ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សោកស្តាយ! តារាចិនជើងចាស់ ល្បីក្នុងភាពយន្តក្បាច់គុនចិន បានទទួលមរណភាពក្នុងវ័យ៧៨ឆ្នាំ

11 ខែ មុន

(ចិន)៖ លោកស្រី Cheng Pei-pei ដែលជាតារាសម្ដែងចិនជើងចាស់ ពូកែខាងក្បាច់គុនដ៏ល្បី បានទទួលមរណភាពក្នុងវ័យ៧៨ឆ្នាំ នៅគេហដ្ឋានរបស់ខ្លួននៅ San Francisco…

(ចិន)៖ លោកស្រី Cheng Pei-pei ដែលជាតារាសម្ដែងចិនជើងចាស់ ពូកែខាងក្បាច់គុនដ៏ល្បី បានទទួលមរណភាពក្នុងវ័យ៧៨ឆ្នាំ នៅគេហដ្ឋានរបស់ខ្លួននៅ San Francisco សហរដ្ឋអាមេរិក កាលពីថ្ងៃទី១៧ ខែកក្កដា ក្នុងអាយុ ៧៨ ឆ្នាំ។

​លោកស្រីមាន​ភាព​ល្បី​ល្បាញ​តាម​រយៈ​ខ្សែ​ភាព​យន្ត​ក្បាច់​គុន​ជា​ពិសេស​រឿង «Crouching Tiger, Hidden Dragon ដែលល្បីខ្លាំងផ្នែកគុនដាវ។

នៅព្រឹកថ្ងៃទី១៩ ខែកក្កដា កាសែត China Times បានរាយការណ៍ថាតារាសម្តែងជើងចាស់រូបនេះបានទទួលមរណភាព ក្រោយទទួលការព្យាបាលជាច្រើនឆ្នាំមកហើយ។ មិត្តរួមការងារជាច្រើនបានសម្ដែងការសោកស្ដាយចំពោះដំណឹងមរណភាពរបស់តារាស្រីរូបនេះ។

យោងតាមប្រភពលោកស្រីមានជំងឺកម្រ ដែលគេស្គាល់ថាជា corticobasal degeneration (CBD)។ ស្ថានភាពនេះបណ្តាលឱ្យចំនួនកោសិកាខួរក្បាល ខូច ដែលបណ្តាលឱ្យមានបញ្ហាកាន់តែធ្ងន់ធ្ងរឡើងជាមួយនឹងចលនា ការនិយាយ ការចងចាំ។

លោកស្រី Cheng Pei-pei កើតនៅឆ្នាំ១៩៤៦ នៅ​ទីក្រុងសៀងហៃ ជា​តារា​សម្តែង​ភាពយន្ត និង​ទូរទស្សន៍​ដ៏​ល្បី​របស់​ចិន។

លោកស្រីបានចូលសិល្បៈនៅឆ្នាំ១៩៦៣ ហើយនៅទសវត្សរ៍ទី៦០ លោកស្រីត្រូវបានគេដាក់រហស្សនាមថាជា “Queen of Martial Arts” ដោយសារព័ត៌មាន។

ហើយការបង្ហាញខ្លួនលើអេក្រង់ចុងក្រោយរបស់លោកស្រី គឺនៅក្នុងភាពយន្ត ជា របស់ Disney ដែលមានចំណងជើង “Mulan” នៅឆ្នាំ២០២០៕ ប្រភព៖ nextshark

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ