ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ៗ​ធា.ត់​ពេក​ក៏​អាច​ប៉ះពាល់​ដល់​មេជី​វិ.ត​ដែរ

11 ខែ មុន

អ្នក​ប្រហែលជា​ដឹង​ហើយ​ថា ភាពធាត់​អាច​ជា​បញ្ហា​ដ៏​ធំ​មួយ​សម្រាប់​សុខភាព ដោយសារ​វា​ត្រូវ​បាន​

អ្នក​ប្រហែលជា​ដឹង​ហើយ​ថា ភាពធាត់​អាច​ជា​បញ្ហា​ដ៏​ធំ​មួយ​សម្រាប់​សុខភាព ដោយសារ​វា​ត្រូវ​បាន​ផ្សារ​ភ្ជាប់​ជាមួយនឹង​ជម្ងឺ​បេះដូង ទឹកនោមផ្អែម លើសឈាម និង​រោគ​សញ្ញា​មេតា​ប៉ូ​លី​ស​ផ្សេង​ៗ​ទៀត​។ ប៉ុន្តែ​តើ​អ្នកដឹង​ទេ​ថា វា​ក៏​អាច​ធ្វើ​ឱ្យ​អ្នកមាន​បញ្ហា​ក្នុង​ការ​ធ្វើ​ឱ្យ​ប្រពន្ធ​មាន​ផ្ទៃពោះ​ផង​ដែរ?

ប្រសិនបើ​អ្នក​ធាត់​ពេក វា​អាច​ធ្វើ​ឱ្យ​ផល​ប៉ះពាល់​ដល់​ការ​ផលិត​ទឹកកាម និង​លទ្ធភាព​មានកូន​។ ប្រសិនបើ​អ្នក​ស្គម​ពេក វា​ក៏​មាន​ផល​ប៉ះពាល់​អវិជ្ជមាន​ដូច​គ្នា​។

ការ​ប្រើប្រាស់​ស​ន្ទ​ស្សន៍​ម៉ាស​រាង​កាយ (BMI) ជា​រង្វាស់ (​ស​ន្ទ​ស្សន៍​ម៉ាស់​រាង​កាយ​ល្អ​បំផុត​សម្រាប់​បុរស​អាយុ ២០-២៥ ឆ្នាំ​) ការ​សិក្សា​ស្រាវជ្រាវ​ដ៏​ធំ​មួយ​របស់​ដា​ណឺ​ម៉ាក បាន​បង្ហាញ​ថា បុរស​លើស​ទម្ងន់​ដែល​មាន BMI> ២៥ មាន​កំហាប់​មេជី​វិត​ឈ្មោល​ទាប​ជាង ២២% បើ​ធៀប​នឹង​បុរស​មាន​ទម្ងន់​ធម្មតា​។ អ្វី​ដែល​គួរ​ឱ្យ​ចាប់អារម្មណ៍​នោះ​គឺថា​បុរស​ស្គមស្គាំង​ដែល​មាន BMI<២០ ក៏​មានគុណ​ភាព​ទឹកកាម​ខ្សោយ​ជាង​បុរស​ដែល​មាន​ទម្ងន់​ធម្មតា​ផង​ដែរ​។

ការ​សិក្សា​មួយទៀត​បាន​បង្ហាញ​ថា រាល់​ការ​ឡើង​ទម្ងន់​១០​គីឡូក្រាម មានការ​កើនឡើង ១០% នៃ​ឱកាស​នៃ​ភាព​គ្មាន​កូន​។ ហើយ​រឿង​នេះ​ត្រូវ​បាន​អនុវត្ត​នៅ​ពេល​ដែល​កត្តា​ផ្សេង​ទៀត​ដែល​អាច​ជះ​ឥទ្ធិពល​ដល់​លទ្ធផល ដែល​រួម​មាន ទម្ងន់​របស់​ដៃគូ អាយុ​របស់​បុរស ការ​ជក់បារី ការ​សេពសុរា និង​ការ​ប៉ះពាល់​សារធាតុ​គីមី​។

នៅ​ពេល​បុរស​ធាត់​លើស​ទម្ងន់ ពួក​គេ​សំបូរ​អ័រម៉ូន​អេ​ស្ត្រូ​សែន ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ការ​ផលិត​មេជី​វិត​ឈ្មោល​។ ស្រ​ដៀង​គ្នា​នេះ​ដែរ​នៅ​ពេល​បុរស​មាន​រាង​ស្គម រាង​កាយ​មិន​មាន​សារជាតិ​គ្រប់គ្រាន់​ក្នុង​ការ​ផលិត​អ័រម៉ូន​ភេទ និង​ធ្វើ​ឱ្យ​ថយ​ចុះ​ការ​ផលិត​មេជី​វិត​ឈ្មោល​និង​ការ​បង្ករ​កំណើត​ដូច​គ្នា​ទៅ​នឹង​អ្នក​ធាត់​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ