Co., Ltd. បាននិយាយថា ចាប់តាំងពីការចាប់ផ្តើមប្រតិបត្តិការរាល់សេវាកម្ម បានដំណើរការយ៉ាងរលូន។

ប្រភពដដែលនេះ បានបញ្ជាក់ថា គិតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤ អាកាសយានដ្ឋានបានបម្រើការហោះហើររបស់ក្រុមហ៊ុនអាកាសចរណ៍ចំនួន ១២ ដែលហោះហើរទៅ និងមកពីទីក្រុងចំនួន ១៥ ក្នុងប្រទេសចំនួន ៨ ។


ចែករំលែកព័តមាននេះ