ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សៀតលុយក្នុងស្រោមទូរស័ព្ទភ្លេចលើ​កង់បី ប្រកែក​​​គ្នាបែកផ្សែងរវាងម្ចាស់កង់បី និងនារីជាភ្ញៀវ​

1 ខែ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ មានករណីនារីជាភ្ញៀវម្នាក់អះអាងថា បានសៀតលុយចំនួន៣០០ដុល្លារក្នុងស្រោម

រាជធានីភ្នំពេញ ៖ មានករណីនារីជាភ្ញៀវម្នាក់អះអាងថា បានសៀតលុយចំនួន៣០០ដុល្លារក្នុងស្រោមទូរស័ព្ទ ហើយក៏ភ្លេចនៅលើកង់បី ​​ក្រោយដឹងថាភ្លេច នាង​​​ក៏យកទូរស័ព្ទមិត្តភក្តិខល​ឱ្យម្ចាស់​កង់​បី​យក​មកឱ្យ​នាងវិញ លុះពេលម្ចាស់កង់បីនោះយកទូរស័ព្ទមកអោយ​នាងវិញ ​នាង​ក៏បានប្រញាប់ពិនិត្យមើលលុយដែលសៀតនៅក្រោយទូរស័ព្ទនោះ ក៏ស្រាប់តែបាត់អស់១០០ដុល្លារ ទើបដឹងថា ត្រូវម្ចាស់កង់បីឥណ្ឌានោះយកដោយចេតនា ​ក៏ប្រកែកគ្នា បង្កការភ្ញាក់ផ្អើលមុខផ្សាររាត្រី ។​

ហេតុការណ៍ខាងលើនេះ បានបង្កការភ្ញាក់ផ្អើល​កើតឡើង​កាលពីវេលាម៉ោង៩និង៣០នាទីយប់ ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤ នៅចំណុចទល់មុខផ្សាររាត្រី ស្ថិត​ក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានពីនារីដែល​ជា​ភ្ញៀវ​បានអោយដឹងថា មុនពេលកើតហេតុ គាត់ទាំង២នាក់ បាន​កក់ហៅកង់បីឥណ្ឌា១គ្រឿង ដើម្បីជិះចេញពីកោះពេជ្រ ទៅកាន់ផ្សាររាត្រីភ្នំពេញ លុះមកដល់គោលដៅ នារីម្នាក់បានចុះពីលើកង់បីឥណ្ឌា ចំណែកម្នាក់ទៀត កំពុងរាប់លុយ​អោយថ្លៃកង់បីឥណ្ឌា ក៏បានដាក់ទូរស័ព្ទរបស់ខ្លួនលើពូកអង្គុយ ហើយរាប់លុយអោយកង់បីឥណ្ឌា រួចក៏ចុះពីលើកង់បីឥណ្ឌានោះទៅ។

នារី​ជាភ្ញៀវ​បានបន្តថា លុះដើរបានប៉ុន្មានជំហ៊ានក៏ចាប់អារម្មណ៍ថាភ្លេចទូរស័ព្ទនៅក្នុងកង់បីឥណ្ឌា ដែលខ្លួនទើបជិះមុននេះ ក៏បានយកទូរស័ព្ទមិត្តភក្តិ​ដែលមកជាមួយគ្នា ខលទៅទូរស័ព្ទដៃរបស់ខ្លួន ។ ពេលខលចូល បុរសដែលជាអ្នកបើកកង់បីឥណ្ឌានោះ ក៏បានលើកនិយាយជាមួយ ទើបនាងប្រាប់អោយម្ចាស់កង់បីជួយយកទូរស័ព្ទមកអោយវិញផង ​ហើយ​ខ្លួននឹងជូនសគុណចំនួន៥០ដុល្លារ ។

នារី​ជា​ភ្ញៀវ​បានបញ្ជាក់ថា ទូរស័ព្ទដែលភ្លេចនោះមានម៉ាកអាយហ្វូន ដែលមានសៀតលុយ ចំនួន៣០០ដុល្លារ នៅពីក្រោយទូរស័ព្ទ ។ នារី​ជាភ្ញៀវ​បានបន្តថា លុះពេលកង់បីនោះយកទូរស័ព្ទមកអោយ​នាងវិញ ​នាង​ក៏បានប្រញាប់ពិនិត្យមើលលុយដែលសៀត​នៅក្រោយទូរស័ព្ទនោះ​ ក៏ស្រាប់តែបាត់អស់១០០ដុល្លារ ទើបដឹងថាត្រូវម្ចាស់កង់បីឥណ្ឌានោះយកដោយចេតនា និងចង់បានថែមពីលើ ៥០ដុល្លារទៀត ។ ភ្លាមៗនោះ​នាង​បានសុំលុយនោះមកវិញ តែភាគីកង់បីឥណ្ឌាបានបដិសេធ និងប្រកែក ដោយពោលថា «សំណាងហើយ ដែលគាត់មិនយកទូរស័ព្ទនោះ» ។ ទើបមានការភ្ញាក់ផ្អើលនៅមុខផ្សាររាត្រីតែម្តង។

ក្រោយកើតហេតុ ដោយឃើញអ្នកសារព័ត៌មានច្រើនផង និងដោយខ្លាចនារី​ជាភ្ញៀវប្តឹងផង បុរសដែលជា​ម្ចាស់កង់បីឥណ្ឌារូបនោះក៏យល់ព្រមប្រគល់លុយ១០០ដុល្លារនោះ ជូននារី​ជាភ្ញៀវ​វិញ ទើបនាងអោយសគុណ៥០ដុល្លារ ទៅអ្នករត់កង់បីនោះ​ ព្រោះបានសន្យាហើយថានឹងអោយ ​ហើយ​បានបញ្ចប់រឿងនៅកន្លែងកើតហេតុតែម្តង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ