ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម៉ូតូ​២​គ្រឿង ​បុក​ជាប់​គ្នា អូស​ជា​ម៉ែត្រ​ជាង​២០​ម៉ែត្រ​ រង​របួសធ្ងន់​ទាំង​សងខាង

1 ខែ មុន

រាជធានីភ្នំពេញ ​៖ ក្មេង​ប្រុស​សិស្សសាលា​ម្នាក់ បាន​ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម​ស​១២៥ មួយ​គ្រឿង ក្នុង​ល្បឿន​លឿន ហើយ​បាន​វាក់​ជាមួយ​ម៉ូតូ ​១​គ្រឿង​ទៀត ​ម៉ាក​ហុងដា​ប៊ីត ជិះ​ដោយ​ស្ត្រី​ម្នាក់…

រាជធានីភ្នំពេញ ​៖ ក្មេង​ប្រុស​សិស្សសាលា​ម្នាក់ បាន​ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម​ស​១២៥ មួយ​គ្រឿង ក្នុង​ល្បឿន​លឿន ហើយ​បាន​វាក់​ជាមួយ​ម៉ូតូ ​១​គ្រឿង​ទៀត ​ម៉ាក​ហុងដា​ប៊ីត ជិះ​ដោយ​ស្ត្រី​ម្នាក់ ដែល​បត់​ឆ្លងផ្លូវ ​ដើម្បី​ចូល​ទៅ​កន្លែងធ្វើការ ប៉ុន្តែ​បត់​បាន​បន្តិច​ឈប់​លើ​ផ្លូវ ហើយដោយ​គេច​អត់​ទាន់ ទើប​ម៉ូតូ​ហុងដា​ឌ្រី​ម​នោះ ជ្រុល​ទៅ​បុក​ចំ​ផ្នែក​ខាង​មុខ​ពេ​ញំ​ហឹ​ង ​បណ្ដាល​ឲ្យ​ជាប់​គ្នា​អូស​ជាង​២០​ម៉ែត្រ​ បោក​ផ្ទប់​បង្គោលព្រំ​ដី​ឡូ​ត៍ ​រង​របួសធ្ងន់​ទាំង​សងខាង​តែ​ម្ដង ហើយ​ម៉ូតូ​រង​ការ​ខូចខាត​ដូច​គ្នា ប៉ុន្តែ​ម៉ូតូ​ហុងដា​ឌ្រី​ម​ខូច​ខ្លាំង​ជាង​ដោយ​បែក​ម៉ា​ស៊ី​ន ។

ឧប្បត្តិហេតុ​ខាងលើ ​បាន​កើតឡើងនៅ​វេលា​ម៉ោង​១២​និង​២០​នាទី​ថ្ងៃត្រង់​ថ្ងៃ​ទី​២៤ ខែកក្កដា ឆ្នាំ​២០២៤ នៅ​តាម​ផ្លូវ​បេតុង ​ស្ថិត​នៅ​ក្នុងភូមិ​ត្រពាំង​ទួល សង្កាត់​កំ​បូល ខណ្ឌ​កំ​បូល រាជធានី​ភ្នំពេញ ។

ម៉ូតូ​ទាំង​២​គ្រឿង ​ដែល​បើក​បុក​គ្នា​នោះ ១​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម​សេ​១២៥ ព​ណ៍​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ ​1AC-4522 ជិះ​ដោយ​ក្មេង​ប្រុស​សិស្សសាលា​ម្នាក់ ។ ចំណែកឯ ​១​គ្រឿង​ទៀត ​ម៉ាក​ហុងដា​ប៊ីត ​ព​ណ៍​ខៀវ លា​យស ពាក់​ស្លាក​លេខ​កំពត ​1O-2717 ជិះ​ដោយ​ស្ត្រី​ម្នាក់ ។

អ្នក​ភូមិ​ខាងលើ​ បាន​ប្រាប់​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ គាត់​បានឃើញ​ក្មេង​ប្រុស​ម្នាក់​ ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម​សេ​១២៥ មួយ​គ្រឿង ​ធ្វើ​ដំណើរក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត លុះ​ពេល​ទៅ​ដល់​ត្រង់​ចំណុច​កើតហេតុ បាន​វាក់​ជាមួយ​ម៉ូតូ​១​គ្រឿង​ទៀត ​ម៉ាក​ហុងដា​ប៊ីត ដែល​ជិះ​ដោយ​ស្ត្រី​ម្នាក់​ក្នុង​ទិស​ដៅ​ស្របគ្នា កំពុង​បត់​ឆ្លងផ្លូវ​ហើយ ​ឈប់​លើ​ផ្លូវ ។ ពេល​នោះ​គេច​ ក៏​មិន​ទាន់​ ហើយ​ជាន់​ហ្វ្រាំង​ឈប់​ ក៏​អត់​ទាន់ ​ព្រោះ​លឿន​ពេក ទើប​ជ្រុល​ទៅ​បុក​ចំ​ផ្នែក​ខាង​មុខ​ម៉ូតូ​ហុងដា​ប៊ីត​ពេញទំហឹង បណ្ដាល​ឲ្យ​គាប​ជាប់​គ្នា ​និង​អូស​ជាង​២០​ម៉ែត្រ ​បោក​ផ្ទប់​បង្គោលព្រំ​ដី​ឡូ​ត៍ ​រង​របួសធ្ងន់​ទាំង​សងខាង​តែ​ម្ដង ។

ប្រភព​ដដែល​បាន​ប្រាប់​ឲ្យ​ដឹង​បន្ត​ទៀត​ថា ក្រោយ​ពេល​កើតហេតុ​ រថយន្ត​មន្ទីរពេទ្យ​រដ្ឋ​បាន​ចេញ​ទៅ​ដើម្បី​ដឹក​យក​ជន​រង​គ្រោះ​ទៅ​កាន់​មន្ទីរពេទ្យ​ដែរ ប៉ុ​ន្ត​ពួក​គាត់​អត់​ព្រមទៅ​ឡើយ ។ បន្ទាប់​មក​បាន​ស្ត្រី​អ្នក​ជិះ​ម៉ូតូ​ហុងដា​ប៊ីត ត្រូវ​ក្រុម​គ្រួសារ​ដឹក​តាម​រថយន្ត​យក​ទៅ​កាន់​ពេទ្យ​ឯកជន ចំណែកក្មេង​ប្រុស​ដែល​ជិះ​ម៉ូតូ​ហុងដា​ឌ្រី​ម ដឹក​តាម​ម៉ូតូ​កង់​បី​ទៅ​សង្គ្រោះដោយខ្លួនឯង ។

ក្រោយមក ​នគរបាល​ប៉ុស្តិ៍​កំ​បូល ​និង​ខណ្ឌ​កំ​បូល ចុះ​ទៅ​ធ្វើការ​វាស់វែង​ នាំ​យក​ម៉ូតូ​ទាំង​២​គ្រឿង​ ទៅ​រក្សា​ទុក​រង់ចាំ​ការ​ដោះស្រាយ​គ្នា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ