ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អណ្តើក​ហ្លួង​នៅ​កម្ពុជា នៅ​សល់​ប្រមាណ​១០០​ក្បាល​ប៉ុណ្ណោះ

1 ខែ មុន
  • ភ្នំពេញ

នៅ​ក្នុង​ចំណោម​អណ្តើក ដែល​មាន​វត្ថ​មាននៅ​កម្ពុជា អណ្តើក​ហ្លួង ត្រូវ​បាន​គេ​ដឹង​ថា គឺជា​ប្រភេទ​សត្វ​ដ៏​កម្រ​បំផុត​នៅ​កម្ពុជា ដោយ​វា​នៅ​សល់​ប្រមាណ​ជា

នៅ​ក្នុង​ចំណោម​អណ្តើក ដែល​មាន​វត្ថ​មាននៅ​កម្ពុជា អណ្តើក​ហ្លួង ត្រូវ​បាន​គេ​ដឹង​ថា គឺជា​ប្រភេទ​សត្វ​ដ៏​កម្រ​បំផុត​នៅ​កម្ពុជា ដោយ​វា​នៅ​សល់​ប្រមាណ​ជា ១០០ ក្បាល ប៉ុណ្ណោះ ។

ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២១ ខែកក្កដា ឆ្នាំ​២០២៤​ថា ចំនួន​សរុប​នៃ​សត្វ​នេះ ត្រូវ​បាន​ប៉ាន់​ប្រមាណ​ថា មាន​ចំនួន​ប្រហែល​១០០​ក្បាល​ប៉ុណ្ណោះ នៅ​ក្នុង​ប្រទេស​កម្ពុជា​។

ប្រភព​ដដែល បាន​បន្ត​ថា អណ្តើក​ហ្លួង ត្រូវ​បាន​ប្រកាស​ថា ជា​សត្វ​ល្មូ​ន​តំណាង​ជាតិ​របស់​កម្ពុជា ក្នុង​ឆ្នាំ ២០០៥ ហើយ​វា​ជា​សត្វ​ដែល​ត្រូវ​បាន​ប្រទះ​ឃើញ​មាន​វត្តមាន តែ​នៅ​ក្នុង​ប្រទេស​កម្ពុជា ម៉ា​ឡេ​ស៊ី និង​ឥណ្ឌូ​នេ​ស៊ី​តែ​ប៉ុណ្ណោះ​។

ដោយសារ​តែ​ស្ថានភាព​បែប​នេះ លោក ឌិ​ត ទីណា រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បាន​ចុះ​ទៅ​សម្ពោធ​ស្រះ​ចិញ្ចឹម និង​បង្កាត់​ពូជ​អណ្ដើក​ហ្លួង នៅ​មជ្ឈមណ្ឌល​អភិរក្ស​សត្វ​ល្មូ​ន នៅ​ភូមិ​ទួល​គគីរ​លើ ឃុំ​ទួល​គគីរ ស្រុក​មណ្ឌល​សីមា ខេត្តកោះកុង​។

ទីនោះ គឺជា​ទីកន្លែង​មាន​សុវត្ថិភាព សម្រាប់​ការ​អភិរក្ស​សត្វ​អណ្តើក​ហ្លួង និង​ក្រពើ​ត្រី តាម​រយៈ​ការ​ចិញ្ចឹម​មើលថែ បង្កាត់​ពូជ និង​ភ្ញាស់​ពង​កូនអណ្តើក​ហ្លួង និង​ក្រពើ​ត្រី រហូត​ដល់​ពួក​វា​ធំធាត់​អាច​លែង​ចូល​ទៅ​ក្នុង​ប្រព័ន្ធ​ព្រែក​ស្រែអំបិល ដែល​ជាទី​ជម្រក​ធម្មជាតិ​របស់​ពួក​វា​។

នា​ឱកាស​នោះ លោក រដ្ឋមន្ដ្រី បាន​ចូលរួម​លែង​អណ្តើក​ហ្លួង​ចំនួន​២០​ក្បាល ចូល​ក្នុង​ប្រព័ន្ធ​ព្រែក​ស្រែអំបិល ក្នុង​នោះ​អណ្តើក​ហ្លួង​ចំនួន​១២​ក្បាល មាន​បំពាក់​ឧបករណ៍​បញ្ជូន​សំឡេង ដើម្បី​តាមដាន​ចលនា អត្រា​រស់រាន និង​ការ​ប្រើប្រាស់​ទីជម្រក​របស់​អណ្តើក​ហ្លួង​ទាំងនោះ​។

ការ​អង្កេត​តាមដាន​សត្វ​អណ្តើក​ហ្លួង​ទាំងនេះ បន្ទាប់​ពី​ពួក​វា​ត្រូវ​បាន​លែង​ចូល​ទីជម្រក​ធម្មជាតិ ពិតជា​មាន​សារសំខាន់​ណាស់​ក្នុង​ការ​ការពារ និង​ស្តារ​ចំនួន​សត្វ​អណ្តើក​ហ្លួង​ឱ្យ​កើនឡើង​វិញ​ក្នុង​ទីជម្រក​ធម្មជាតិ​។

ដោយ ៖ ស ផា​ន់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ