ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់បានហើយ! ជនដៃដល់ចា.ក់ស្លា.ប់កម្មករទឹកសុទ្ធម្នាក់ ព្រោះតែពាក្យសម្តីឌឺដង

2 ខែ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ​ចាប់បានហើយ ជនដៃដល់ម្នាក់ដែលចា.ក់បុរសជាកម្មករទឹកបរិសុទ្ធ បណ្តាលឱ្យ

រាជធានីភ្នំពេញ ៖ ​ចាប់បានហើយ ជនដៃដល់ម្នាក់ដែលចា.ក់បុរសជាកម្មករទឹកបរិសុទ្ធ បណ្តាលឱ្យស្លាប់ ​ក្នុង​ទំនាស់ពាក្យសម្តីឌឺដង ក្នុងវង់ផឹកសុី កាលពីយប់ថ្ងៃទី២០ កក្កដា ឆ្នាំ២០២៤ នៅខណ្ឌច្បារអំពៅ ។ គួររំលឹកថា ព្រោះតែ​ពាក្យ​សម្តី​ឌឺដង​ប៉ុន្មាន​ម៉ាត់​នេះ ចា​.​ក់​ស្លា​.​ប់​កម្មករ​ទឹក​សុទ្ធ​ម្នាក់

បន្ទាប់ពីទទួលបានព័ត៌មានខាងលើនេះ ឯកឧត្តម​ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាន កម្លាំងជំនាញរបស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានដឹកនាំសហការ ជាមួយកម្លាំងជំនាញរបស់អធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រហូតកំណត់បានអត្តសញ្ញាណ និងទីតាំងលាក់ខ្លួនរបស់ជនសង្ស័យ។

លុះនៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៤ វេលាម៉ោង៤ នឹង ១០នាទីរសៀល កម្លាំងជំនាញដឹកនាំដោយ លោកឧត្តមសេនីយ៍ត្រី ហ៊ុន មុន្នីរ័ត្ន, លោកវរសេនីយ៍ឯក ហែម បូណា និងលោកវរសេនីយ៍ឯក ឆាន់ គឹមលី អនុប្រធាននាយកដ្ឋាន បានបន្តដឹកនាំសហការរហូតឃាត់ខ្លួនបានជនសង្ស័យខាងលើនៅត្រង់ចំណុច ភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៤ វេលាម៉ោង០៨ នឹង ២០នាទីយប់ មានករណីឃាតកម្មមួយកើតឡើងនៅត្រង់ចំណុច ផ្លូវលំ ភូមិចំពុះក្អែក សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ បង្កឡើងដោយជនសង្ស័យឈ្មោះ លី ជីវ័ន្ត ហៅ ពយ ភេទប្រុស អាយុប្រហែល៣៣ឆ្នាំ ជនជាតិខ្មែរ បានធ្វើសកម្មភាពស្ទុះយកកាំបិតចាក់សម្លាប់ជនរងគ្រោះឈ្មោះ ចាន់ ឆៃយ៉ា ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ ក្រោយពីបានទាស់ពាក្យសម្តី និងប្រតាយប្រតប់ ក្នុងវូងផឹងស៊ី ។ បន្ទាប់ពីធ្វើសកម្មភាពរួចជនសង្ស័យបានជិះម៉ូតូម៉ាកស្កូបពី ពណ៌ស មិនចាំផ្លាកលេខគេចខ្លួនបាត់។

ក្រោយពីបានធ្វើការសាកសួរបឋម ជនសង្ស័យខាងលើបានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពចាក់ទៅលើជនរងគ្រោះប្រាកដមែន ក្រោយពីទាស់ពាក្យសម្តី និងប្រតាយប្រតប់គ្នាជាមួយជនរងគ្រោះ។ បច្ចុប្បន្ននាយកដ្ឋាន កំពុងអនុវត្តបន្ដតាមនីតិវិធី៕ (ដោយ ៖ រដ្ឋា)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ