ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្ចាស់​កំពុង​តែ​បើកឡាន​សុខ​ៗ​ស្រាប់តែ​មែក​ពោធិ៍​បាក់​ធ្លាក់​លើ​រថយន្ត

1 ខែ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ស្ដ្រី​ម្នាក់​បើកបរ​រថយន្ត​ពេល​មេឃ​កំពុង​តែ​ធ្លាក់​ភ្លៀង​លាយឡំ និង​ខ្យល់​ផង ស្រាប់តែ​ត្រូវ​មែក​ដើម​ពោធិ៍​បាក់​ធ្លាក់​លើ​រថយន្ត​បណ្ដាល​ឲ្យ​បែក​កញ្ចក់ ខូចខាត​យ៉ាងដំណំ នៅ​វេលា​ម៉ោង​៧​និង​៤៥​នាទី​យប់ ថ្ងៃ​ទី​២៤ ខែកក្កដា​នេះ ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវ​សហព័ន្ធ​រុ​ស្ស៊ី…

រាជធានី​ភ្នំពេញ ៖ ស្ដ្រី​ម្នាក់​បើកបរ​រថយន្ត​ពេល​មេឃ​កំពុង​តែ​ធ្លាក់​ភ្លៀង​លាយឡំ និង​ខ្យល់​ផង ស្រាប់តែ​ត្រូវ​មែក​ដើម​ពោធិ៍​បាក់​ធ្លាក់​លើ​រថយន្ត​បណ្ដាល​ឲ្យ​បែក​កញ្ចក់ ខូចខាត​យ៉ាងដំណំ នៅ​វេលា​ម៉ោង​៧​និង​៤៥​នាទី​យប់ ថ្ងៃ​ទី​២៤ ខែកក្កដា​នេះ ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវ​សហព័ន្ធ​រុ​ស្ស៊ី ចំណុច​ភូមិ​ប៉ប្រក​ខាងជើង សង្កាត់​កា​កាប​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។

ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​គេ​ឃើញ​រង​គ្រោះ​ម៉ាក KIA ពណ៌​ទឹកមាស ពាក់​ស្លាក​លេខ ភ្នំពេញ​2BL4619 ធ្វើ​ដំណើរ​តាប​បណ្ដោយ​ផ្លូវ​សហព័ន្ធ​រុ​ស្ស៊ី ទិស​ដៅ​ពី​កើត​ទៅ​លិច ក្នុង​ល្បឿន​លឿន​មធ្យម លុះ​មក​ដល់​ចំណុច​ខាងលើ ស្រាប់តែ​ត្រូវ​បាន​មែក​ដើម​ពោធិ៍​បាក់​ធ្លាក់​សង្កត់​លើ​រថយន្ត បណ្ដាល​ឲ្យ​រង​ការ​បែក​កញ្ចក់ និង​ក្រពឹត តែ​មិន​មាន​រង​របួស​ដល់​តៃកុង​អ្នកបើកបរ​នោះ​ទេ ។

ក្រោយ​កើតហេតុ ប្រជាពលរដ្ឋ​សហការ​ជាមួយ និង​អ​ជ្ញា​ធរ​ភូមិ​បាន​នាំ​គ្នា​កា​.​ប់​លើក​មែកឈើ​ចេញពី​រថយន្ដ ដើម្បី​សម្រួល​ចរាចរណ៍​កុំ​ឲ្យ​កកស្ទះ ចំណែក​ម្ចាស់​រថយន្ត​បាន​ទុក​រថយន្ត​ចោល​ដើរ​ចេញ​ទៅ​បាត់​ហាក់ដូច​មិន​ខ្វល់​ពី​គ្រោះថ្នាក់​កើត​បន្ត​ទៀត​សោះ ។ បន្ទាប់​មក​រថយន្ត​ខាងលើ ត្រូវ​បាន​នគរបាល​មូលដ្ឋាន​ស្ទូច​យក​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​ចរាចរណ៍​ខណ្ឌ​ពោធិ៍​សែន​ជ័យ​បណ្ដោះអាសន្ន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ