ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលរដ្ឋ១៧នាក់ត្រូវបានដឹកមកសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកស្រុកបរកែវ បន្ទាប់ទទួលទានផ្សិតម៉្យាង

1 ខែ មុន
  • រតនគិរី

ខេត្តរតនគិរី ៖ ប្រជាពលរដ្ឋ​១៧​នាក់ ត្រូវ​បាន​ដឹក​មក​សង្គ្រោះ​បន្ទាន់ នៅ​មន្ទីរ​បង្អែក​ពេទ្យ​ស្រុក​បរ​កែវ បន្ទាប់​ពី​ពួក​គាត់​ដក​ផ្សិត​ម្យ៉ាង​មក​ធ្វើ​ម្ហូប​ទទួលទាន នេះ​បើ​តាម​ការ​អោយ​ដឹង​ពី​លោក​វេជ្ជៈបណ្ឌិត អេ​ង គុណ​វុ​ឌ្ឍ ប្រធាន​ការិយាល័យ​ជំងឺឆ្លង…

ខេត្តរតនគិរី ៖ ប្រជាពលរដ្ឋ​១៧​នាក់ ត្រូវ​បាន​ដឹក​មក​សង្គ្រោះ​បន្ទាន់ នៅ​មន្ទីរ​បង្អែក​ពេទ្យ​ស្រុក​បរ​កែវ បន្ទាប់​ពី​ពួក​គាត់​ដក​ផ្សិត​ម្យ៉ាង​មក​ធ្វើ​ម្ហូប​ទទួលទាន នេះ​បើ​តាម​ការ​អោយ​ដឹង​ពី​លោក​វេជ្ជៈបណ្ឌិត អេ​ង គុណ​វុ​ឌ្ឍ ប្រធាន​ការិយាល័យ​ជំងឺឆ្លង និង​ចាក់​ថ្នាំ​បង្ការ​នៃ​មន្ទីរ​សុខាភិបាល​ខេត្តរតនគិរី បានអោយ​ដឹង នៅ​ព្រឹក​ថ្ងៃ​ទី​២១ ខែកក្កដា ឆ្នាំ​២០២៤​នេះ ។ នេះបើតាមមន្ទីរព័ត៌មានខេត្តរតនគិរី បានបង្ហោះ ។

លោក​វេជ្ជៈបណ្ឌិត អេ​ង គុណ​វុ​ឌ្ឍ បាន​បញ្ជាក់​ថា ប្រជាពលរដ្ឋ នៅ​ភ​មិ​ប៉ក់​ប៉ូ ឃុំ​ប៉ក់​ញ៉ៃ ស្រុក​អូរ​យ៉​ដាវ ខេត្តរតនគិរី​ចំនួន​១៧​នាក់ ត្រូវ​បាន​ដឹក​មក​សង្គ្រោះ​បន្ទាន់​នៅ មន្ទីរ​បង្អែក​ពេទ្យ​ស្រុក​បរ​កែវ បន្ទាប់​ពី​ពួក​គាត់​ដក​ផ្សិត​ម្យ៉ាង​មក​ធ្វើ​ម្ហូប​ទទួលទាន​។

លោក វេជ្ជៈ បណ្ឌិត​បាន​បន្ត​ថា ក្នុង​ចំណោម អ្នកជំងឺ​សរុប ១៧ នាក់ មាន​ស្រី​៤ នាក់ ក្មេង​១​នាក់ បាន​ចូល​មក​មន្ទីរពេទ្យ​ជា​បន្តបន្ទាប់​ចាប់ពី​ម៉ោង​០១ ទាប​ភ្លឺ ថ្ងៃ​ទី ២១ ខែកក្កដា ឆ្នាំ​២០២៤ ដោយ​អ​ក្ការ​: រាគ ក្អួត ចុកពោះ​ខ្លាំង​។ ហើយ​ក្នុង​ចំណោម​អ្នក​ទាំង ១៧​នេះ មាន ក្មេង​ម្នាក់​ដែល​សន្លឹម និង​រាគ​ក្អួត​ខ្លាំង ខាង​មន្ទីរពេទ្យ​បង្អែក បរ​កែវ​បាន​បញ្ជូន​បន្ត​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត ។ ចំណែក​អ្នក​ទាំង​១៦ ដែល​នៅ​សល់ ក្រោយ​បាន​ទទួល​ការ​ព្យាបាល ពួក​គាត់​មាន​អ​ក្ការ​: ធូ​ស្រាល​ហើយ កំពុង​ពិនិត្យ​ព្យាបាល​បន្ត នៅ​មន្ទីរពេទ្យ​បង្អែក​បរ​កែវ ។

ខណៈ​ពិនិត្យ​ឃើញ​ស្ថានការណ៍​ដូច្នេះ ឯកឧត្តម ញ៉ែ​ម សំ​អឿ​ន​អភិបាលខេត្ត​រតនគិរី បាន​ធ្វើការ​អំពាវនាវ ដល់
ប្រជាពលរដ្ឋ​នៅ​ក្នុង​ខេត្តរតនគិរី សូម​មេត្តា ប្រុង​ប្រយ័ត្ន​កុំ​បរិភោគ​ផ្សិត ដែល​ស្គាល់​មិន​ច្បាស់​ពីព្រោះ​អាច​បណ្តាល​អោយ​ពុល ជា​ពិសេស​ផ្សិត​ដូច​ក្នុង​រូបភាព​បង្ហាញ​ជូន​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ