ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ពន្លឿន​ការស្ថាបនាទីលានចាក់សំរាមស្តង់ដាទំនើប ​និងត្រូវដាក់ប្រព័ន្ធលូ​ឱ្យ​បានដូចដើម​

1 ខែ មុន
  • កំពង់ចាម

ខេត្តកំពង់ចាម ៖ ទីលាន​ចាក់សំរាម​ ស្ថិត​នៅ​ភូមិ​កោះ​រកា​ក្នុង ឃុំ​កោះ​រកា​ ស្រុក​កំពង់សៀម ដែល​មាន​ផ្ទៃដី​ប្រមាណ​ជាង​១៨​ហិ​កតា គឺ​ស្ថិត​នៅ​ឆ្ងាយ​ពី​លំនៅ​ឋាន​​របស់​ប្រជាពលរដ្ឋ​​ជាង​៥​គីឡូម៉ែត្រ គិត​មក​ដល់​ពេល​នេះ គឺ​ស្ថាបនា​បាន​ប្រមាណ​៨០%…

ខេត្តកំពង់ចាម ៖ ទីលាន​ចាក់សំរាម​ ស្ថិត​នៅ​ភូមិ​កោះ​រកា​ក្នុង ឃុំ​កោះ​រកា​ ស្រុក​កំពង់សៀម ដែល​មាន​ផ្ទៃដី​ប្រមាណ​ជាង​១៨​ហិ​កតា គឺ​ស្ថិត​នៅ​ឆ្ងាយ​ពី​លំនៅ​ឋាន​​របស់​ប្រជាពលរដ្ឋ​​ជាង​៥​គីឡូម៉ែត្រ គិត​មក​ដល់​ពេល​នេះ គឺ​ស្ថាបនា​បាន​ប្រមាណ​៨០% ហើយ​ ។ ជាមួយ​នោះ​ក្រសួង​សាធារណការ​និង​ដឹក​ជញ្ជូន​ដែល​ជា​ម្ចាស់​គម្រោង​ គឺ​មាន​បំណង​ចង់​យក​ការ​គ្រប់គ្រង​ក្រោម​ចំណុះ​របស់​រដ្ឋ​វិញ​។​ហើយ​អាជ្ញាធរ​ឱ្យ​ក្រុមហ៊ុន​ព​ន្លឿ​ន​ការ​ស្ថាបនា​ប្រព័ន្ធ​លូ​ និង​ការ​ជីក​ទុយោ​ទឹក​បង្កប់​តាម​ផ្លូវ​ធ្វើ​យ៉ាង​ណា កែ​លម្អ​ឲ្យ​បាន​ដូច​សភាព​ដើម ចៀសវាង​កុំឱ្យ​ពលរដ្ឋ​មាន​សតិអារម្មណ៍​មិនល្អ​ដែល​យើង​ខំ​ចំណាយ​អស់​រាប់​លាន​ដុល្លារ​។

សូម​បញ្ជាក់​ថា ​លោក​ហេង វ​ណ្ណី​ អភិបាលរង​ខេត្ត តំណាង​លោក​អ៊ុ​ន ចាន់​ដា អភិបាលខេត្ត​បាន​ដឹកនាំ​ក្រុមការងារ​អញ្ជើញ​ចុះ​ពិនិត្យ​វឌ្ឍនភាព​នៃ​ទីលាន​ចាក់សំរាម​នៅ​ឃុំ​កោះ​រកា ស្រុក​កំពង់​សៀម ដោយ​ធ្វើ​ឡើង​ កាលពី​​ព្រឹក​ថ្ងៃ​ទី​២៣​ កក្កដា បន្ទាប់​មក​ បាន​ពិនិត្យ​កន្លែង​បូមទឹក​កខ្វក់​ចេញ​ពី​ក្រុង​នៅ​សង្កាត់​សំបូ​រមាស និង​តំបន់​មួយ​ចំនួន​ទៀត​នៅ​ក្នុង​ក្រុង​កំពង់ចាម ជាមួយ​នោះ​ គេ​បានឃើញ​ក្រុមហ៊ុន​ស្ថាបនា​កំពុង​តែ​ញាប់​ដៃជើង​ ធ្វើយ៉ាងណា​ឲ្យ​រួច​មុន​ផែនការ នា​ដំណាច់ឆ្នាំ​២០២៤ ខាង​មុខ​ ។

នៅ​រសៀល​ថ្ងៃ​ទី​២៣ ​កក្កដា នា​សាល​ប្រជុំ​តូច​​សាលាខេត្ត លោក​អ៊ុ​ន ចាន់​ដា អភិបាលខេត្ត មាន​ប្រសាសន៍​លើក​ឡើង​ថា ចំពោះ​សង្កាត់​ដែល​ពាក់ព័ន្ធ​ គឺ​មាន​សង្កាត់​កំពង់ចាម​ សង្កាត់​វាលវង់​ និង​មួយ​ផ្នែក​សង្កាត់​សំបូ​រមាស​ គឺ​កន្លែង​ធ្វើ​អាង​ទឹក​ចម្រោះ​ទឹក​កខ្វក់​ចេញពី​ក្នុង​ក្រុង​កំពង់ចាម​។

​សូម​បញ្ជាក់​ថា​ នៅ​ចំណុច​កន្លែង​អាង​ទឹក​ចម្រោះ​ទឹក​កខ្វក់​នេះ​ គឺ​ធ្វើ​ឲ្យ​ចែក​ខណ្ឌ​ដាច់​បើសិន​ឬ​ប្រជាជន​ចង់​ធ្វើ​ដំណើរ​ត្រូវ​តែ​ជិះ​មួយ​ជុំ​ ​ទើប​ដល់​សាលារៀន​បឋម​សិក្សា​ហ៊ុន ណេ​ង ដែល​ស្ថិត​នៅ​ភូមិ​តា​ណេ​ង ជាមួយ​នោះ​សូម​ស្នើ​ដល់​ម្ចាស់​ជំនួយ​ADB ធ្វើ​យ៉ាងណា​ សិក្សា​អាច​ស្ថាបនា​ស្ពានបេតុង​កាត់​ត្រង់​ទីតាំង​ចម្រុះ​អាង​ទឹក​កខ្វក់​ដើម្បី​ងាយស្រួល​ដល់​ពលរដ្ឋ​ឬ​សិស្សានុសិស្ស​អាច​ជិះ​កង់ម៉ូតូ​និង​រថយន្ត​ធុន​តូច​អាច​បើក​ឆ្លងកាត់​បាន​ដោយ​មិន​រាង​ដូច​កាលពីមុន នេះ​គឺជា​ផ្នែក​មួយ​ដែល​ទាក់​ទែង​នៅ​វិស័យ​ទេសចរណ៍​ផង​ដែរ ​។

​មួយវិញទៀត​ ផ្លូវ​មួយ​ចំនួន​ក្នុង​ក្រុង​កំពង់ចាម ពេល​ដែល​ជីក​ដាក់​ទុ​យ​យោ​ទឹក​ និង​ប្រព័ន្ធ​លូ​ ។​ ធ្វើ​ឲ្យ​ផ្លូវ​ក្រហេង​ក្រហម ​ហើយ​ក៏​មាន​កន្លែង​ខ្លះ​ប៉ះពាល់​ដល់​លំនៅ​ឋាន​របស់​ពលរដ្ឋ​ដែល​ប្រកប​របរ​អាជីវកម្ម​លក់ដូរ​ប្រចាំ​ថ្ងៃ​។​សូម​ឱ្យ​ក្រុមហ៊ុន​ព​ន្លឿ​ន​ការ​ស្ថាបនា​ហើយ​តាម​ការ​ដែល​ដឹង​គឺ​នៅ​ខែសីហា​ខាង​មុខ​នេះ ផ្លូវ​មួយ​ចំនួន​និង​ត្រូវ​បាន​អ៊ុត​កៅស៊ូ​ឡើង​វិញ​ជា​បណ្ដើរ​ៗឱ្យ​ស្អាត​ដូច​សភាព​ដើម​ងាយស្រួល​បងប្អូន​ប្រជាពលរដ្ឋ​ធ្វើ​ដំណើរ​ទាំងនេះ​គឺ​អាច​បញ្ជៀ​សបាន​នៅ​ការ​ប៉ះពាល់​សតិអារម្មណ៍​របស់​បងប្អូន​ប្រជាពលរដ្ឋ​ ។

លោក​វង្ស ពិ​សិ​ទ្ឋ ប្រធាន​គម្រោង​ និង​ជា​អនុរដ្ឋលេខាធិការ​ក្រសួង​សាធារណការ ​និង​ដឹក​ជញ្ជូន​មាន​ប្រសាសន៍​ឲ្យ​ដឹង​ដែរ​ថា នៅ​ពេល​ខាង​មុខ​ ទីលាន​ចាក់សំរាម​ដែល​ស្ថិត​នៅ​ក្នុង​ឃុំ​កោះ​រកា ស្រុក​កំពង់សៀម គឺ​អាច​នឹង​យក​មក​ស្ថិត​នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​រដ្ឋ​វិញ​ ។ ព្រោះថា ​ពី​មុន​មាន​ក្រុមហ៊ុន​ឯកជន​ដែល​ប្រមូល​សំរាម​នៅ​ក្នុង​ក្រុង​កំពង់ចាម​ និង​តាម​បណ្ដា​ស្រុក​មួយ​ចំនួន​ឃើញ​ថា​កន្លែងផ្ទះ​ដែល​ពលរដ្ឋ​ក្រីក្រ​គឺ​មិនសូវ​ប្រមូល​នោះ​ទេ​។

ចំពោះ​សំរាម​​ដែល​យក​ទៅ​ចាក់​នៅ​ទីលាន​សំរាម​ដែល​ធ្វើ​ដោយ​ស្តង់ដារ​បច្ចេកទេស​ក្រោម​ជំនួយ​របស់​ADB គឺ​យើង​នឹង​មានការ​ញែក​ប្រភេទ​សំរាម​​ស្ងួត សើម ក្នុង​នោះ​ យើង​អាច​ប្រែក្លាយ​សំរាម​​ទៅ​ជា​ជីកំប៉ុស​​ដែល​មាន​អត្ថប្រយោជន៍​ សម្រាប់​បងប្អូន​ប្រជា​កសិករ​យក​ទៅ​ប្រើប្រាស់​។​ដាក់​នៅ​លើ​ផលដំណាំ​បង្កើន​ទិន្នផល​ខ្ពស់​ទៀត​ផង​។

បើ​ខេត្តកំពង់ចាម​ទទួល​បាន​ជោគជ័យ​លើ​ការ​គ្រប់គ្រង​សំរាម​នេះ​នឹង​យក​ទៅ​អនុវត្ត​នៅ​តាម​បណ្ដា​ខេត្ត-​រាជធានី​ផ្សេង​ទៀត​ ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ