ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខលទាក់ទងលែងបាន គោះទ្វារហៅក៏មិនឆ្លើយលុះកា.ត់គន្លឹះទ្វារចូលមើល ឃើញយ៉ាងរន្ធ.ត់

1 ខែ មុន

រាជធានី​ភ្នំពេញ ៖ បុរសម្នាក់ត្រូវបានបងប្អូនប្រទះឃើញដេកស្លា.ប់អាក្រាតកាយនៅក្នុងថ្លុកឈាម

0:00
0:00

រាជធានី​ភ្នំពេញ ៖ បុរសម្នាក់ត្រូវបានបងប្អូនប្រទះឃើញដេកស្លាប់អាក្រាតកាយនៅក្នុងថ្លុកឈាម ក្នុងបន្ទប់មួយដោយបិទទ្វារនិងបង្អួចជិតហើយជាប់គន្លឹះពីខាងក្នុងថែមទៀត ដោយមិនត្រូវបានគេដឹងថា គាត់ស្លាប់ព្រោះតែធ្វើអត្តឃា.តចា.ក់សម្លា.ប់ខ្លួនឯង ឬ ក៏ស្លា.ប់ដោយអំពើឃា.តកម្មនៅឡើយទេ ។

ហេតុការណ៍ខាងលើនោះបានបង្កឲ្យមានការភ្ញាក់ផ្អើល នៅវេលាម៉ោង១២ និង៣០នាទី រសៀលថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៤ ស្ថិតនៅក្នុងភូមិត្រពាំងរំចេក សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

បើតាមសាច់ញាតិបានប្រាប់ឲ្យដឹងថា បុរសរងគ្រោះខាងលើនោះឈ្មោះគឹម ម៉ារឌី អាយុ៣៩ឆ្នាំ មានស្រុកកំណើតនៅសង្កាត់ផ្សារដេប៉ូ២ ខណ្ឌទួលគោក រាជធានីភ្នំពេញ និងស្នាក់នៅក្នុងបន្ទប់កើតហេតុខាងលើ ។ គាត់មានជំងឺរលាក ស្រោមខួរច្រើនឆ្នាំមកហើយ ព្រោះតែខិតខំរៀនខ្លាំងពេក តែពីមុនមានស្មារតីរឹងបុឹងធម្មតាទេ ហើយកាលពី៧ឆ្នាំមុនត្រូវចោរប្លន់ម៉ូតូ ក៏ស្រាប់តែមានអារម្មណ៍ភិតភ័យខ្លាំង និងចេះតែមានការខ្លាចគេឯងរហូតមក ។

ប្រភពដដែលបានប្រាប់ឲ្យដឹងបន្តទៀតថា បុរសនេះអត់មានប្រពន្ធនិងកូនឡើយ ហើយបានស្នាក់នៅក្នុងផ្ទះកើតហេតុនោះតែម្នាក់ឯងប៉ុណ្ណោះ មើលការខុសត្រូវផ្ទះជួលឲ្យឪពុកម្ដាយរបស់គាត់ ដែលកំពុងរស់នៅឯសហរដ្ឋអាមេរិក ។ ដោយឡែកនៅស្រុកខ្មែរបុរសនេះក៏មានបងប្អូនបង្កើតផងដែរ ប៉ុន្តែបងប្អូនអត់បានរស់នៅជាមួយគ្នានោះទេ គឺរស់នៅផ្ទះនិងកន្លែងផ្សេងៗពីគ្នា ហើយពួកគាត់បានទាក់ទងគ្នាតាមទូរស័ព្ទរាល់ថ្ងៃ ។

ប្រភពខាងលើបានប្រាប់ឲ្យដឹងបន្តទៀតថា កាលពីថ្ងៃទី២១ ខែកក្កដា បងប្អូនបានទាក់ទងមកកាន់ជនរងគ្រោះបានជាធម្មតា លុះដល់ថ្ងៃទី២២ ខែកក្កដា ប្អូនប្រុសបង្កើតបានខលទាក់ទងស្រាប់តែទាក់ទង់លែងបាន ហើយប្អូនប្រុសបង្កើតរូបនោះ ក៏ធ្វើដំណើរទៅកាន់ផ្ទះកើតហេតុ ដើម្បីយកប្រាក់ចំនួន១២០ដុល្លារឲ្យបងប្រុស ។ លុះពេលទៅដល់ឃើញទ្វារនិងបង្អួចផ្ទះបិទជិត ព្រមទាំងជាប់គន្លឹះពីខាងក្នុងថែមទៀត ប្អូនប្រុសក៏បានស្រែកហៅផងគោះទ្វារហៅផង ប៉ុន្តែអត់ឮបងឆ្លើយសោះ ខណៈនោះដោយមានការបារម្ភពីបង ។ ក៏បានហៅប្រមូលបងប្អូនមកពីកន្លែងផ្សេងៗ ឲ្យមកជួយមើល រួចជួលជាងកាត់គន្លឹះទ្វារចូលទៅមើលឃើញជនរងគ្រោះស្លាប់អាក្រាតកាយនៅក្នុងថ្លុកឈាមបាត់ទៅហើយ ទើបមានការភ្ញាក់ផ្អើលឆោឡោ ។

នគរបាលបានប្រាប់ឲ្យដឹងថា ក្រោយពីទទួលបានដំណឹងនោះហើយ នគរបាលប៉ុស្តិ៍ចោមចៅទី១ និងនគរបាលខណ្ឌពោធិ៍សែនជ័យ បានចុះទៅកាន់ទីនោះ ប៉ុន្តែពុំទាន់បានអះអាងថាបុរសនោះស្លាប់ដោយការធ្វើអត្តឃា.ត ព្រោះតែជំងឺប្រចាំកាយឬជាអំពើឃា.តកម្មនោះទេ ។ បន្ទាប់មកក៏បានរាយការណ៍ជូននគរបាលការិយាល័យបច្ចេកទេសនិង វិទ្យាសាស្រ្តនៃស្នងការរាជធានីភ្នំពេញចុះធ្វើកោសល្យវិច័យ ដើម្បីបញ្ជាក់ពីមូលហេតុនៃការស្លាប់នោះ ចំណែកក្រុមគ្រួសារនិយាយថា សាកសពនិងត្រូវនាំយកទៅធ្វើបុណ្យនៅវត្តអង្គតាមិញ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ