ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដើរ​ដឹកគោ​តាម​ព្រំចម្ការ ​ប្រទះ​ឃើញ​គ្រា.ប់​យុទ្ធ​ភ​ណ្ឌ​មិន​ទាន់​ផ្ទុះ​មួយ​គំនរ

1 ខែ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង​ ៖ គ្រាប់​យុទ្ធ​ភ​ណ្ឌ​មិន​ទាន់​ផ្ទុះ ដែល​សេសសល់​ពី​សម័យ​សង្គ្រាម​ជា​ច្រើន​គ្រាប់ ត្រូវ​បាន​ប្រជាពលរដ្ឋ​ប្រទះ​ឃើញ​នៅ​ក្បែរ​ព្រំ​ដីចម្ការ​មួយ​កន្លែង កាលពី​ថ្ងៃ​ទី​២៥ ក​ក្ដ​ដា នៅ​ចំណុច​ភូមិ​ចម្លងរ​ម៉ាំង​លើ ឃុំ​អូរ​សំរិល ស្រុក​សំឡូត​…

ខេត្តបាត់ដំបង​ ៖ គ្រាប់​យុទ្ធ​ភ​ណ្ឌ​មិន​ទាន់​ផ្ទុះ ដែល​សេសសល់​ពី​សម័យ​សង្គ្រាម​ជា​ច្រើន​គ្រាប់ ត្រូវ​បាន​ប្រជាពលរដ្ឋ​ប្រទះ​ឃើញ​នៅ​ក្បែរ​ព្រំ​ដីចម្ការ​មួយ​កន្លែង កាលពី​ថ្ងៃ​ទី​២៥ ក​ក្ដ​ដា នៅ​ចំណុច​ភូមិ​ចម្លងរ​ម៉ាំង​លើ ឃុំ​អូរ​សំរិល ស្រុក​សំឡូត​ ។

​យោង​តាម​របាយ​ការ​ណ៍​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ប្រជាពលរដ្ឋ​ឈ្មោះ ហម ហឿ​ប ភេទប្រុស​ អាយុ​៤៥​ឆ្នាំ រស់នៅ​ភូមិ​-ឃុំ​ខាងលើ ជា​អ្នក​ប្រទះ​ឃើញ​គ្រាប់​យុទ្ធ​ភ​ណ្ឌ​ទាំងនោះ នៅ​ក្បែរ​ព្រំចម្ការ​ពេល​គាត់​ដឹកគោ​ឆ្លងកាត់​ទីនោះ​ ។

​ក្រោយ​ពី​ប្រទះ​ឃើញ​ គាត់​បាន​ផ្ដល់​ព័​ត៌​មាន​ភ្លាម​ៗ ទៅ​កាន់​សមត្ថកិច្ច​និង​អាជ្ញាធរ ដើម្បី​ចុះ​ពិនិត្យ​។ នៅ​ក្នុង​របាយ​ការ​ណ៍​ដដែល កាក​សំណល់​ស​ង្ក្រា​ម ដែល​អ្នក​ដឹកគោ​ប្រទះ​ឃើញ​រួម​មាន​៖ គ្រាប់កាំភ្លើង​ធុន​៦០​ម​.​ម ចំនួន​០៨​គ្រាប់​, គ្រាប់បែកដៃ​០១​គ្រាប់​, ក្បាល​បំផ្ទុះ​០១​គ្រាប់ និង គ្រាប់​មីន​ប្រភេទ POMZ ០១​គ្រាប់​។

បើ​តាម​សមត្ថកិច្ច​បាន​ប្រាប់​ថា គ្រាប់​យុទ្ធ​ភ​ណ្ឌ​ទាំងនោះ មាន​ស្ថានភាព​ចាស់​ៗ ដែល​អាច​ត្រូវ​គេ​រើស​យក​មក​គរ​ទុក​នៅ​ក្បែរ​ព្រំ​ដីចម្ការ​។ សមត្ថកិច្ច​បាន​បញ្ជាក់​ថា ក្រោយ​ពី​ទ​ទូល​បាន​ដំណឹង​នេះ​ពី​ប្រជាពលរដ្ឋ អាជ្ញាធរ​បាន​រាយ​ការ​ណ៍​បន្ត​ទៅ​កាន់​មន្ត្រី​អង្គភាព​ស៊ី​ម៉ាក់ ដើម្បី​ចុះ​ពិនិត្យ និង​យក​កាក​សំណល់​ស​ង្ក្រា​ម​ទាំងនោះ​ទៅ​រក្សា​ទុក ដើម្បី​កំទេច​ចោល​ហើយ​៕ ​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ