ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរ​ថា គ្រួសារ​១​សង់​ផ្ទះ​រំ.លោ.ភ​លើ​ចំណី​ផ្លូវជាតិ ហើយ​ថាបើ​ហ៊ាន​រុះរើ​គាត់​យក​ដុំ​ថ្ម​គ.ប់​

1 ខែ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖ អាជ្ញាធរ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​បាន​ប្រាប់​ថា មាន​ប្រជាពលរដ្ឋ​១​គ្រួសារ​កំពុង​តែ​សាងសង់​ផ្ទះ​រំលោភ​លើ​ចំណី​ផ្លូវជាតិ​លេខ​៣ ហើយ​ខណៈ​អាជ្ញាធរ​ចុះ​ទៅ​ហាមឃាត់​និង​ឲ្យ​រុះរើ​ចេញ ស្រាប់តែ​​​ចេញ​មក​ស្រែក​ឡូឡា​ជេរ និង​បញ្ចេញ​កាយវិការ​ច្រង៉េងច្រង៉ាង​ដាក់​អាជ្ញាធរ​យ៉ាង​ខ្លាំង តែ​អាជ្ញាធរ​មិន​បាន​តបត​វិញ​ឡើយ ។ មិនតែប៉ុណ្ណោះ​បាន​គំរាម​ថា…

រាជធានី​ភ្នំពេញ ​៖ អាជ្ញាធរ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​បាន​ប្រាប់​ថា មាន​ប្រជាពលរដ្ឋ​១​គ្រួសារ​កំពុង​តែ​សាងសង់​ផ្ទះ​រំលោភ​លើ​ចំណី​ផ្លូវជាតិ​លេខ​៣ ហើយ​ខណៈ​អាជ្ញាធរ​ចុះ​ទៅ​ហាមឃាត់​និង​ឲ្យ​រុះរើ​ចេញ ស្រាប់តែ​​​ចេញ​មក​ស្រែក​ឡូឡា​ជេរ និង​បញ្ចេញ​កាយវិការ​ច្រង៉េងច្រង៉ាង​ដាក់​អាជ្ញាធរ​យ៉ាង​ខ្លាំង តែ​អាជ្ញាធរ​មិន​បាន​តបត​វិញ​ឡើយ ។ មិនតែប៉ុណ្ណោះ​បាន​គំរាម​ថា បើ​អាជ្ញាធរ​ហ៊ាន​តែ​រុះរើ គាត់​នឹង​យក​ដុំ​ថ្ម​គប់​ជាង​ដែល​ធ្វើការ​រុះរើ​នោះ​ហើយ ។

ហេតុ​ការ​ខាងលើ​នោះ​បាន​កើតឡើង កាលពី​វេលា​រសៀល​ថ្ងៃ​ទី​១៩ ខែកក្កដា ឆ្នាំ​២០២៤ ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៣ ក្នុងភូមិ​ព្រៃ​ព្រីង​ខា​ត្បូង​២ សង្កាត់​ចោម​ចៅ​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។

មន្ត្រី​សាលា​ខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​ប្រាប់​អ្នកកាសែត​ថា បុគ្គល​ដែល​សាងសង់​សំណង់​រំលោភ​លើ​ចំណី​ផ្លូវជាតិ​នោះ​ឈ្មោះ​ហ៊ុ​ល ភា ដោយឡែក​នៅ​វេលា​ព្រឹក​ថ្ងៃ​កើតហេ​តុខាងលើ មាន​ប្រជា​ពលរដ្ឋ​ច្រើន​នាក់​បាន​ប្ដឹង​សុំ​ឲ្យ​អាជ្ញាធរ​ខណ្ឌ​ជួយ​ចាត់វិធានការ​ហាមឃាត់​ទាន់​សំណង់​នេះ​កំពុង​សាងសង់​មិន​ទាន់​ហើយ ។

ក្រោយ​ពី​ទទួល​បាន​ដំណឹង​នេះ​ហើយ នៅ​វេលា​រសៀល​ថ្ងៃ​ដដែល លោក​សក់ ច័ន្ទ​កា​ញ្ញា​រិ​ទ្ធ អភិ​បាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​ចាត់​ឲ្យ​លោក​ឈួ​ន ឆា​យ៉ា​រិ​ទ្ធ នាយក​រដ្ឋបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ ដឹកនាំ​កម្លាំង​ចុះ​ទៅ​ធ្វើការ​ហាមឃាត់​និង​រុះរើ​ចេញ​វិញ ។

មន្ត្រី​ខាងលើ​បាន​ប្រាប់​ឲ្យ​ដឹង​បន្ត​ទៀត​ថា ពេល​ទៅ​ដល់​កម្លាំង​បាន​ធ្វើការ​វាស់វែង​ឃើញ​ថា សំណង់ផ្ទះ​ខាងលើ​នោះ​សង់​រំលោភ​លើ​ចំណី​ផ្លូវ​ប្រវែង​៥,៥០​ម៉ែត្រ ទើប​កម្លាំង​ប្រាប់​ឲ្យ​ជាង​ផ្អាក​ការ​សាងសង់​សិន និង​សុំ​ជួប​ម្ចាស់ផ្ទះ​ដើម្បី​ណែនាំ​ពី​ច្ប​សប់​សាងសង់ និង​ឲ្យ​គាត់​រុះរើ​ចេញ​វិញ ។

ពេល​នោះ​ស្រាប់តែ​ម្ចាស់ផ្ទះ​មាន​គ្នា​ច្រើន​ចេញ​មក​ស្រែក​ឡូឡា​ជេរ​អាជ្ញាធរ និង​បញ្ចេញ​កាយវិការ​ច្រង៉េងច្រង៉ាង​រយៈពេល​១​ម៉ោង ចំណែក​កម្លាំង​បាន​ត្រឹមតែ​ឈរ​ស្ដាប់​ពួក​គាត់​ជេរ ដោយ​មិន​បាន​តបត​វិញ​នោះ​ឡើយ ។

ប្រភព​ដដែល​បាន​ប្រាប់​បន្ថែម​ទៀត​ថា បន្ទាប់​មក​កម្លាំង​បាន​ធ្វើការ​ពន្យល់​ពី​ច្បាប់​សាងសង់​ឲ្យ​គាត់​យល់ និង​បាន​ឲ្យ​គាត់​ធ្វើ​កិច្ចសន្យា​ដើម្បី​បញ្ឈប់​ការ​សាងសង់​នោះ ព្រមទាំង​រុះរើ​សំណង់​នោះ​ចេញ​វិញ ។ ព្រោះតែ​សង់​រំលោភ​លើ​ចំណី​ផ្លូវជាតិ ជា​ទ​ង្វើ​ខុសច្បាប់ ហើយ​បើ​អាជ្ញាធរ​បណ្ដែតបណ្ដោយ​ឲ្យ​បុគ្គល​នេះ​សាងសង់​ដោយ​មិន​អើពើ​នោះ សំណង់​ថ្មី​ៗ​ដូច​គ្នា​នេះ​និង​កើ​ឡើងជា​បន្តបន្ទាប់​ទៀត​ជាក់​ជា​មិន​ខាន ។

ខណៈនោះ​គាត់​យល់ព្រម​ផ្ដិត​មេដៃ​លើក​កិច្ចសន្យា​បញ្ឈប់​ការ​សាងសង់ ប៉ុន្តែ​មិន​យល់ព្រម​ផ្ដិត​មេដៃ​លើ​កិច្ចសន្យា​រុះរើ​នោះ​ឡើយ មិនតែប៉ុណ្ណោះ​បាន​គំរាម​ថា បើ​អាជ្ញាធរ​ហ៊ាន​តែ​ធ្វើការ​រុះរើ​ផ្ទះ​គាត់​នេះ គាត់​និង​យក​ដុំ​ថ្ម​គប់​ទៅ​លើ​ជាង​ដែល​មក​ធ្វើការ​រុះ​នោះ​ហើយ ។

លោក​សក់ កា​ញ្ញា​រិ​ទ្ធ អភិបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ​បាន​ថ្លែង​ថា ពេល​នេះ​វិធានការ​របស់​អាជ្ញាធរ​គឺ​ត្រូវ​តែ​រក្សា​ចំណី​ផ្លូវជាតិ​និង​ផ្លូវ​សាធារណៈ​នានា​ឲ្យ​បាន មិន​ឲ្យ​មាន​សំណង់​កើតឡើង​ថ្មី​បន្ត​ទៀត​នោះ​ទេ ។ ចំណែកឯ​សំណង់​ចាស់​ដែល​បាន​សាងសង់​រួច​ក្នុង​ពេល​កន្លង​មក ​និង​មាន​វិធានការ​នៅ​ក្រោយ ខណៈ​នេះ​ត្រូវ​រក្សា​ចាស់​មិន​ឲ្យ​បង្កើត​ថ្មី ដែល​នាំ​ឲ្យ​មាន​ភាព​ស្មុគស្មាញ​បន្ថែម​ទៀត​
ឡើយ ៕ ​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ