ការនាំចេញផលិតផលកសិកម្មមានកំណើនខ្លាំង មិនធ្លាប់មានក្នុងរយៈពេល៥ឆ្នាំ
ការនាំចេញកសិផលរបស់កម្ពុជា សម្រេចបានជាង ៦លានតោន កើនឡើងជិត ៦០ភាគរយ ក្នុងឆមាសទី១ ឆ្នាំ២០២៤ ធៀបនឹងឆមាសទី១ ក្នុងឆ្នាំ២០២៣ ដែលជាកំណើនមិនធ្លាប់មាន…
ការនាំចេញកសិផលរបស់កម្ពុជា សម្រេចបានជាង ៦លានតោន កើនឡើងជិត ៦០ភាគរយ ក្នុងឆមាសទី១ ឆ្នាំ២០២៤ ធៀបនឹងឆមាសទី១ ក្នុងឆ្នាំ២០២៣ ដែលជាកំណើនមិនធ្លាប់មាន…
ការនាំចេញកសិផលរបស់កម្ពុជា សម្រេចបានជាង ៦លានតោន កើនឡើងជិត ៦០ភាគរយ ក្នុងឆមាសទី១ ឆ្នាំ២០២៤ ធៀបនឹងឆមាសទី១ ក្នុងឆ្នាំ២០២៣ ដែលជាកំណើនមិនធ្លាប់មាន ក្នុងរយៈពេល ៥ឆ្នាំចុងក្រោយ ។
ក្រសួងកសិកម្ម រុក្ឋាប្រមាញ់ និងនេសាទ បានឲ្យដឹងថា កសិផលទាំងនេះបាននាំចេញទៅកាន់ទីផ្សារ គោលដៅចំនួន ៧៧ប្រទេសទូទាំងពិភពលោក នៅក្នុងទឹកប្រាក់សរុបជិត៣ពាន់ លានដុល្លារ។
ប្រភពដដែលបានឲ្យដឹងថា កសិផលក្រៅពីស្រូវ-អង្ករមាន ជាង១.៨០០លានដុល្លារ ហើយ ស្រូវជាង៤០០លានដុល្លារ, អង្ករជាង២០០លានដុល្លារ, ដំឡូងមីជាង ៤៥០លានដុល្លារ។
ប្រភពដដែលបានឲ្យដឹងថា ៩៤% នៃកសិផលកម្ពុជា គឺឆ្ពោះទៅកាន់ទីផ្សារសំខាន់ៗដូចជា ប្រទេសចិនមាន ចេក អង្ករ ដំឡូងមី ស្វាយ និងមៀន ។ ប្រទេសរៀតណាមមាន ស្រូវ ចន្ទី ដំឡូងមី ស្វាយស្រស់ និងប្រទេសថៃមាន ដំឡូងមី ស្វាយស្រស់ ម្ទេស កន្ទក់ ។
ប្រភពដដែលបានបន្តថា កសិផលកម្ពុជា ដែលកំពុងមានកំណើនទីផ្សារក្រៅពីស្រូវ ស្វាយចន្ទី និងដំឡូងមី ស្វាយស្រស់ ដំណាប់ស្វាយ ទុរេន គ្រាប់ពោត មៀនស្រស់ ម្រេច និងម្ទេសស្រស់។ ប្រភពដដែលសង្កត់ធ្ងន់ថា គ្រាប់ស្វាយចន្ទីឆៅ មានទំហំនាំចេញជាង ៨០០លានដុល្លារ ប្រហែល ១ភាគ៣ នៃតម្លៃនាំចេញ កសិផលសរុបរបស់កម្ពុជា ៕
ចែករំលែកព័តមាននេះ