ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឡានប្រមូលសំរាមបើកទាក់ខ្សែភ្លើងអូសកាត់ទទឹងផ្លូវ បា.ក់បង្គោលភ្លើង និងដើមជ្រៃក្រឹម

2 ខែ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ រថយន្ត​ប្រមូលសំរាមរបស់ក្រុមហ៊ុន សុិនទ្រី បើកបរបម្រុងបត់ចូលផ្លូវលំ ដើម្បី

រាជធានីភ្នំពេញ ៖ រថយន្ត​ប្រមូលសំរាមរបស់ក្រុមហ៊ុន សុិនទ្រី បើកបរបម្រុងបត់ចូលផ្លូវលំ ដើម្បីប្រមូលសំរាម ក៏បានទាក់ខ្សែភ្លើង បណ្តាល​ឱ្យ​បាក់បង្គោលភ្លើងមួយដើម នឹងរលំដើមជ្រៃក្រឹមមួយដើម បាក់កាត់ទទឹងផ្លូវ ។

​ហេតុការណ៍ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង៩នឹង៣០នាទីយប់ថ្ងៃទី​២១ ខែកក្កដា ឆ្នាំ២០២៤ នៅចំណុចទល់មុខហាងជួបឃ្លាន ស្ថិតតាមបណ្ដោយផ្លូវ៤៣០កែងផ្លូវ៥០៤ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញរថយន្តប្រមូលសំរាមរបស់ក្រុមហ៊ុនស៊ិនទ្រី ពណ៌លឿង បានបើកមកប្រមូលសំរាម តាមបណ្ដោយផ្លូវ៤៣០ ក្នុង​ទិសដៅពីត្បូងទៅជើង ខណៈមកដល់ចំណុចកើតហេតុ រថយន្តបានបួងចង្កូតបត់ស្ដាំឡើងទៅផ្លូវ៥០៤ ​ក្នុង​គោល​បំណង​ប្រមូលសំរាមបន្តតាមដងផ្លូវ តែគាប់ជួនពេលនោះ ដោយសារតែអ្នកបើកបរខ្វះការប្រុងប្រយ័ត្នមិនបានមើលលើ មើលក្រោម ឱ្យ​បានច្បាស់លាស់ ធ្វើឲ្យរថយន្តជ្រុលទៅទាក់ខ្សែភ្លើងដែល​អូសកាត់ទទឹងផ្លូវ បណ្ដាលឲ្យទាញបាក់បង្គោលភ្លើងអស់ចំនួនមួយដើម និងដើមជ្រៃក្រឹមមួយដើម ​ព្រមទាំង​ស្លាកសញ្ញារបស់ហាងជួបឃ្លាន អស់មួយដើមផងដែរ ។

ក្នុងហេតុការណ៍នេះដែរ មិនបង្កឲ្យមានគ្រោះថ្នាក់ដល់មនុស្សណាម្នាក់ ឬអ្នកដំណើរណាម្នាក់នោះទេ គឺខូចខាតខ្សែភ្លើងខ្សែអុបទិក, បាក់ដើមជ្រៃក្រឹម១ដើម, បាក់បង្គោលភ្លើងបេតុង១ដើម និងបង្គោលស្លាកយីហោហាង ជួបឃ្លាន អស់មួយដើម​ផងដែរ​ ។

ក្រោយកើតហេតុ កម្លាំងគណៈបញ្ជាការខណ្ឌចំការមន បានចុះមកដល់កន្លែងកើតហេតុ ដើម្បីកាត់យកដើមឈើចេញ នឹងបន្តទាក់ទងទៅអគ្គិសនីកម្ពុជា អោយមកជួយជួសជុលប្រព័ន្ធខ្សែភ្លើងជូនប្រជាពលរដ្ឋ អោយមានអគ្គិសនីប្រើប្រាស់ឡើងវិញ ។

ដោយសារមិនមានដំណោះស្រាយ ភ្លាមៗរថយន្តប្រមូលសំរាម ត្រូវបាន​ប្រគល់ឲ្យសមត្ថកិច្ចជំនាញចរាចរណ៍ក្រុងវាស់វែងយកទៅរក្សាទុករង់ចាំដំណោះស្រាយនៅពេលក្រោយ ៕ (ដោយ ៖ រដ្ឋា និងយឹមឈឿន)

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ