ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ស.ត់តែស្ទឹងមង្គលបូរីរីងទឹក ខណៈស្ទឹងសិរីសោ​ភ័ណ​សល់ទឹកខ្លះ និងអាចប្រឈមគ្មានទឹកប្រើ

1 ខែ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ ដងស្ទឹងមង្គលបូរី និងស្ទឹងសិរីសោភ័ណ មិនទាន់មានទឹកគ្រប់គ្រាន់នៅ​

ខេត្តបន្ទាយមានជ័យ ៖ ដងស្ទឹងមង្គលបូរី និងស្ទឹងសិរីសោភ័ណ មិនទាន់មានទឹកគ្រប់គ្រាន់នៅ​ឡើយ ហើយ​អាចប្រឈមទឹកប្រើប្រាស់ទៅទៀត រហូតដល់ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤នេះ។

ជាក់ស្តែងថ្មីៗនេះ ក្រុមហ៊ុនទឹកស្អាតខាងស្រុកមង្គលបូរីបានត្អូញត្អែរថា គ្មានភ្លៀងធ្លាក់គ្រប់គ្រាន់ទេ អាចកន្លៈខែទៀតប្រឈមគ្មានទឹកសម្រាប់ផលិតទឹកស្អាតសម្រាប់ប្រជាពលរដ្ឋប្រើប្រាស់នោះទេ ព្រោះទឹកស្ទឹងមង្គលបូរី រហូតពេលនេះទឹករីងគ្មានក្នុងស្ទឹងដែលប្រើប្រាស់ទឹកស្រះបម្រុងផលិតសម្រាប់ប្រើប្រាស់តែមិនបានគ្រប់គ្រាន់ឡើយ។

ប្រជាពលរដ្ឋបានបញ្ជាក់ថា នៅខេត្តបន្ទាយមានជ័យ មួយរយៈពេលនេះមានភ្លៀងធ្លាក់ដែរ តែតិចតួច អាចសើមដី គ្រាន់ដំណាំកសិកម្មមានចំការ និងស្រែស្រូវអាចរស់បានវាមិនស្វិតងាប់ តែមិនគ្រប់គ្រាន់ ព្រោះខេត្តបន្ទាយមានជ័យ ប្រជាកសិករពេញនិយមបង្កបង្កើនផលស្រូវស្រាលដែលជាប្រភេទស្រូវមិនប្រកាន់រដូវ ខ្លះបង្កបង្កើនផលបាន១ទៅ២ខែ ហើយនៅសល់ប្រមាណ១ខែជាងទៀតអាចដល់ខែប្រមូលផលស្រូវអ៊ីអ៊ែ និងស្រូវសែនក្រអូប តែពេលនេះមិនទាន់មានទឹកដាក់ស្រូវនៅ​ឡើយ។

លោក ឡាយ សុធី អនុប្រធានមន្ទីធនធានទឹកនិងឧតុនិយមខេត្តបន្ទាយមានជ័យបានប្រាប់ថារហូតដល់ពេលនេះ នៅតាមដងស្ទឹងមង្គលបូរី និងស្ទឹងសិរីសោភ័ណមិនទាន់មានទឹកគ្រប់គ្រាន់នៅឡើយទេ ដូចជាដងស្ទឹងមង្គលបូរី ត្រូវបានទឹករីងដាច់ឃើញគោកជាកន្លែងដែលភាគច្រើនប្រជាពលរដ្ឋរស់តាមដងស្ទឹងប្រើប្រាស់ទឹកអណ្តូង និងដងស្ទឹងសិរីសោភ័ណគឺសល់ទឹកចាស់អាចនៅប្រើប្រាស់បាន។

លោកបានបញ្ជាក់ថា ក្រោយមានភ្លៀងធ្លាក់ច្រើននៅផ្នែកខាងលើ ពេលនេះឃើញសំណង់បរវេល ស្រុកបរ​វេល ខេត្តបាត់ដំបង បានបើកទំលាក់ចូលស្ទឹងមង្គលបូរី អាចពេលនេះដល់ឃុំសឿ ជាប់ព្រំប្រទល់ ឃុំល្វា អាចមួយសប្តាហ៍ទៀត អាចដល់សំណង់ពោធិ៍២ដើម ឃុំរហាត់ទឹកអាចចែកចាយ ព្រោះទឹកស្ទឹងមង្គលបូរី និងស្ទឹងសិរីសោភ័ណនៅអំឡុងខែសីហា មានទឹកក្នុងស្ទឹងគ្រប់គ្រាន់ និងខែតុលា បើមានទឹកខ្លាំងអាចប្រឈមលិចលង់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ