ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នគរបាលចុះ​ផ្សព្វផ្សាយពី​ផល​ប៉ះពាល់​គ្រឿងញៀ.ន បារី​អេ​ឡិច​ត្រូ​និ​ច និង​ច្បាប់​ចរាចរណ៍ ​ដល់​ប្រជាពលរដ្ឋ​ភូមិ​ត្នោត​ជ្រុំ

1 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ​៖ លោក​វរសេនីយ៍ត្រី ភិន ផល នាយ​នគរបាល​ប៉ុស្តិ៍​បឹង​ទំពន់​២ ​បានឱ្យ​ដឹង​ថា ​នៅ​វេលា​ម៉ោង១៦និង៣០នាទី​ថ្ងៃ​ទី២៤ ខែកក្កដា​ឆ្នាំ២០២៤ ប៉ុស្តិ៍​នគរបាល​បឹង​ទំពន់​២​…

រាជធានី​ភ្នំពេញ ​៖ លោក​វរសេនីយ៍ត្រី ភិន ផល នាយ​នគរបាល​ប៉ុស្តិ៍​បឹង​ទំពន់​២ ​បានឱ្យ​ដឹង​ថា ​នៅ​វេលា​ម៉ោង១៦និង៣០នាទី​ថ្ងៃ​ទី២៤ ខែកក្កដា​ឆ្នាំ២០២៤ ប៉ុស្តិ៍​នគរបាល​បឹង​ទំពន់​២​ បាន​នាំ​គ្នា​ចុះ​ទៅ​ធ្វើការ​ផ្សព្វផ្សាយ​អប់រំ​ពី​ផល​ប៉ះពាល់​ នៃ​ការ​ប្រើប្រាស់​គ្រឿងញៀន បារី​អេ​ឡិច​ត្រូ​និ​ច ក្មេង​ទំនើង ​និង​ច្បាប់​ចរាចរណ៍​ ជូន​ដល់​ប្រជាពលរដ្ឋ​នៅ​ក្នុង​សហគមន៍​៤ ភូមិ​ត្នោត​ជ្រុំ​៣​សង្កាត់​បឹង​ទំពន់​ទី​២ ​ខណ្ឌមានជ័យ​ រាជធានី​ភ្នំពេញ ដោយ​បាន​សហការ​ជាមួយ​លោក​អនុ​ភូមិ​ត្នោត​ជ្រុំ​៣ ​និង​លោក​ប្រធាន​សហគមន៍​៤ ​។

លោក​បញ្ជាក់​ថា ការ​ចុះ​អប់រំ​ផ្សព្វផ្សាយ​នោះ​ មាន​ប្រជាពលរដ្ឋ​ចូលរួម​ចំនួន​៣៨​នាក់ ​ក្នុង​នោះ​ប្រុស​១៦​នាក់ និង​បាន​បញ្ចប់​ទៅ​វិញ​នៅ​វេលា​ម៉ោង​១៧​និង​១៥​នាទី​នា​ថ្ងៃខែ​ឆ្នាំ​ដដែល ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ