ខេត្តស្ទឹងត្រែង ៖ តាមចម្លើយសារភាពកាលពីល្ងាចថ្ងៃទី២៣ កក្កដា ២០២៤ កម្លាំងកងរាជអាវុធ ហត្ថខេត្តស្ទឹងត្រែង បានបញ្ជូនថ្នាក់ដឹកនាំផែនការិយាល័យប្រឆាំងគ្រឿងញៀ.នខេត្តស្ទឹងត្រែង ទៅពន្ធនាគារ តាមដីកាបង្គាប់ឲ្យឃុំខ្លួនរបស់តុលាការ ក្រោយប្រតិបត្តិការស៊ើបអង្កេតចុះបង្ក្រាបជាបន្តបន្ទាប់ក្នុងករណីពាក់ព័ន្ធគ្រឿងញៀ.ន ។
ពាក់ព័ន្ធករណីឡោមព័ទ្ធផ្ទះប្រធានការិយាល័យប្រឆាំងគ្រឿងញៀ.ន ខេត្តស្ទឹងត្រែង កម្លាំងកងរាជអាវុធបានចុះប្រតិបត្តិការ កាលពីរសៀលថ្ងៃទី២១ កក្កដានេះ ស្ថិតនៅផ្លូវទំនប់បេតុង ភូមិរាជានុកូល២ សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ។
យោងតាមព័ត៌មានពីសមត្ថកិច្ចឲ្យដឹងថា ករណីកម្លាំងកងរាជអាវុធហត្ថចុះឡោមព័ទ្ធ និងឃាត់ខ្លួនប្រធានការិយាល័យគ្រឿងញៀ.ននៅគ្រានោះ គឺយោងទៅតាមចម្លើយសារភាពរបស់ជនសង្ស័យ ក្នុងករណីលួច និងកាត់ខ្សែភ្លើង និងប្រើប្រាស់គ្រឿងញៀ.ន ។
ចម្លើយសារភាពទាំងនោះ ក៏មានការពាក់ព័ន្ធអនុប្រធានការិយាល័យប្រឆាំងគ្រឿងញៀ.នចំនួនពីរនាក់ថែមទៀតផង ។ បន្ទាប់ការឃាត់ខ្លួនប្រធានការិយាល័យប្រឆាំងគ្រឿងញៀ.ន រួមអនុប្រធានពីរនាក់ផ្សេងទៀត កម្លាំងសមត្ថកិច្ច កងរាជអាវុធហត្ថខេត្តស្ទឹងត្រែង បានបន្តនីតិវិធីក្នុងការស្រាវជ្រាវស៊ើបអង្កេតយ៉ាងហ្មត់ចត់ រយៈពេលបីថ្ងៃ ដើម្បីជៀសវាងប៉ះពាល់ដល់កិត្តិយស ។
ក្រោយការស៊ើបអង្កេតកម្លាំងកង រាជអាវុធហត្ថបានបញ្ជូនប្រធានការិ យាល័យប្រឆាំងគ្រឿងញៀ.ន រួមអនុប្រធានការិយាល័យចំនួនពីររូបទៀត ទៅតុលាការ ហើយព្រះរាជអាជ្ញាក៏បានចោទប្រកាន់ និងបញ្ជូនបន្តទៅចៅក្រមស៊ើបសួរ និងបញ្ជូនបន្តទៅឃុំនៅពន្ធនាគារ ។
លោក អូត ស៊ីវត្ថា ស្នងនគរបាលខេត្តស្ទឹងត្រែងបាននិយាយតាមប្រព័ន្ធតេឡេក្រាមប្រាប់សារព័ត៌មាន កាលពីព្រឹកថ្ងៃទី២៤ កក្កដា២០២៤ នេះថា ព្រោះនេះគ្រាន់តែជាចម្លើយសារភាពអាចោរលួចខ្សែភ្លើង ដែលវាប្រើប្រាស់គ្រឿងញៀ.នទេ បើភស្តុតាងពិត មិនពិតអាហ្នឹងអត់ទាន់មានទេ អញ្ចឹងបើមានភស្តុតាងពិត អាហ្នឹងធ្វើតាមច្បាប់ចុះមានតែប៉ុនហ្នឹងទេ ។
លោក ឈុំ ស៊ាងហាក់ អ្នកនាំពាក្យសាលាដំបូងខេត្តស្ទឹងត្រែង បានមានប្រសាសន៍ កាលពីព្រឹកថ្ងៃទី២៤ កក្កដា ២០២៤នេះដែរថា ក្នុងសំណុំរឿងខាងលើនេះ ព្រះរាជអាជ្ញា និងចៅក្រមបានចោទប្រកាន់រួចរាល់ និងចេញដីកាឃុំខ្លួនរួចហើយ ។
ចំណែកវត្ថុតាងរឹប អូសរួមមានប្រាក់ដុល្លារសុទ្ធចំនួន៤ម៉ឺនដុល្លារ(បួនម៉ឺនដុល្លារ)ប្រាក់ដុល្លារក្លែងក្លាយ(លុយសែន) ចំនួន ១៧៨.១០០ដុល្លារ(ដប់ប្រាំពីម៉ឺនប្រាំបីពាន់មួយរយដុល្លារ)គ្រឿងញៀ.នចំនួន ៣,១៧ក្រាម ទូរស័ព្ទដៃ៥គ្រឿង រថយន្តម៉ាកហាយឡិនឌ័រ១គ្រឿង និង អាវុ.ធខ្លី១ដើម គ្រាប់៣៤គ្រាប់ ៕
ចែករំលែកព័តមាននេះ