ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម៉ា ច័ន្ទ​បញ្ញា លើក​ឡើង​៦​ចំណុច ​ពាក់ព័ន្ធ​ការ​អនុញ្ញាត​ថត​នៅ​មុខ​ប្រាសាទ​ពី​អាជ្ញាធរ​អប្សរា

1 ខែ មុន
  • ភ្នំពេញ

តារាចម្រៀង​លោក ម៉ា ច័ន្ទ​បញ្ញា បាន​លើក​ឡើង​ចំនួន​៦​ចំណុច​ពាក់ព័ន្ធ​ការ​កែសម្រួល​បើក​ទូលាយ​នៃ​ការ​អនុញ្ញាត​ឲ្យ​ថត​នៅ​មុខ​ប្រាសាទ​ ដោយ​មិន​មានការ​ហាមឃាត់​ពី​អាជ្ញាធរ​អប្សរា ខ​ណៈ​ពេល​តារា​រូប​នេះ​បាន​ចាត់​ទុក​ការ​សម្រេច​នេះ​ គឺជា​ដំណឹង​ល្អ​មួយ​សម្រាប់​អ្នក​សិ​ល្បៈ ផលិតករ និង​អ្នក​ផលិត​មាតិកា​នានា ។…

តារាចម្រៀង​លោក ម៉ា ច័ន្ទ​បញ្ញា បាន​លើក​ឡើង​ចំនួន​៦​ចំណុច​ពាក់ព័ន្ធ​ការ​កែសម្រួល​បើក​ទូលាយ​នៃ​ការ​អនុញ្ញាត​ឲ្យ​ថត​នៅ​មុខ​ប្រាសាទ​ ដោយ​មិន​មានការ​ហាមឃាត់​ពី​អាជ្ញាធរ​អប្សរា ខ​ណៈ​ពេល​តារា​រូប​នេះ​បាន​ចាត់​ទុក​ការ​សម្រេច​នេះ​ គឺជា​ដំណឹង​ល្អ​មួយ​សម្រាប់​អ្នក​សិ​ល្បៈ ផលិតករ និង​អ្នក​ផលិត​មាតិកា​នានា ។

ម៉ា ច័ន្ទ​បញ្ញា បាន​លើក​ឡើង​ថា សូម​ចូលរួម​យោបល់​មួយ​រឿង​ទេសចរណ៍ អ​ជ្ញា​ធរ​ប្រកាស​អនុញ្ញាត​ការ​ថត​នៅ​ប្រាសាទ គឺជា​ដំណឹង​មួយ​ល្អ ហើយ​រដ្ឋ​គួរតែ​ធ្វើ​សេចក្ដី​ប្រកាស​មួយ​លើកមុខ​លើក​មាត់​ប៉ះប៉ូវ បញ្ហា​កើត​មាន​កន្លង​មក តែ​មុន​នឹង​ចាប់ផ្តើម រដ្ឋ​គួរតែ​ផ្ដល់​ទំនុកចិត្ត​ដល់​អ្នក​ផ្សព្វផ្សាយ​ជា​មុន ចៀស​វាង​សេចក្ដីសម្រេច​មិន​ស្រប​នឹង​ស្ថានភាព​ជាក់ស្ដែង​ដោយ ៖

១-​អនុញ្ញាត​អោយ​អ្នក​ផលិត​មាតិកា​ទាំងឡាយ ផលិត​មាតិកា ផ្សព្វផ្សាយ​ដោយ​ភ្ជាប់​នឹង​ពាក្យ​ថា «​ខ្ញុំ​បាន​ផលិត​រួច​ហើយ មិន​មាន​បញ្ហា​អ្វី​ឡើយ អ​ជ្ញា​ធរ​បាន​ជួយ​ជ្រោមជ្រែង​ខ្ញុំ​ណាស់​»​។ ក្នុង​ករណី ដែល​មាន​មាតិកា​ណា​និយាយ​មិនល្អ គួរ​អញ្ជើញ​ពិភាក្សា​​រួច​លើកទឹកចិត្ត ហើយ​សំណូមពរ​អោយ​កែសម្រួល ចៀសវាង ម្នាក់​ខំ​ធ្វើ​ ម្នាក់​ខំ​បង្អាប់  និង​បង្កើត​ចលនា​មុន​ប្រ​កូក​ប្រកាស ។

២-អនុញ្ញាត​អោយ​អ្នក​ឧបត្ថម្ភ​ផ្ដល់​នូវ​ការ​វិនិយោគ ផ្នែក​សម្ភារ ឬ​ថវិកាលើកទឹកចិត្ត​ដល់​អ្នក​ផលិត​មាតិកា ឬអ្វី​ដែល​ឆ្លើយ​តប​នឹង​ការ​ផ្សព្វផ្សាយ ក្រោម​ពាក្យស្លោក​ណាមួយ ដែល​អាច​អោយ​ដឹង​ថា អ​ជ្ញា​ធរ​បាន​បើក​ជើងមេឃ​ទេសចរណ៍​នេះ​ហើយ​។  ប្រ​វ៉ាស់​ឯកជន​បង្កើន​កេរ្តិ៍ឈ្មោះ​រួម ឬ​ឈ្នះ​ៗ ។

៣-ថ្នាក់​លើ​គួរ​ចាប់ផ្តើម​ចុះ​ត្រួតពិនិត្យ ឬ​ជម្រុញ​ការ​ចុះ​អនុវត្ត​ផ្ទាល់​ដល់​អ​ជ្ញា​ធរ​មូលដ្ឋាន​។ បើ​អាច​គួរ បង្កើត​វគ្គ​បណ្ដុះបណ្ដាល​ដល់​មន្ត្រី​ឬ​អ​ជ្ញា​ធរ​ទាំងនោះ មិន​ត្រឹម​យល់​ដឹង​តែ​ពី​ការ​គោរព​ថ្នាក់លើ តែ​យល់​ដឹង​ពី​របៀប​ជួយ​សម្រួល​ដល់​អ្នក​ផ្សព្វផ្សាយ ទំនាក់ទំនង​ថែម​ទៀត ​។ ឧ​. វគ្គ​បណ្ដុះបណ្ដាល​កាន់កា​ម៉េ​រ៉ា កាត់ត​ថតរូប​។​ល​។ ធ្វើ​ខុស​ដាក់ទោស ធ្វើ​ល្អ​ជូន​រង្វាន់ (​វេទិកា​លើកទឹកចិត្ត​អ​ជ្ញា​ធរ​) (​បន្ធូរ​យោគយល់​រួច រឹត​បន្តឹង​ដោយ​ដាក់​វិន័យ​ច្បាស់លាស់ ធ្វើ​ខុស​មួយ​ដក​បញ្ឈរជើង​ឬ​ផ្លាស់​ប្ដូរ​ទៅ​គោលដៅ​ផ្សេង​មួយ ដើម្បី​ពង្រឹង​ច្បាប់​)​​ទន់ភ្លន់​តែ​មិន​ទន់ជ្រាយ ។

៤-ជម្រុញ​លើកទឹកចិត្ត អោយ​មានការ​ធ្វើ​ទីផ្សារ​រួម​ដោយ រដ្ឋ​អាច​យក​គំរូ​តាម Black Friday បែប​បរទេស​មក​ជា​របៀប​យើង​វិញ  ដើម្បី​អោយ​មានការ​លក់​បញ្ចុះតម្លៃ ឬ​មានការ​ថែម​ជូន​ណាមួយ ឆ្លើយ​តប​ទៅ​គោលដៅ​ទេសចរណ៍​។ ឧ​. ចូល​ញាំ​អាហារ​នៅ​ហាង​នេះ នឹង​ទទួល​បាន​សំបុត្រ​ចូល ប្រាសាទអង្គរវត្ត​Free ឬ​ចូល​លេង​Aquarium បញ្ចុះ​50% ។​ល​។  បង្កើត​គំរូទេសចរណ៍ ផ្តើម​ពី​ឪពុក​ម្ដាយ ។

៥-រៀបចំ​ការ​ធ្វើ​ដំណើរ​អោយ​ល្អ​ប្រសើរ  ដោយ​ផ្ដោត​លើ​គោលដៅ​ទេសចរណ៍ សហការ​ជាមួយ​ក្រុមហ៊ុន​ដឹក​ជញ្ជូន​​ ។​ល​។ អោយ​តែ​បម្រើ​ផល​ចំណេញ​ដល់ទី​តាំង​ភូមិសាស្ត្រ ក្រោម​ស្លាក​ឈ្មោះ​«Cambodia Green Season» (​គួរ​កុំ​ប្រើ Low season ឬ​ពាក្យ​ណា​ដែល​ក្លាយជា​ចំណុចខ្សោយ​)  ផ្ដោត​មក​គោលដៅ 

និង​ទី៦-រៀបចំ​ប្រអប់​សំបុត្រ ស្រង់​ស្ថិតិ និង​ប្រព័ន្ធ Call center ក្នុង​ករណី​មាន​បញ្ហា​កើតឡើង​អាសន្ន ឬ​ការ​មិន​គោរព​ច្បាប់​របស់​អ​ជ្ញា​ធរ ។  ត្រួតពិនិត្យ​លទ្ធផល​កែសម្រួលតារា​រូប​នេះ​បញ្ជាក់​ថា នៅ​មាន​ច្រើន​ទៀត​ ពេល​រៀប​យន្តការ​ទាំងនេះ​រួចរាល់ ខ្ញុំ​យល់​ថា សម្ដេច​មហា​បវរ​ធិ​បតី អាច​ប្រកាស​ដោយ​ផ្ទាល់ ឬ​រដ្ឋមន្ត្រី​ប្រកាស​រួម​ជាមួយ រដ្ឋបាល​ខេត្តសៀមរាប​បាន​ហើយ​ ។  ប្រជាជន​នឹង​សាទរ ហើយ​ដំណឹង​នេះ ត្រូវ​ជម្រុញ​បកប្រែ​ជា​ភាសាបរទេស​បន្ថែម​ទៀត ដើម្បី​បង្កើន​លទ្ធភាព​ផ្សព្វផ្សាយ ។

គួរ​បញ្ជាក់​ថា អាជ្ញាធរ​ជាតិ​អប្សរា​បាន​សម្រេច​កែសម្រួល​ថ្មី​ដែល​ពាក់ព័ន្ធ​នឹង​សេវា​សាធារណៈ​ផ្លូវការ​ក្នុង​រម​នី​យ​ដ្ឋា​ន​អង្គរ ​ដោយនៅ​ក្នុង​នោះ​ការ​ថត​ផ្សព្វផ្សាយ​តាម​ព័ត៌មាន​សង្គម ទូរស័ព្ទ និង​ការ​ស្លៀកពាក់​អាពាហ៍​ពិពាហ៍​ចងក្រង​ជា​អនុស្សាវរីយ៍​ផ្ទាល់ខ្លួន​ទាំង​ជាតិ និង​អន្តរជាតិ ដោយ​ពុំ​ប្រើប្រាស់​ឧបករណ៍​ដ្រូ​ន ​គឺ​ពុំ​ដាក់​ពាក្យ​ស្នើ​សុំ​ឡើយ ​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ