ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាចាស់បោសសំអាតមិនទាន់អស់ផង អាថ្មីបានរកឃើញបន្ថែម

1 ខែ មុន

នៅ​ក្នុង​ខណៈ​ពេល​ដែល​កម្ពុជា​នៅ​មិន​ទាន់​ធ្វើការ​បោសសំអាត​មីន​ និង​គ្រា.ប់​មិន​ទាន់​ផ្ទុះ​អស់​នៅឡើយ ចម្ការ​មីន​ថ្មី​ត្រូវ​បាន​រក​ឃើញ ។ ព័ត៌មាន​នៃ​ការ​រក​ឃើញ​ចម្ការ​មីន​នេះ គឺ​បាន​លើក​ឡើង​នៅ​ក្នុង​កិច្ចប្រជុំពិភាក្សា​ពិនិត្យ​លទ្ធផល​ស្រាវជ្រាវ​ការ​រក​ឃើញ​ចម្ការ​មី.ន​ថ្មី ក្រោម​ការ​ដឹកនាំ​របស់​អាជ្ញាធរ​មីន និង​អនុវត្ត​ការ​សិក្សា​ស្រាវជ្រាវ​ដោយ​អង្គភាព​ស៊ី​ម៉ាក់ ក្នុង​កិច្ចសហការ​ជាមួយ​បញ្ជាការដ្ឋាន​កងទ័ពជើងគោក ដែល​ការ​សិក្សា​នេះ…

នៅ​ក្នុង​ខណៈ​ពេល​ដែល​កម្ពុជា​នៅ​មិន​ទាន់​ធ្វើការ​បោសសំអាត​មីន​ និង​គ្រា.ប់​មិន​ទាន់​ផ្ទុះ​អស់​នៅឡើយ ចម្ការ​មីន​ថ្មី​ត្រូវ​បាន​រក​ឃើញ ។ ព័ត៌មាន​នៃ​ការ​រក​ឃើញ​ចម្ការ​មីន​នេះ គឺ​បាន​លើក​ឡើង​នៅ​ក្នុង​កិច្ចប្រជុំពិភាក្សា​ពិនិត្យ​លទ្ធផល​ស្រាវជ្រាវ​ការ​រក​ឃើញ​ចម្ការ​មី.ន​ថ្មី ក្រោម​ការ​ដឹកនាំ​របស់​អាជ្ញាធរ​មីន និង​អនុវត្ត​ការ​សិក្សា​ស្រាវជ្រាវ​ដោយ​អង្គភាព​ស៊ី​ម៉ាក់ ក្នុង​កិច្ចសហការ​ជាមួយ​បញ្ជាការដ្ឋាន​កងទ័ពជើងគោក ដែល​ការ​សិក្សា​នេះ ​គឺ​អនុវត្តន៍​ស្រប​តាម​សេចក្តីសម្រេច​មួយ​របស់​ទីស្តីការគណៈរដ្ឋមន្ត្រី​កាលពី​ពេល​កន្លង​ទៅ ។

នៅ​ក្នុង​កិច្ចប្រជុំ​នា​ថ្ងៃ​ទី២៣ ខែកក្កដា ឆ្នាំ​២០២៤ ចម្ការ​មី.ន និង​ចម្ការ​គ្រា.ប់​ថ្មី​ គឺ​ស្ថិត​ក្នុង​ខេត្តបន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ ព្រះ​វិហារ ត្បូងឃ្មុំ ស្ទឹង​ត្រែង សៀមរាប និង​ខេត្តកំពង់ធំ ។

នៅ​ក្នុង​កិច្ចប្រជុំ​នេះ លោក លី ធុ​ជ ទេស​រដ្ឋមន្ត្រី​ និង​ជា​អនុប្រធាន​នៃ​អាជ្ញាធរ​មី.ន​បាន​ណែនាំ​ឱ្យ​ក្រុមការងារ​បច្ចេកទេស​អាជ្ញាធរ​មី.ន ដឹកនាំ​ចុះ​ពិនិត្យ​ផ្ទៀងផ្ទាត់​នូវ​លទ្ធផល​ស្រាវជ្រាវ​ចម្ការ​មី.ន​ថ្មី ដែល​បាន​រក​ឃើញ​ដោយ​អង្គភាព​ស៊ី​ម៉ាក់ ​។

លោក បាន​កោតសរសើរ​ដល់​អង្គភាព​ស៊ី​ម៉ាក់ចំពោះ​លទ្ធផល​នៃ​ការ​សិក្សា​ស្រាវជ្រាវ​បាន​គ្រប់​ជ្រុងជ្រោយ​បន្ថែម​នូវ​ចម្ការ​មី.ន និង​ចម្ការ​គ្រាប់​ស្ថិត​ក្នុង​បណ្តា​ខេត្ត​ទាំងនោះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ