ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​ធិ​បតី​៖ សង្ឃឹមថា​ចំណាត់ការ​របស់​ធនា​គារជាតិ​នៃ​កម្ពុជានឹង​​លុបបំបាត់​បញ្ហា​លំបាក​ ពាក់ព័ន្ធ​​ការ​ចាយ​លុយ​ដុល្លារ​​នៅ​​ខេត្តសៀមរាប

8 ខែ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖ ​សម្តេច​ធិ​បតី ​ហ៊ុន ម៉ា​ណែ​ត​ នាយក​រដ្ឋមន្ត្រី​កម្ពុជា​ បាន​គូសបញ្ជាក់​ថា​ ដោយ​សង្ឃឹមថា​ ចំណាត់ការ​របស់​ធនាគារជាតិ​នៃ​កម្ពុជា​នឹង​លុប​​បំបាត់​បញ្ហា​លំបាក​ ពាក់ព័ន្ធ​នឹង​ការ​ចាយ​ក្រដាសប្រាក់​ដុល្លារ​អា​មេ​រិ​ក​នៅ​ខេត្តសៀមរាប​។…

រាជធានី​ភ្នំពេញ ​៖ ​សម្តេច​ធិ​បតី ​ហ៊ុន ម៉ា​ណែ​ត​ នាយក​រដ្ឋមន្ត្រី​កម្ពុជា​ បាន​គូសបញ្ជាក់​ថា​ ដោយ​សង្ឃឹមថា​ ចំណាត់ការ​របស់​ធនាគារជាតិ​នៃ​កម្ពុជា​នឹង​លុប​​បំបាត់​បញ្ហា​លំបាក​ ពាក់ព័ន្ធ​នឹង​ការ​ចាយ​ក្រដាសប្រាក់​ដុល្លារ​អា​មេ​រិ​ក​នៅ​ខេត្តសៀមរាប​។

សម្តេច​ធិ​បតី​បាន​សរសេ​រលើ​បណ្តាញ​សង្គម ​នៅ​ថ្ងៃ​ទី​២២ ខែកក្កដា ឆ្នាំ​២០២៤ ​យ៉ាង​ដូច្នេះ​ថា
«ខ្ញុំ​សូម​អរគុណ​ និង​កោតសរសើរ​ចំពោះ​លោក​ជំទាវ ជា សេរី ទេសាភិបាល​ធនាគារជាតិ​នៃ​កម្ពុជា ចំពោះ​ចំណាត់ការ​ដ៏​ឆាប់រហ័ស ក្នុង​ការ​ដាក់​ចេញ​នូវ​គោលការណ៍​ពាក់ព័ន្ធ​នឹង​ការ​សម្រួល
​ល​ក្ខខណ្ឌ​ សម្រាប់​ការ​ចាយ​ក្រដាសប្រាក់​ដុល្លារ​អា​មេ​រិ​ក ដែល​មាន​សភាព​ចាស់​ប្រឡាក់ ឬ​ខូចខាត​ខ្លះ​នៅ​ខេត្តសៀមរាប​»។

សម្តេច​នាយក​រដ្ឋមន្ត្រី​បាន​លើក​ឡើង​ថា បញ្ហា​លំបាក​ពាក់ព័ន្ធ​នឹង​ការ​ចាយវាយ​ក្រដាសប្រាក់​ដុល្លារ​អា​មេ​រិ​ក​ដែល​មាន​សភាព​ចាស់​ ប្រឡាក់ ឬ​ខូចខាត​ខ្លះ បាន​បង្ក​ការ​លំបាក​សម្រាប់​ការ​លក់ដូរ​របស់​ប្រជាពលរដ្ឋ​នៅ​ក្នុង​ខេត្ត ដែល​បញ្ហា​នេះ ត្រូវ​បាន​បងប្អូន​អ្នក​លក់ដូរ​ប្រាប់​ខ្ញុំ​ផ្ទាល់ ពេល​ដែល​ខ្ញុំ​ចុះ​ទៅ Pub Street កាលពី​យប់​ថ្ងៃ​ទី​១៧ កក្កដា ២០២៤ កន្លង​ទៅ​នេះ​ ។

សម្តេច​ធិ​បតី​បាន​គូសបញ្ជាក់​បន្ថែម​ថា «ខ្ញុំ​សង្ឃឹមថា ​ចំណាត់ការ​របស់​ធនាគារជាតិ​នៃ​កម្ពុជា នឹង​លុប​​បំបាត់​បញ្ហា​លំបាក​ពាក់ព័ន្ធ​នឹង​ការ​ចាយ​ក្រដាសប្រាក់​ដុល្លារ​អា​មេ​រិ​ក និង​ជួយ​សម្រួល​ដល់​ការ​លក់ដូរ​របស់​បងប្អូន​ប្រជាពលរដ្ឋ ក៏​ដូច​ជា​ទេសចរណ៍​ដែល​ទស្សនា​ខេត្តសៀមរាប​ផង​ដែរ» ​។

ជាមួយ​គ្នា​នោះ​ដែរ ​សម្តេច​ធិ​បតី​បាន​ស្នើ ​សូម​​ឱ្យ​សាខា​ធនាគារជាតិ​នៃ​កម្ពុជា​ខេត្តសៀមរាប បណ្ដា​​ធនាគារឯកជន​ទាំងអស់​នៅ​ក្នុង​ខេត្តសៀមរាប ក៏​ដូច​ជា​បណ្ដា​អាជីវកម្ម​ឯកជន និង​បងប្អូន​ប្រជាពលរដ្ឋ​អ្នក​លក់ដូរ​ទាំងអស់​នៅ​ក្នុង​ខេត្ត ចូលរួម​អនុវត្ត​នូវ​គោលការណ៍​ថ្មី​របស់​ធនាគារជាតិ​នៃ​កម្ពុជា​ឱ្យ​បាន​ស្រុះគ្នា ដើម្បី​កុំ​ឲ្យ​មាន​បញ្ហា​ពាក់ព័ន្ធ​នឹង​ការ​ចាយ​ក្រដាសប្រាក់​ដុល្លារ ដែល​មាន​សភាព​ចាស់ ឬ​ប្រឡាក់​បន្ត​ទៀត ​៕ ​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ