ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

UN ៖ កម្លាំងមួកខៀវកម្ពុជាពោរពេញដោយសមត្ថភាព និងការទទួលខុសត្រូវខ្ពស់

1 ខែ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អគ្គលេខាធិការ​រង អង្គការសហប្រជាជាតិ ( UN ) ទទួល​បន្ទុក​ផ្នែក​គាំទ្រ​ប្រតិបត្តិការ​រក្សា​សន្តិភាព បាន​កោតសរសើរ កងកម្លាំង​មួក​ខៀវ​របស់​កម្ពុជា…

រាជធានី​ភ្នំពេញ ៖ អគ្គលេខាធិការ​រង អង្គការសហប្រជាជាតិ ( UN ) ទទួល​បន្ទុក​ផ្នែក​គាំទ្រ​ប្រតិបត្តិការ​រក្សា​សន្តិភាព បាន​កោតសរសើរ កងកម្លាំង​មួក​ខៀវ​របស់​កម្ពុជា ដែល​ពោរ ពេញ​ដោយ​សមត្ថភាព និង​ការ​ទទួលខុសត្រូវ​ខ្ពស់ ។

ការ​កោតសរសើ​របស់​អគ្គលេខាធិការ​រង UN ក្នុង​ជំនួប​ពិភាក្សា​ការងារ​ជាមួយ​ឧក​ឧត្តម​ប្រាក់ សុ​ខុន អនុប្រធាន​ទី​១ ព្រឹទ្ធសភា កាលពី​ថ្ងៃ​ទី​២២ ខែកក្កដា ឆ្នាំ​២០២៤ នៅ​វិមាន​ព្រឹទ្ធ​ភា ។

លោក Atul Khare អគ្គលេខាធិការ​រង UN បាន​កោតសរសើរ​កងកម្លាំង​មួក​ខៀវ​របស់​កម្ពុជា ដែល​ពោរពេញ​ដោយ​សមត្ថភាព និង​ការ​ទទួលខុសត្រូវ​ខ្ពស់ ព្រមទាំង​សម្តែង​នូវ​ការ ស្ញប់ស្ញែង​ចំពោះ​កម្ពុជា​ដែល​ឈរ​លើ​លេខ​រៀង​ទី​២៧ ក្នុង​ចំណោម​ប្រទេស​ទាំង​១២១ ដែល​បាន​បញ្ជូន​កងកម្លាំង​ថែរក្សា​សន្តិភាព​ក្រោម​ឆ័​ត្រ អ​.​ស​.​ប ក្នុង​នោះ​មាន​កងកម្លាំង​នារី រហូត​ដល់​ទៅ​២០% ។

ក្នុង​ជំនួប​នោះ​ដែរ ឯកឧត្តម​អនុប្រធាន​ទី​១ ព្រឹទ្ធសភា ក៏​បាន​រំលឹក​ពី​ការ​រួមចំណែក​របស់ ឯកឧត្តម កាល​នៅ​ក្នុង​តំណែង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​សម្របសម្រួល​កិច្ចការ​បញ្ជូន​កងកម្លាំង​ចូលរួម​បេសកកម្ម​ថែរក្សា​សន្តិភាព​របស់ អ​.​ស​.​ប អស់​រយៈពេល​ជិត​២០​ឆ្នាំ​កន្លង​ទៅ​នេះ ។

ឯកឧត្តម​អនុប្រធាន​ទី​១ ព្រឹទ្ធសភា​ក៏​បាន​បញ្ជាក់​សារ​ជា​ថ្មី​អំពី​ការ​ប្តេជ្ញា​ចិត្ត​របស់​កម្ពុជា ក្នុង​ការ​រួម​វិភាគទាន​ដល់​បេសកកម្ម​រក្សា​សន្តិភាព ទោះបី​ជួប​ការ​ប្រឈម និង​ការ​បាត់​បង់ជីវិត មួយ​ចំនួន​របស់​កងទ័ព​មួក​ខៀវ​យើង​ក្នុង​បេសកកម្ម​នោះ​យ៉ាងណា​ក៏​ដោយ ។

ក្នុង​ជំនួប​ទ្វេភាគី​នោះ​ដែរ ឯកឧត្តម​អនុប្រធាន​ទី​១ និង​អគ្គលេខាធិការ​រង អ​.​ស​.​ប បាន​វា យ​តម្លៃ​ខ្ពស់​ពីសារ​សំខាន់​មិន​អាច​កាត់ថ្លៃ​នៃ​នយោបាយ​ឈ្នះ​-​ឈ្នះ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ដែល​នាំ​ឱ្យ​កម្ពុជា​សម្រេច​បាន​នូវ​សុខ​សន្តិភាព ការ​បង្រួបបង្រួម​ជាតិ ការ​ផ្សះផ្សា​ជាតិ និង​ការ​អភិវឌ្ឍ​ដូច​សព្វ​ថ្ងៃនេះ ។

កម្ពុជា​ជា​ប្រទេស​ដែល​ធ្លាប់​ទទួល​កងកម្លាំង​រក្សា​សន្តិភាព​របស់ អ​.​ស​.​ប នៅ​ឆ្នាំ​១៩៩១ បាន​ក្លាយទៅជា​ប្រទេស​ដែល​បាន​ចូលរួម​ចំណែក​ក្នុង​ការ​បញ្ជូន​កងកម្លាំង​មួក​ខៀវ​ដែល​នេះ​សរ​បញ្ជាក់​ឱ្យ​ឃើញ​ពី​ការ​ប្តេជ្ញា​ចិត្ត​របស់​កម្ពុជា ដើម្បី​ចូលរួម​ចំណែក​ក្នុង​ការ​ការពារ​សុខ​សន្តិភាព និង​ស្ថេ​រ​ភាព​សកល ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ