ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដល់​.​ក​​​! បង្គោល​ភ្លើង​១៥​ដើម​ដួល​បន្ត​គ្នា​ដោយសារ​ភ្លៀង​១​មេ​យ៉ាង​ធំ​លាយឡំ​ខ្យល់​កន្ត្រាក់

1 ខែ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ បង្គោល​ភ្លើង​ចំនួន​១៥​ដើម ត្រូវ​បាន​ដួល​មក​លើ​ផ្លូវ​ក្រោយ​មាន​ភ្លៀង​១​មេ​ធំ​លាយឡំ​ដោយ​ខ្យល់​ខ្លាំង នៅ​ថ្ងៃ​ទី​២៣ ខែ​ក​ក្ត​ដា ឆ្នាំ​២០២៤ ស្ថិត​តាម​ផ្លូវជាតិ​លេង​៥៨ ក្នុងភូមិ​អូរ​នាង សង្កាត់​អូរ​ឫស្សី…

ខេត្តបន្ទាយមានជ័យ ៖ បង្គោល​ភ្លើង​ចំនួន​១៥​ដើម ត្រូវ​បាន​ដួល​មក​លើ​ផ្លូវ​ក្រោយ​មាន​ភ្លៀង​១​មេ​ធំ​លាយឡំ​ដោយ​ខ្យល់​ខ្លាំង នៅ​ថ្ងៃ​ទី​២៣ ខែ​ក​ក្ត​ដា ឆ្នាំ​២០២៤ ស្ថិត​តាម​ផ្លូវជាតិ​លេង​៥៨ ក្នុងភូមិ​អូរ​នាង សង្កាត់​អូរ​ឫស្សី ក្រុង​ប៉ោយ​ប៉ែ​ត ។

បើ​តាម​មន្ត្រី​អគ្គិសនី​បានឱ្យ​ដឹង​ថា ភ្លៀង​លាយឡំ​ដោយ​ខ្យល់​ខ្លាំង​មួយ​យប់​ទល់​ភ្លឺ ត្រូវ​បាន​បង្គោល​ភ្លើង​ចំនួន​១៥​ដើម​ដួល​ទៅ​លើ​ដងផ្លូវ​ជាតិ​លេខ​៥៨ ក្នុងភូមិ​សាស្ត្រ​សង្កាត់​អូរ​ឫស្សី ក្រុង​ប៉ោយ​ប៉ែ​ត ហើយ​ត្រូវ​បាន​ក្រុម​ជំនាញ​បិទ​ចរន្តអគ្គិសនី ដើម្បី​ការពារ​គ្រោះថ្នាក់​កើតឡើង និង​ចេញ​មក​ពី​អន្តរា​គមន៍​សម្រួល​ចរាចរណ៍​ដល់​ប្រជាពលរដ្ឋ​ឆ្លងកាត់​ពេល​យប់ ។

មន្ត្រី​បច្ចេកទេស​អគ្គិសនី​បាន​បញ្ជាក់​ទៀត​ថា ក្រោយ​បង្គោល​ភ្លើង​ដួល​លើ​ដងផ្លូវ​ចំនួន​១៥​ដើម​នឹង​មាន​ក្រុមបច្ចេកទេស​ពិនិត្យ ហើយ​ចុះ​សម្រួល​ការងារ​ឡើង​វិញ ព្រោះ​ជា​បង្គោល​ភ្លើង​ដែល​ប្រើ​ប្រាស់​បណ្តាញ​ក្នុងភូមិ​សា​ស្គ្រ​ក្រុង​ប៉ោយ​ប៉ែ​ត នៅ​ថ្ងៃ​ទី​២៤ កក្កដា នេះ ។

លោក អែម ប៊ុ​ន​ថន នាយក​រដ្ឋបាល​ក្រុង​ប៉ោយ​ប៉ែ​ត​បាន​ប្រាប់​ថា បង្គោល​ភ្លើង​ដែល​ដែល​ដួល​រលំ​ទៅ​លើ​ដងផ្លូវ​មាន​ចំនួន​១៥​បង្គោល ដែល​ជា​បង្គោល​ភ្លើង​ដែល​ត​ភ្ជាប់​ពី​ប្រទេស​ថៃ​ចូល​មក​ប្រើ​ប្រាស់​ក្នុង​ក្រុង​ប៉ោយ​ប៉ែ​ត ។ ចំពោះ​មូលហេតុ​ដោយសារ​មាន​ភ្លៀង​ធ្លាក់​ខ្លាំង ទើប​បណ្តាល​ដួល​បង្គោល​ភ្លើង តែ​មិន​ប៉ះពាល់​ប្រជាពលរដ្ឋ​ឡើយ ហើយ​ត្រូវ​បាន​ផ្តាច់​ចរន្ត​មិន​បណ្តាល​ដាច់​ភ្លើង​នៅ​ក្រុង​ប៉ោយ​ប៉ែ​ត ព្រោះ​មាន​ចរន្ត​ផ្សេង​ប្រើប្រាស់ ។

ពេល​នេះ​ឃើញ​មាន​វត្តមាន​អភិបាលរង​ខេត្តបន្ទាយមានជ័យ​និង​អភិបាលក្រុង​ប៉ោយ​ប៉ែ​ត​និង​ក្រុម​ជំនាញ​អគ្គី​ស​នី​ចុះ​ទៅ​ពិនិត្យ​និង​សម្រួល​ចរាចរណ៍​និង​គ្រោង​រៀបចំ​បង្គោល​ភ្លើង​ឡើង​វិញ​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ