ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជំនន់​ទឹកភ្លៀង​ដំបូង​ហក់​ឡើង ធ្វើឱ្យ​​​ស្ទឹង​សង្កែ​កខ្វក់ខ្លាំង តែ​អ្នក​ភូមិ​សប្បាយ​ចាប់​ត្រី​ពុល​ទឹក

2 ខែ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង​៖ ក្រោយ​ភ្លៀង​ធ្លាក់​ជោកជាំ​នា​ប៉ុន្មាន​ថ្ងៃ​កន្លង​ទៅ​នេះ ជំនន់​ទឹកភ្លៀង​បាន​ហក់​ឡើង នៅ​ក្នុង​ដងស្ទឹង​សង្កែ នៅ​ព្រឹក​ថ្ងៃ​ទី​១៩ ក​ក្កដា ប៉ុន្តែ​អ្វី​ដែល​គូរ​ឲ្យ​កត់សម្គាល់ គេ​សង្កេត​ឃើញ​ទឹក មាន​ស្ថានភាព​កខ្វក់​ខ្លាំង រហូត​ធ្វើ​ឲ្យ​ត្រី​ពុល​ប្រជាពលរដ្ឋ​នាំ​គ្នា​ចាប់​ព្រោងព្រាត​។…

ខេត្តបាត់ដំបង​៖ ក្រោយ​ភ្លៀង​ធ្លាក់​ជោកជាំ​នា​ប៉ុន្មាន​ថ្ងៃ​កន្លង​ទៅ​នេះ ជំនន់​ទឹកភ្លៀង​បាន​ហក់​ឡើង នៅ​ក្នុង​ដងស្ទឹង​សង្កែ នៅ​ព្រឹក​ថ្ងៃ​ទី​១៩ ក​ក្កដា ប៉ុន្តែ​អ្វី​ដែល​គូរ​ឲ្យ​កត់សម្គាល់ គេ​សង្កេត​ឃើញ​ទឹក មាន​ស្ថានភាព​កខ្វក់​ខ្លាំង រហូត​ធ្វើ​ឲ្យ​ត្រី​ពុល​ប្រជាពលរដ្ឋ​នាំ​គ្នា​ចាប់​ព្រោងព្រាត​។

​បើ​តាម​មន្ត្រី​ជំនាញ​បាន​ប្រាប់​ថា គិត​ត្រឹម​ម៉ោង​៩​ព្រឹក​ថ្ងៃ​ទី ១៩ កក្ក​ដា ទឹកស្ទឹង​សង្កែ​បាន​ហក់​ឡើង​កំពស់​៨.២០​ម៉ែត្រ​។ ប៉ុន្តែ​នៅ​អាច​ឡើង​ខ្លាំង​ជាង​នេះ​បន្តិច ដោយសារ​តែ​នៅ​ប៉ែក​លើ​នៃ​ដងស្ទឹង​កំពស់​ទឹក​នៅ​ឡើង​នៅឡើយ​។ ជា​ពិសេស​ នៅ​តំបន់​ស្រុក​សំឡូត ដែល​ជា​ប្រភព​នៃ​ក្បាល​ស្ទឹង​សង្កែ​។ ដោយឡែក ​នៅ​ឯ​ស្រុក​សំឡូត បើ​តាម​ប្រភព​ព័​ត៌​មាន​ដែល​កោះសន្តិភាព​ទ​ទូល​បាន​នៅ​ព្រឹក​ថ្ងៃ​ដដែល​នេះ​ដែរ បាន​ឲ្យ​ដឹង​ថា ប៉ុន្មាន​ថ្ងៃ​កន្លង​ទៅ​នេះ​ភ្លៀង​ធ្លាក់​ខ្លាំង ធ្វើ​ឲ្យ​ទឹកស្ទឹង​គ្រញូង និងស្ទឹង​សង្កែ ហក់​ឡើង​ខ្លាំង ក្នុង​រយៈពេល​ខ្លី​។

រីឯ​នៅ​តាម​ដងផ្លូវ​មួយ​ចំនួន​នៅ​ក្នុងស្រុក​សំឡូត ត្រូវ​ទឹក​ជន់​លិច និង​កន្លែង​ខ្លះ​ហូរ​ច្រោះ​ដាច់ ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ជួប​ការ​លំបាក​ក្នុង​ការ​ធ្វើ​ដំណើរ​។ ប៉ុន្តែ​យ៉ាងណា បើ​តាម​ប្រភព​ពី​ស្រុក​សំឡូត​ដដែល​បាន​បញ្ជាក់​ថា នៅ​ព្រឹក​ថ្ងៃនេះ​(១៩ ០៧ ២៤ ) ស្ថានភាព​ទឹក​តាម​ដងស្ទឹង និង​តាម​ដងផ្លូវ នៅ​ប៉ែក​ខាងលើ នៃ​ស្រុក​សំឡូត បាន​ស្រក​ចុះ​ខ្លះ​ៗ​ហើយ ដោយសារ​ស្ថានភាព​ភ្លៀង​បាន​ថមថយ​ដែរ តែ​ស្ថានភាព​ទឹក​អាច​ហក់​ឡើង​វិញ ប្រសិនបើ​ភ្លៀង​នៅ​តែ​បន្ត​ធ្លាក់​ថែម​ទៀត​ ។

បើ​តាម​ការ​កត់សម្គាល់​ សន្ទុះ​ទឹកស្ទឹង​សង្កែ ដែល​ឆ្លងកាត់​ក្រុង​បាត់ដំបង បាន​ចាប់ផ្ដើម​ហក់​ឡើង​នៅ​ម៉ោង​ប្រហែល​៥​ព្រឹក​ថ្ងៃ​ទី​១៩ ក​ក្ក​ដា ជាមួយនឹង​ស្ថានភាព​ល្អក់​ខ្លាំង​មែន​ទែន រហូត​ធ្វើ​ឲ្យ​ត្រី​ពុល​ប្រកាច់​ងាប់​ព្រាត​តាម​ដងស្ទឹង​។

ប្រជាពលរដ្ឋ​ខ្លះ​ប្រើ​សំណាញ់​បង់ ខ្លះ​កាន់ដំបង​វាយ និង ខ្លះ​ទៀត​ប្រើ​កាំបិត​កាប់​ត្រី ដែល​កំពុង​ពុល​ប្រកាច់​ពេញ​ក្នុង​ស្ទឹង​។ ពាក់ព័ន្ធ​នឹង​ត្រី​ពុល​ទឹកស្ទឹង​ដ៏​កខ្វក់​នេះ មន្ត្រី​ម្នាក់​បាន​បញ្ជាក់​ដែរ​ថា ជំនន់​ទឹកភ្លៀង ក្នុង​ស្ទឹង​សង្កែ ដែល​ទើប​ចាប់ផ្ដើម​ចំ​បូ​ង​នេះ មាន​ស្ថានភាព​ល្អក់​កខ្វក់​ខ្លាំង​បំផុត​។

បើ​តាម​ការ​ពិនិត្យ​ជាក់ស្ដែង ត្រី​ដែល​ពុល​ងាប់​ក្នុង​ស្ទឹង​ខាងលើ​នេះ អាច​ពុល​ដោយសារ​ទឹក​មាន​សភាព​ល្អក់​ខ្លាំង​។ ពេល​នេះ​ស្ថានភាព​ជំនន់​ទឹកភ្លៀង បាន​ថយ​ចុះ​នៅ​ប៉ែក​ខាងលើ នៃ​ស្រុក​សំឡូត តែ​កំពុង​ស្រុង​ចុះ​មក​កាន់​ប៉ែក​ខាងក្រោម ទើប​ធ្វើ​ឲ្យ​ទឹកស្ទឹង​សង្កែ ហក់​ឡើង​ខ្លាំង​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ