ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ ៖ អ្នក​ដែល​ជា.ប់គុ.ក​ពាក់ព័ន្ធ​នឹង​អ្នក​នៅ​ខាងក្រៅ​រឿង​បំភ្លៃ​ការ​ពិត​មិន​ត្រូវ​បានលើកលែងបន្ធូរបន្ថយ​ដាច់ខាត

1 ខែ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា​កម្ពុជា​បាន​គូសបញ្ជាក់​ថា ទៅ​កាន់​ក្រុមប្រឆាំង​ដែល​តែងតែ​ធ្វើការ​បំភ្លៃ​ការ​ពិត​តាម​បណ្តាញ​សង្គម​ថា ជា​អ្នក​ធ្វើ​ឲ្យ​អ្នក​នៅ​ក្នុងស្រុក​ជាប់​គុ​.​ក​ហើយ​បើ​មានការ​ជាប់​គុ​.​ក​ពាក់ព័ន្ធ​នឹង​អ្នក​ខាងក្រៅ​រឿង​បំភ្លៃ​ការ​ពិត គឺ​មិន​ត្រូវ​បាន​លើកលែង​បន្ធូរបន្ថយ​ជា​ដាច់ខាត ។…

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា​កម្ពុជា​បាន​គូសបញ្ជាក់​ថា ទៅ​កាន់​ក្រុមប្រឆាំង​ដែល​តែងតែ​ធ្វើការ​បំភ្លៃ​ការ​ពិត​តាម​បណ្តាញ​សង្គម​ថា ជា​អ្នក​ធ្វើ​ឲ្យ​អ្នក​នៅ​ក្នុងស្រុក​ជាប់​គុ​.​ក​ហើយ​បើ​មានការ​ជាប់​គុ​.​ក​ពាក់ព័ន្ធ​នឹង​អ្នក​ខាងក្រៅ​រឿង​បំភ្លៃ​ការ​ពិត គឺ​មិន​ត្រូវ​បាន​លើកលែង​បន្ធូរបន្ថយ​ជា​ដាច់ខាត ។

ថ្លែង​សារ​ពិសេស នា​រសៀល​ថ្ងៃ​ទី​២៣ ខែកក្កដា ឆ្នាំ​២០២៤ សម្តេច​តេ​ជោ ហ៊ុន សែន បាន​ស្នើ​ឲ្យ​សមត្ថកិច្ច​ធ្វើការ​ស្រាវជ្រាវ​ស្វែងរក​អ្នក​ដែល​បាន​យក​រូប​សម្តេច​ទៅ​បង្ហោះ​លើ​បណ្តាញ​សង្គម​ដូច​ជា តិកតុក ហ្វេ​ស​ប៊ុ​ក អី​ន​ត្រា​ក្រាម យូ​ធូប … ខ្ញុំ​គ្មាន​ពី​បីដូច​គេ​ទេ ។ ដូច្នេះ​ត្រូវ​តែ ស្រាវជ្រាវ ដើម្បី​បង្ក្រាប​ករណី​នេះ​ឲ្យ​បាន ។

សម្តេច​តេ​ជោ បាន​លើក​ឡើង​ថា ករណី​នេះ​ជា​ច្រើន​ឆ្នាំ​មក​និយាយ​គ្នា​មិន​ស្តាប់​ទាល់តែ​សោះ ។ ហើយ​កុំ​យក​សំ​ណេ​រ​របស់ខ្ញុំ ទៅ​ធ្វើការ​បោកប្រាស់​ប្រជាជន ដើម្បី​យក​ផល​ចំណេញ ឬ​យក​ពិន្ទុ​ឲ្យ​សោះ ។ សម្តេច​បញ្ជាក់​ថា ៖«​ថ្ងៃនេះ​ខ្ញុំ​ចេញ​មក ដើម្បី​ចេញ​មក​ដើម្បី​ឲ្យ​បងប្អូន​ជនរួមជាតិ​ទាក់ទិន​នឹង​តំបន់​អភិវឌ្ឍន៍​ត្រីកោណ ដែល​ប៉ុន្មាន​ថ្ងៃ​មកនេះ​មានការ​មួលបង្កាច់ ដែល​មិន​អាច​អន់ឱន​បាន​នោះ​ទេ សម្រាប់​ជន​ទាំងឡាយ​ណា​ដែល​បាន​មួលបង្កាច់​សភាពការណ៍​នេះ ។ រហូត​ដល់ ចោទ​រដ្ឋាភិបាល ពិសេស​ខ្លួន​ខ្ញុំ​ក៏​ដូច​ជា នាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ា​ណែ​ត​ថា ទាក់ទិន​នឹង​ការ​កាត់​ដី​៤​ខេត្ត​ឲ្យ​វៀតណាម​» ។

សម្តេច​តេ​ជោ បាន​លើក​ឡើង​ទៀត​ថា ការ​បំភ្លៃ​ការ​ពិត​នៃ​សភាពការណ៍​នេះ​ធ្វើ​ឲ្យ​អ្នក​នៅ​ក្នុង​ប្រទេស​នឹង​ត្រូវ​ប្រឈម​មុខជា​មួយ​ច្បាប់ ហើយ​អ្នក​នៅ​ក្រៅប្រទេស​ដែល​ញុះញង់​ឲ្យ​មានរឿង​នេះ​កើតឡើង​ក៏​ត្រូវ​ដឹង​ថា ការ​ញុះញង់ និង​ការ​បំភ្លៃ​របស់​អ្នក​បាន​បង្ក​ឲ្យ​អ្នក​នៅ​ខាង​ក្នុ ង​ប្រទេស​ជាប់​គុ​.​ក ។

សម្តេច​ប្រធាន​ព្រឹទ្ធសភា បាន​គូសបញ្ជាក់​ថា ៖«​បើសិន​មានរឿង​នេះ​កើតឡើង​មាន​រហូត​ដល់​ការ​ជាប់​គុ​.​ក​ណា​ម្នាក់ សូមកុំ​បន្ធូរបន្ថយ​ឲ្យ​សោះ ព្រោះ​ទ​ង្វើ​ដែល​គេ​បាន​ធ្វើ​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃនេះ មាន​ភាព​ធ្ងន់ធ្ងរ​» ។

ជាមួយ​គ្នា​នោះ​ដែរ សម្តេច​ប្រធាន​ព្រឹទ្ធសភា​ក៏​បាន​បង្ហាញ​ថា ការ​ដែល​សម្តេច​ចេញ​មក​បកស្រាប​ពេល​នេះ​ព្រោះថា ការ​បកស្រាយ​មាន​ភាព​ជ្រៅជ្រះ​ជាង​អ្នក​ជំនាន់​ក្រោយ ព្រោះ​បញ្ហា​នេះ​បាន​ផ្តើម​ចេញពី​សម្តេច​ផ្ទាល់​ដែល​បាន​ចូលរួម​ប្រជុំ​មាន​រហូត​ដល់​ចំនួន​១១​លើ​ថ្នាក់​កំពូល ។ ពោល គឺ​តាំងពី​ឆ្នាំ​១៩៩៩ រហូត​មក​ដំណាកកាល​ចុង​ក្រោយ ហើយ​ពេល​នេះ​ត្រៀម​ប្រជុំ​លើក​ទី​១២ ដែល​កម្ពុជា​នឹង​ធ្វើ​ជា​ម្ចាស់ផ្ទះ ។

សម្តេច​ក៏​បាន​លើក​សំណួរ​ថា តើ​អ្នក​ណា​ជា​មេគំនិត​បង្កើត​ឲ្យ​មាន​តំបន់ត្រីកោណ កម្ពុជា ឡាវ និង​វៀតណាម គេ​ហៅ​ថា CLV ។ អ្នកខ្លះ​បាន​លើក​ឡើង​ថា ជា​គំនិត​ផ្តួចផ្តើម​របស់​វៀតណាម តាំងពី​ឆ្នាំ​១៩៩៥ ដែល​ការ​លើក​ឡើង​នេះ​គ្មាន​ភស្តុ​តាង និង​គ្មាន​ការ​អៀនខ្មាស់ ។

សម្តេច​ថា​បើសិនជា​អ្នក​គ្រាន់បើ អ្នក​អាច​ធ្វើ​ជា​សម្បថ បើ​អ្នក​មិន​គ្រាន់បើ​ទេ អ្នក​មិន​ចាំបាច់​ធ្វើ​ទេ ។ ពិសេស​ខ្ញុំ​ចង់​និយាយ​ដល់​លោក ជេ​ម សុខ តែ​ម្តង ដែល​បាន​លើក​ឡើង​កាល យប់មិញ​ខ្ញុំ​បាន​មើល​តាម​យូ​ធូរ​ថា តំបន់ត្រីកោណ​ជា​ការ​ផ្តួចផ្តើម​របស់​វៀតណាម តាំងពី​ឆ្នាំ ១៩៩៥ ហើយ​មានការ​ប្រជុំ​នៅ​វៀតណាម និង​នៅ​ឡាវ នៅ​ឆ្នាំ​១៩៩៥ ។ សម្តេច​តេ​ជោ ក៏​បាន​លើក​ទៅ​កាន់​លោក ជេ​ម សុខ យ៉ាង​ដូច្នេះ​ថា ៖ បើសិន​លោក​ប្អូន ជេ​ម សុខ ទទួលយក​នៃ​ការ​ស្បថ​ណាមួយ​បើ​ទោះបី​ឲ្យ​ស្លា​.​ប់​ត្រឹម​ឆ្កែ​មួយ​ក្បាល​ចាត់​ទុក​ថា ប្អូន​ជា​អ្នក​ក្លាយ​ហ៊ាន ប៉ុន្តែ​បើ​មិន​ហ៊ាន​នោះ​ទេ គឺ​ប្អូន​នឹង​ចុះចាញ់​ដោយ​ឯកឯង ។

សម្តេច​គូសបញ្ជាក់​ដោយ​អះអាង​ថា សម្តេច​ជា​អ្នក​ផ្តួចផ្តើម​គំនិត ហើយ​នៅ​ក្នុង​ពេល​ទស្សនកិច្ច​នៅ​ប្រទេស​ឡាវ សម្តេច​ក៏​បាន​ស្នើ​ភាគី​ឡាវ ដើម្បី​គាំទ្រ​ដែល​ពេល​នេះ គឺ​ឯកឧត្តម ស៊ី សុវត្ថិ​កែ​ប៊ុ​ន​ផា​ន់ អតីត​នាយក​រដ្ឋមន្ត្រី​ឡាវ ដែល​ពេល​នេះ​គាត់​បាន​ទទួលមរណភាព​ហើយ​។ បន្ទាប់​ខ្ញុំ​ក៏​បាន​បន្តដំណើរ​ទៅ​កាន់​ប្រទេស​វៀតណាម ហើយ​ក៏​បាន​ស្នើ​ទៅ​នាយក​រដ្ឋមន្ត្រី វៀត ណា​ម ដើម្បី​ឲ្យ​គាំទ្រ​គំនិត​ផ្តួចផ្តើម​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ