ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជនសង្ស័យគា.ស់បន្ទប់ចូលលួចបណ្តោងខ្សែក និងសត្វឆ្មាប្រជាពលរដ្ឋឃាត់បានម្នាក់

1 ខែ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ប្រជាពលរដ្ឋ​ឃាត់​បាន​ជនសង្ស័យ​ម្នាក់ បន្ទាប់​ពី​ធ្វើ​សកម្មភាព​គា​.​ស់​បន្ទប់​ចូល​លួច​យក​បណ្តោង​ខ្សែ​ក​ប្លា​ក​ទី​ន និង​សត្វ​ឆ្មា​មួយ​ក្បាល ត្រូវ​បាន​បងប្អូន​ប្រជាពលរដ្ឋ​វា​.​យ​ទ្រម​ខ្លួន បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង​៤​ទៀប​ភ្លឺ ថ្ងៃ​ទី​២៥ ខែកក្កដា…

រាជធានី​ភ្នំពេញ ៖ ប្រជាពលរដ្ឋ​ឃាត់​បាន​ជនសង្ស័យ​ម្នាក់ បន្ទាប់​ពី​ធ្វើ​សកម្មភាព​គា​.​ស់​បន្ទប់​ចូល​លួច​យក​បណ្តោង​ខ្សែ​ក​ប្លា​ក​ទី​ន និង​សត្វ​ឆ្មា​មួយ​ក្បាល ត្រូវ​បាន​បងប្អូន​ប្រជាពលរដ្ឋ​វា​.​យ​ទ្រម​ខ្លួន បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង​៤​ទៀប​ភ្លឺ ថ្ងៃ​ទី​២៥ ខែកក្កដា ឆ្នាំ​២០២៤ ចំណុច​ផ្លូវ​៦០៨ កែង​ផ្លូវ​៦១០ ស្ថិត​នៅ​សង្កាត់​បឹង​កក់​ទី​២ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ។

តាម​ប្រភព​ព​ត៌​មាន​ពី​ជន​រង​គ្រោះ​ឈ្មោះ អ៊ុ​ច ចាន់​តារា ភេទ​ប្រុស អាយុ​២៤​ឆ្នាំ មុខរបរ​ដឹក​អីវ៉ាន់​អន​ឡាញ រស់នៅ​កន្លែង​កើតហេតុ បាន​និយាយ​ប្រាប់​ថា នៅ​មុន​ពេល​កើតហេតុ ផ្ទះ​គាត់​បាន​ចាក់សោ​រហើយ​ប្អូនស្រី​ដេក​នៅ​ជាន់​លើ ខណៈ​ពេល​គាត់​កំពុងធ្វើការ​ដឹក​អីវ៉ាន់​អន​ឡាញ ត្រូវ​បាន​ជនសង្ស័យ​មាន​គ្នា​បួន​ទៅ​ប្រាំ​នាក់ បាន​ចូល​គា​.​ស់​ទ្វារ​ចូល​រុះរើ​អីវ៉ាន់​ក្នុងផ្ទះ បន្ទាប់​មក​ប្អូនស្រី​គាត់​ខ​ល​ប្រាប់​ភ្លាម​ៗ​គាត់​បាន​ជិះ​ម៉ូតូ​ត្រឡប់​មក​វិញ ស្រាប់តែ​ជនសង្ស័យ​ជា​អ្នក​រើស​អេ​ត​ចាយ​ប្រមាណ​បួន​ទៅ​ប្រាំ​នាក់ ខណៈ​ពេល​ប្អូនស្រី​គាត់​ស្រែ​កថា ចោរ​ៗ​បាន​នាំ​គ្នា​រត់ ខណៈ​ពេល​រត់​ជួប​ជន​រង​គ្រោះ​ត្រឡប់​មក​ផ្ទះ​វិញ​បាន​ដេញ​ឃាត់​បាន​ម្នាក់ ហើយ​ត្រូវ​បាន​បងប្អូន​ប្រជាពលរដ្ឋ​វា​.​យ​ទ្រម​ខ្លួន​ផង​ដែរ ។

ប្រភព​ព​ត៌​មាន​ពី​កន្លែង​កើតហេតុ បាន​បន្ត​ទៀត​ថា ខណៈ​ពេល​គាត់​ឃាត់​សួរនាំ​ជនសង្ស័យ​បាន​សារភាព​ថា ខ្លួន និង​បក្សពួក​ពិតប្រាកដ​បាន​ចូល​លួច​យក​អីវ៉ាន់​នៅ​ក្នុងផ្ទះ​ជន​រង​គ្រោះ​ពិតប្រាកដ​មែន ដោយ​ពួន​សម្ងំ​ជក់​ថ្នាំ​ញៀ​.​ន​ផង​ដែរ ហើយ​យក​បាន​បណ្តោង​ខ្សែ​ក និង​ចាប់​សត្វ​ឆ្មា​យក​ទៅ​បាត់​ហើយ ដើម្បី​យក​ទៅ​លក់​ទិញ​បាយ​ហូប ។

ជន​រង​គ្រោះ​បាន​បន្ត​ទៀត​ថា សត្វ​ឆ្មា​ដែល​ជនសង្ស័យ​លួច គឺ​សត្វ​ឆ្មា​ពូជ​ដែល​គាត់​ស្រឡាញ់​ផង​ដែរ ។ ក្រោយ​ពេល​កើតហេតុ ជនសង្ស័យ​ម្នាក់​ខាងលើ​ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​បាន​នាំ​យក​ទៅ​សួរនាំ​នៅ​ប៉ុស្តិ៍​នគរបាល ដើម្បី​ចាត់ការ​តាម​និ​តិ​វិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ