ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធ្លាប់ជា Queen of K-Pop, ពេលនេះប្រជាប្រិយភាពរបស់តារាចម្រៀង Hyuna ធ្លាក់ដល់បាតហៅលែងឮ

1 ខែ មុន

(កូរ៉េខាងត្បូង)៖ កាលពីថ្ងៃទី៨ ខែកក្កដា សហគមន៍អ្នកគាំទ្រ Kpop មានការភ្ញាក់ផ្អើលជាខ្លាំងចំពោះព័ត៌មានដែលថា HyunA និងអតីតសមាជិកក្រុម BEAST លោក…

(កូរ៉េខាងត្បូង)៖ កាលពីថ្ងៃទី៨ ខែកក្កដា សហគមន៍អ្នកគាំទ្រ Kpop មានការភ្ញាក់ផ្អើលជាខ្លាំងចំពោះព័ត៌មានដែលថា HyunA និងអតីតសមាជិកក្រុម BEAST លោក Yong Junhyung ត្រៀមរៀបការហើយ។ ហើយក៏ដោយសារតែនាងមានទំនាក់ទំនងថ្មីនេះហើយ នាងត្រូវ​បាន​អ្នក​គាំទ្រ​ងាក​ចេញ ធ្វើ​ពហិការ លែងគាំទ្រសកម្មភាពចម្រៀងរបស់នាង។

ចាប់តាំងពីដើមឆ្នាំមក HyunA បានប្រឈមមុខនឹងរលកនៃការធ្វើពហិការពីអ្នកគាំទ្ររបស់នាង ក្រោយពីប្រកាសពីទំនាក់ទំនងជាមួយលោក Yong Junhyung ជាសាធារណៈដែលតារាប្រុសរូបនេះជាប់ពាក់ព័ន្ធក្នុងករណីក្លិប Burning Sun។

នៅដើមខែឧសភា HyunA បានត្រលប់មកវិញជាមួយនឹងចម្រៀង Attitude និងបទ Q&A ។  ជាអាល់ប៊ុម ដំបូងបង្អស់ដែល HyunA ចេញនៅក្រោមផលិតកម្ម At Area បន្ទាប់ពីចាកចេញពី P Nation របស់ PSY ក្នុងខែសីហា ឆ្នាំ២០២២។ ពី​ការ​ក្លាយ​ជា​តារា​ទោល​ដ៏​ល្បី​លំដាប់​ទី​ពីរ​ក្នុង​ប្រទេស​កូរ៉េ លើក​នេះ HyunA បាន​ត្រឡប់​មក​វិញ​ហើយធ្លាក់កូដខ្លាំង​ដោយ​ MV បទចម្រៀង ដែលមានចំណងជើងថា Q&A មានការចូលទស្សនាតែ ១៧០,០០០ប៉ុណ្ណោះបន្ទាប់ពីការចេញផ្សាយ ២៤ម៉ោង ពុំមានចំណាត់ថ្នាក់ក្នុងតារាងតន្ត្រីឌីជីថលរបស់កូរ៉េ មានមនុស្សតិចណាស់ដែលដឹងថា HyunA បានចេញបទចម្រៀងថ្មី។

ដូចការរំពឹងទុក សកម្មភាពតន្ត្រីបន្ទាប់របស់ HyunA ជួបការលំបាក។ HyunA បានប្រកាសដំណើរប្រគុំតន្ត្រី My Attitude Tour 2024។ ក្នុងពេលដ៏ខ្លី តារាចម្រៀងស្រីនឹងចាប់ផ្តើមសម្តែងនៅសហរដ្ឋអាមេរិក។ ធួរខនសឺតនេះត្រូវបានគេរំពឹងថានឹងចាប់ផ្តើមនៅថ្ងៃទី៧ ខែសីហានៅទីក្រុង Dallas រដ្ឋ Texas និងមានរយៈពេលរហូតដល់ថ្ងៃទី២១ ខែសីហានៅទីក្រុង Berkeley រដ្ឋកាលីហ្វ័រញ៉ា។

ទោះយ៉ងណាការប្រគុំតន្ត្រីចំនួន៤ របស់ HyunA នៅទូទាំងសហរដ្ឋអាមេរិក និងកាណាដាត្រូវបានលុបចោល ដោយស្ងាត់ៗ មានមនុស្ស​ជា​ច្រើន​បាន​និយាយ​ថា មូល​ហេតុ​ដែល​នាង​លុប​ចោល​ការ​សម្ដែង​គឺ​ដោយ​សារ​តែការលក់សំបុត្របានតិច។ ជាការពិតណាស់ ការលក់សំបុត្រប្រគុំតន្ត្រីនៅអាមេរិកខាងជើងមិនងាយស្រួលនោះទេ ជាពិសេសសម្រាប់តារា Kpop ។

មិន​ត្រឹម​តែ​លក់​សំបុត្រ​រហូត​ដល់​លុប​ចោល​កម្មវិធីធួរខនសឺតនៅអាមេរិក​ទេ HyunA ក៏​ត្រូវ​បាន​គេ​ធ្វើ​ពហិការ​ពី​ឆាក​តន្ត្រី​ដែល​នាង​ចូល​រួម​ដែរ។ ថ្មីៗ​នេះ តារា​ចម្រៀង​ស្រី​បាន​ចូល​រួម​ក្នុង​មហោស្រព​តន្ត្រី​មួយ​ដែល​នាង​បាន​នាំ​យក​បទ​ចម្រៀង​ជាល្បីរបស់នាង​ដែល​ទស្សនិកជន​កូរ៉េ​បាន​ស្គាល់។ ប៉ុន្តែនៅពេលដែល HyunA យកមីក្រូហ្វូនឱ្យទស្សនិកជនច្រៀងតាម ហើយហ្វូងមនុស្សនៅស្ងៀម មិនស្រែកហ៊ោ ពោលគឺមិនរីករាយនឹងឆាកតន្រ្តីដែលមានវត្តមាននាងនោះទេ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ