ខេត្តសៀមរាប ៖ បន្ទាប់ពីមានករណីរលំដើមឈើសង្កាត់មនុស្សកាលពីថ្ងៃទី២៣ ខែកក្កដានេះ អាជ្ញាធរជាតិអប្សរា សូមជម្រាបជូនសាធារណជនទាំងអស់ មេត្តាជ្រាបថា នៅវេលាម៉ោង០០និង១៥នាទី ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៤ ដើមឈើដែលបានដួលរលំ នៅខ្លោងទ្វារទន្លេអុំ ត្រូវបានដកចេញរួចរាល់ ។ ចំពោះការធ្វើដំណើរឆ្លងកាត់តាមគន្លងផ្លូវនេះ អាចធ្វើចរាចរឡើងវិញចាប់ពីពេលនេះតទៅ ។ នេះបើតាមអាជ្ញាធរជាតិអប្សរាបានបង្ហោះ ។
សូមបញ្ជាក់ថា សូមជម្រាបដែរថា នៅវេលាម៉ោង០៥និង៣០នាទីល្ងាចថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤ មានភ្លៀងផ្គររន្ទះបាញ់មួយមេធំ លាយឡំជាមួយខ្យល់កន្ត្រាក់បណ្តាលឱ្យបាក់ដើមឈើដ៏ធំ ១ដើម សង្កត់មកលើរូបចម្លាក់ និងសង្កត់មកលើរ៉ឺម៉កម៉ូតូ បណ្ដាលអោយមនុស្សស្លា.ប់ម្នាក់ របួសធ្ងន់ស្រាល០២នាក់ ខណៈកំពុងធ្វើដំណើរតាមដងផ្លូវ ឆ្លងកាត់តាមប្រាសាទ ទៅទន្លេអ៊ុំ ស្ថិតនៅតាមបណ្តោយផ្លូវ ស្ពានទន្លេអ៊ុំ ឆ្លងកាត់ចូលប្រាសាទបាយ័ន ក្នុងភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុង ខេត្តសៀមរាប ។
បើតាមប្រភពពីសមត្ថកិច្ច នៅគោលដៅ បានប្រាប់អោយដឹងថា នាល្ងាចថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤នេះ មានករណីដើមឈើ ១ដើមយ៉ាងធំ នៅទន្លេអ៊ុំ បានបាក់សង្កត់រ៉ឺម៉កម៉ូតូដឹកភ្ញៀវ បណ្ដាលឱ្យមនុស្សស្លា.ប់ម្នាក់ (ប្រុស) ក្នុងនោះ០២នាក់ រងរបួសធ្ងន់ម្នាក់ និងស្រាលម្នាក់ ៕
ចែករំលែកព័តមាននេះ